ហេតុផល​៦​ចំណុច​ដែល​អ្នក​គួរ​ញាំ​ទំពាំងបាយជូរ​ក្រៀម​

ហេតុផល​៦​ចំណុច​ដែល​អ្នក​គួរ​ញាំ​ទំពាំងបាយជូរ​ក្រៀម​

ទំពាំងបាយជូរ​ក្រៀម អាច​មើល​ទៅ​មិន​ទំនង​សម្រាប់​អ្នក ក្នុងការ​ទទួលទាន ប៉ុន្តែ​អត្ថប្រយោជន៍​របស់ វា​ចំពោះ​សុខភាព គឺ​ពិតជា​អស្ចារ្យ​ណាស់​។ ទំពាំងបាយជូរ​ក្រៀម មាន​ផ្ទុក​នូវ សារជាតិ​បំប៉ន និង ជាតិ​រ៉ែ ជាច្រើន ដែល​ជួយ​ផ្តល់​អោយ​អ្នក​ដែល​បាន​ទទួលទាន​វា​នូវ ភាព​ធូរស្រាល​ពី បញ្ហា​ផ្នែក​រាងកាយ​ជាច្រើន រួមមាន​ដូចជា​៖ ការ​ត្អូញត្អែរ​ពី​បញ្ហា​ក្រពះ​ពោះវៀន​, ជំងឺ​រលាក​សន្លាក់​, គ្រួស​ក្នុង​តម្រង​នោម​, ជំងឺ​បេះដូង​, ជំងឺ​កង្វះ​គ្រាប់​ឈាមក្រហម និង បញ្ហា​ផ្សេងៗ​ដទៃទៀត​។ ទំពាំងបាយជូរ​ក្រៀម គឺជា​ផ្លែ​ទំពាំងបាយជូ​រ ស្រស់​ដែល​ត្រូវបាន​គេ ធ្វើអោយ​មាន​សភាព​ស្ងួត​ក្រៀម ដែល​វា​ពិតជា​សាក​សម​ក្នុង ការជ្រើសរើស​វា មក​ទទួល​ទាន​ជា​ប្រចាំ​ថ្ងៃ ។​
     ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ទាំង ៦​យ៉ាង ដែល​វា​បាន​ផ្តល់ អោយ​អ្នក​ដែល បាន​ទទួលទាន​វា​៖
១. ជម្រុញ​ដល់​សុខភាព​ផ្លូវភេទ​
     ការ​ទទួលទាន​នូវ ទំពាំងបាយជូរ​ក្រៀម​ជា​រៀងរាល់ថ្ងៃ អាច​ធ្វើអោយ​អារម្មណ៍​ផ្លូវភេទ របស់​អ្នកមាន ភាព​ប្រសើរ​ជាង​មុន​បាន​។ វា​មាន​ផ្ទុក​នូវ អាមីណូអាស៊ីត ដែល​ត្រូវបាន​គេ​ហៅថា arginine ដែល​ជួយ ក្នុង​ការភ្ញោ​ចដល់ កាម​តម្រេក ហេតុដូចនេះ​ហើយ គឺ​វា​អាច​ជួយ​ជម្រុញ​ដល់​សុខភាព ផ្នែក​ផ្លូវភេទ របស់​អ្នក ។​
២. ការពារ​ដល់​ជំងឺមហារីក​
     ទំពាំងបាយជូរ​ក្រៀម អាច​ផ្តល់​នូវ​ការ ការពារ​បាន​នូវ​ជំងឺមហារីក​ពោះវៀនធំ ដោយសារ​តែ​ពួក​វា​មាន ផ្ទុក​នូវ សារជាតិ​polyphenolic antioxidant  ដែល​ត្រូវបាន​គែ​ហៅថា catechin ។ វា​អាច​ការពារ រាងកាយ យើង​បាន ពី​ការ​សាយភាយ​នៃ​ពពួក​រ៉ាឌីកាល់​សេរី ដែល​ទទួលខុសត្រូវ​ចំ​ពោះ ការរីកលូតលាស់​របស់ ពពួក​ដុំ​សាច់​មហារីក ។​
៣. ធ្វើអោយ​ការរំលាយ​អាហារ មាន​ភាពប្រសើរឡើង​
    ទំពាំងបាយជូ​រ គឺជា​ប្រភេទ​អាហារ​ដែល​មាន ជាតិ​ស​សៃ​ពី​ធម្មជាតិ ហេតុដូចនេះ​ហើយ គឺ​វា​អាចជួយ ក្នុង​ការសម្អាត​នូវ បំពង់​រំលាយ​អាហារ​បាន​។ ពួក​វា​អាច​ជួយ​សម្អាត​ចេញ​នូវ ជាតិពុល និង កាក​សំណល់ ផ្សេងៗ​ទៀត ពី​បំពង់​រំលាយ​អាហារ និង ជួយ​ថែរក្សា​នូវ​ប្រព័ន្ធ​រំលាយ​អាហារ​អោយមាន​សុខភាព​ល្អ បាន​ផង​ដែរ ។​
៤. ធ្វើអោយ​ឆ្អឹង និង សុខភាព​មាត់​ធ្មេញ​មាន​ភាពប្រសើរ​ជាង​មុន​
    ទំពាំងបាយជូរ​ក្រៀម ជួយ​ក្នុង​ការពង្រឹង​ដល់​សុខភាព​ឆ្អឹង និង ធ្មេញ​អោយបាន​រឹងមាំ តាម​ដែល​វា មាន​ផ្ទុក​នូវ​សារជាតិ​កាល់ស្យូម ក្នុង​បរិមាណ​មួយ​ដ៏​ខ្ពស់​។ វា​ក៏​មាន​ផ្ទុក​ផងដែរ​នូវ សារជាតិ​បំប៉ន​តូចៗ ដែល​ត្រូវបាន​ហៅថា boron ដែល​ជំនួយ​ដល់​ការ​បឺត​ស្រូប របស់​ជាតិ​កាល់ស្យូម និង ការកើនឡើង​នូវ ទម្ងន់​របស់​ឆ្អឹង ដែល​វា​ផ្តល់​អត្ថប្រយោជន៍​ជាពិសេស ក្នុងការ ការពារ​នូវ​ជំងឺ​ពុក​ឆ្អឹង ជាពិសេស​ចំពោះ​ស្ត្រី ដែល​ស្ថិត​ក្នុង​វ័យ​អស់​រដូវ​។​
៥. ផ្តល់​នូវ​ថាមពល​ដល់​រាងកាយ​
    ទំពាំងបាយជូរ​ក្រៀម គឺជា​ប្រភព​ដ៏​ល្អ​មួយ នៃ​ថាមពល និង អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ពិសេស​បាន ចំពោះ​អត្តពលករ​។ វា​ក៏​អាច​ជួយ​បាន​ផងដែរ ចំពោះ​អ្នក​ដែល​ប៉ង​ចង់​ឡើង​ទម្ងន់​។ ទំពាំងបាយជូរ​ក្រៀម​គឺ មាន​ផ្ទុក​នូវ​ជាតិ​ស្ករ ដូចជា គ្លុយកូស និង ប្រូ​តូស ដែល​វា​ជា​អ្នកផ្តល់​ប្រភព​ថាមពល​ដ៏​ល្អ និង ថែមទាំង ផ្តល់​គុណ​ស​ម្ប​តិ្តដល់​អ្នក​ទាំងឡាយ​ណា ដែល​បាន​ប្រើប្រាស់​វា​។​
៦. លើកស្ទួយ​ដល់​ប្រព័ន្ធ​ភាព​សុំ​ា​
    ទំពាំងបាយជូរ​ក្រៀម ជួយ​ដល់​ការ​បឺត​ស្រូប​របស់ សារជាតិ​បំប៉ន និង សារជាតិ​រ៉ែ​ផ្សេងៗ​ជាច្រើន នៅ ក្នុង​រាងកាយ រួម​មាន​នូវ ពពួក​វីតាមីន និង ប្រូតេអ៊ីន​។ ដូចនេះ ពួក​វា​ពិតជា​ជួយ​ជម្រុញ​ដល់ ប្រព័ន្ធ​ភាព សុំា​ក្នុង​រាងកាយ​យើង​បាន​យ៉ាង​សកម្ម ៕

​ប្រែ​សម្រួល ៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។