សមាជិកក្រុម ១៥៧ និងប្រជាពលរដ្ឋ នៅអារ៉ែង ហូបការ៉េម ជុំគ្នា កណ្តាលវាលស្រែ

កោះកុង៖ សមាជិកចលនាយុវជន កម្ពុជា ក្រុម១៥៧ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ នេះ ខណៈធ្វើដំណើរ មកកាន់តំបន់អារ៉ែង បានហូបការ៉េមជុំគ្នា ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់អារ៉ែង នាកណ្តាលវាលស្រែ ក្នុងឃុំប្រឡាយ។

ការហូបការ៉េជុំគ្នា នៅកណ្តាលវាលស្រែ ស្ថិតនៅក្នុងភូមិសំរោង ឃុំប្រឡាយនេះ ធ្វើឡើងខណៈលោក ទៀ សុខា ប្រធានចលនាយុវជន កម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ បានដឹកនាំក្រុមយុវជន ចូលទៅកាន់តំបន់អារ៉ែង ហើយបានជួបបងប្អូន ប្រជាពលរដ្ឋ នៅតំបន់អារ៉ែង ពេលធ្វើដំណើរទៅរកត្រី នៅតាមស្ទឹង និងថ្លុកត្រពាំង។

ក្នុងនោះដែរលោក ទៀ សុខា ក៏បានសំណេះសំណាល និងសួរសុខទុក្ខ ជុំវិញនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ទាំងនោះផងដែរ៕