ឆេះបន្ទប់​ស្នាក់នៅ ​ក្នុង​ភោជនីយដ្ឋាន​មួយ ក្នុង​ក្រុងសៀមរាប ​

សៀមរាប៖ នៅវេលាម៉ោង១៣:៤០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំនុចភោជនីយ ដ្ឋានកូរ៉េហ្គាយ៉ា ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានករណីអគ្គីភ័យមួយ បានកើតឡើងបណ្តាល អោយឆេះបន្ទប់ស្នាក់នៅ ក្នុងភោជនីយដ្ឋាន ចំនួន០១ ទំហំ១៥ ម៉ែត្រគុណ១០ម៉ែត្រ ធ្វើអំពីថ្មប្រក់ក្បឿង របស់ម្ចាស់ឈ្មោះ គី ឌូស៊ូ ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិកូរ៉េ មានទីលំនៅស្នាក់នៅកន្លែងកើតហេតុខាងលើ។

ខូចខាតបន្ទប់ដេក ចំនួន០១ ទំហំ០៤ម៉ែត្រគុណ០៥ម៉ែត្រ និងសម្ភារៈខាងក្នុងទាំងស្រុង។  មូលហេតុជាងផ្សារដែក មិនប្រយ័គ្នបណ្តាលអោយធ្លាក់ រងើកភ្លើងលើ ពូកបណ្តាល អោយឆេះ។ ក្នុងករណីនេះប្រើប្រាស់ កម្លាំងជួយអន្តរាគមន៍ពន្លត់ ចំនួន១៥នាក់ រថយន្តពន្លត់អគ្គីភ័យចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន។ តែករណីអគ្គីភ័យមួយនេះបានរលត់ទាំងស្រុងហើយ នៅវេលាម៉ោង១៤:៤០នាទី ៕