ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​មណ្ឌលគិរី ៖ ជីវិត​រស់នៅ​លើ​លោក​​​នេះ ​គ្មាន​នរ​ណា​ម្នាក់​​ចង់​រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​លំបាក​​ទេ ក៏​ប៉ុន្តែ​ជីវិត​មនុស្ស​​ម្នាក់​ៗ​កើត​មក​​តែង​មាន​​ជួប​ទុក្ខ​លំបាក និង​​ស្រួល ។

ជាក់ស្តែង​ណាស់​ លោកយាយ​ជនជាតិ​ដើម​​ម្នាក់ ដែល​រស់នៅ​ម្នាក់ឯង​គ្មាន​​ទីពឹង ខណៈ​​គាត់​កំពុង​​មាន​ជំងឺ​នានា​​​រួមរឹត​រូបរាង​កាយ​លោកយាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​។ ​ចំណែក​លំនៅ​ឋាន​​របស់​គាត់ រង់​ចាំតែ​ថ្ងៃ​បាក់​​រាប​ដល់​ដី​តែ​ប៉ុណ្ណោះ ព្រោះ​សព្វថ្ងៃ​ខ្ទម​ ដ៏​កំសត់​របស់​គាត់ បាន​ធ្លុះធ្លាយ​ និង​បាក់​សសរ​ជិត​អស់​ទៅ​​ហើយ​ ។

លោកយាយ​ នើ​ត យឺន អាយុ​៧៩​ឆ្នាំ រស់នៅ​ភូមិ​ពូ​ហ៊ុ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា បាន​ឱ្យ​ដឹង​ថា គាត់​រស់នៅ​ម្នាក់ឯង គ្មាន​កូន​ចៅ​​ទេ ហើយ​ប្តី​របស់​គាត់​បាន​ស្លាប់​ចោល​គាត់ជាង​២០​ឆ្នាំ​មក​ហើយ ។

​លោកយាយ​បាន​បន្ត​ថា កន្លង​មក​ជាង​២០​ឆ្នាំ​នេះ កាលពី​លោកយាយ​នៅ​មាន​កម្លាំង លោកយាយ​បាន​ចូល​ព្រៃ​បេះ​បន្លែបង្ការ និង​ដង​​ជ័រ​ទឹកគ្រាន់​ចិញ្ចឹម​ជីវិត ។ តែ​សព្វថ្ងៃ​ ដោយ​លោកយាយ​មាន​វ័យ​កាន់តែ​ចាស់ជរា ហើយ​មាន​ជំងឺ​ជាប់​ខ្លួន​ទៀត គាត់​មិន​អាច​ចូល​​ព្រៃ​ដូច​កាល​ពី​មុន​បាន​ទេ ហើយ​ជីវភាព​របស់​គាត់​កាន់តែ​យ៉ាប់​យ៉ឺន​ពី​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ​ ។

លោកយាយ​បាន​បន្ត​​ទាំង​ទឹកភ្នែក​គ្រ​លីង​​គ្រ​លោង​​ថា រាល់ថ្ងៃ​គាត់រ​ស់បាន​ហើយ​សារ​តែដើរ​ជីក​មើមដំឡូង បេះ​បន្លែ​ព្រៃ និង​សុំ​អង្ករ​អ្នក​​ភូមិ​បន្តិចបន្តួច ​ដើម្បីបន្តជីវិត​ទាំង​ត្រ​ដាប​ត្រ​ដួល ​។​ កន្លង​មក ​ក៏​ធ្លាប់​មាន​សាខា​កាកបាទក្រហម​ខេត្តនាំ​យក​អំណោយ​ជូន​លោក​យាយ​ខ្លះ​ដែរ តែ​អំណោយ​នោះ​លោកយាយ​បាន​ប្រើប្រាស់​អស់​ជា​យូរ​មក​ហើយ ​។

តាម​រយៈ​​សារព័ត៌មាន​លោកយាយ​បាន លើកដៃ​សំពះ​អង្វ​ដល់​សប្បុរសជនដែល​មានទឹក​ចិត្តសប្បុរស​ធ​ម៌ មេត្តា​ជួយ​ឧ​ប​ត្ថ​ម​ដល់​លោកឱ្យ​​បាន​រស់នៅ​សមរម្យ​ នា​ជីវិត​ចុង​ក្រោយ​នេះ​ផង ដ្បិត​លោកយាយ​រាល់ថ្ងៃ​ មិន​ដែល​បាន​ហូប​ឆ្អែត​ម្តងណា​ទេ ដូច្នេះ​ក្នុង​ជីវិត​ចាស់ជរា​នេះ លោកយាយ​សូម​បាន​ហូប​ឆ្ងាញ់​ម្តង មុន​អស់​ជីវិត​ដែល​ក្រលំបាក​នេះ​ ។