នេះហើយសង្គ្រាម​! តួលេខ​ចុងក្រោយ ពីអ្នកស្លាប់​នៅប្រទេស​ស៊ី​រី​

ដោយ៖ សូរ្យរិទ្ធ ៈ

AFP រាយការណ៍​ពី​ទីក្រុង​បេ​រុត ប្រទេស​លេបាណន់​ថា ក្រុម​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ី​រី (SOHR) នៅ​ទីក្រុង​ឡុ​ន​ដុន​ដ្រ៍ ប្រទេស​អង់គ្លេស ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង​បេ​រុត កាលពី​ថ្ងៃ​អង្គារ ទី ២៣ ខែកុម្ភៈ ២០១៦ បាន​ផ្សាយ​តួលេខ​ចុងក្រោយ​បំផុត ពី​ចំនួនអ្នក​ស្លាប់​ក្នុង​សង្គ្រាមស៊ីវិល​ប្រទេស​ស៊ី​រី ក្នុង​រយៈពេល ៥ ឆ្នាំ មាន​ជាង 270.000 នាក់​ហើយ ។ ការប្រកាស​នេះ​ធ្វើឡើង ១ ថ្ងៃ​នៃ​ការប្រកាស​ឈប់​បាញ់ ។​

​របាយការណ៍​របស់ (SOHR) ឱ្យដឹងទៀតថា អ្នក​បាត់​បង់ជីវិត​ពី​ការប្រយុទ្ធ​គ្នា​ផ្ទាល់ រួមទាំង​អស់ 271.138 នាក់ គឺ​ចាប់តាំងពី​ចាប់ផ្តើម​មានការ​បះបោរ រហូត​បង្ក​ជា​សង្គ្រាមស៊ីវិល ក្នុងប្រទេស​ស៊ី​រី កាលពី​ខែមីនា ឆ្នាំ ២០១១ ក្នុង​ចំនួន​អ្នកស្លាប់​នេះ មាន​ប្រជាជន 79.106 នាក់ កុមារ 13.500 នាក់ និង ស្ត្រី 8.760 ។ អ្នក​ប្រយុទ្ធ​ឧទ្ទាម​ស្លាប់ 46.452 នាក់ ក្រុម​អ្នក​ប្រយុទ្ធ​ក្បាលរឹង ដែលមាន​ជនជាតិ​បរទេស​ចូលរួម​មាន​ចំនួន 44.254 នាក់ ភាគី​កងទ័ព​រដ្ឋាភិបាល 97.842 នាក់ ក្នុង​ចំនួន​នេះ​មាន​ទាហាន​របស់​ប្រធានាធិបតី បា​សាត អ័ល​-​អាសាត ជាង​ពាក់កណ្តាល និងចុងក្រោយ​(​ចុងខែ​ធ្នូ ២០១៥)​ អ្នកស្លាប់​មាន 10.000 នាក់ ។​

​មហាអំណាច​ពីរ សហរដ្ឋអាមេរិក និង រុស្ស៊ី មួយ​គាំទ្រ​ឧទ្ទាម និង មួយទៀត​គាំទ្រ​រដ្ឋាភិបាល បានប្រកាស​បទ​ឈប់​បាញ់​នៅក្នុង​ប្រទេសស៊ី​រី ចាប់ពី​ថ្ងៃ​សៅរ៍ ទី ២៧ ខែកុម្ភៈ​នេះ​តទៅ ។​

​បើ​គេ​បាន​មើល​រូបភាព​ដ៏​សោកសៅ​ខាងក្រោម យើង​ប្រាកដជា​ជឿជាក់ថា ទាំង​ប្រជាជន​លើ​ពិភពលោក ទាំង​ប្រជាជន​កម្ពុជា មិន​ចង់ឱ្យមាន​សង្គ្រាម​កើតឡើង​ទេ យើង «​មិនបាច់​បរិយាយ​» អ្វីឡើយ មើល​តែ​រូបភាព​ខាងក្រោម​ទៅ​ច្បាស់​ហើយ !!

(​ដេលី​ញូ​វ​)

រូបថតពី (Google)

Related