វិធី​ក្នុងការ​ម៉ាស្សា​ដើម្បី​បំបាត់​អា​ការៈឈឺ​ក្បាល​

វិធី​ក្នុងការ​ម៉ាស្សា​ដើម្បី​បំបាត់​អា​ការៈឈឺ​ក្បាល​

​អ្នក​តែងតែ​មាន​នូវ​អា​ការៈឈឺ​ក្បាល​រ៉ាំរ៉ៃ​មែន​ដែរឬទេ ? ត្បិត​តែ​វា​មិនមែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ តែ​វា​ពិតជា ផ្តល់​នូវ​ផល​រំខាន​ជា​ច្រើន​សម្រាប់​អ្នក នឹង​ធ្វើអោយ​អ្នក​ពិបាក ក្នុងការ​ផ្តោតអារម្មណ៍​ទៅលើ​សកម្មភាព នៃ​ការងារ​ជា​ប្រចាំថ្ងៃ​របស់​អ្នក​។ ជាធម្មតា អ្នក​អាច​ដោះស្រាយ​នូវ​បញ្ហា​នេះ​បាន ដោយ​ការប្រើ​ថ្នាំ​បំបាត់ ការឈឺចាប់ និង បញ្ហា​នៃ​ការឈឺ​ក្បាល ដូច​ជា​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ជាដើម​។ តែ​ពេល​នេះ អ្នក​មិន​ចាំបាច់ ប្រើ​ពួកវា​ទៀត​នោះ​ទេ ប្រសិនបើ​អ្នក​មិន​ចង់​នោះ ។ ក្រៅ​ពី​ការប្រើប្រាស់​ថ្នាំ ការព្យាបាល​ដោយ​ការ ម៉ាស្សា​ក្បាល ក៏​អាច​ជួយ​សម្រាល និង បំបាត់​នូវ​បញ្ហា​នេះ​បាន​ផង​ដែរ​។ ទាំងនេះ​គឺជា​គន្លឹះ​ងាយៗ ដែល​អ្នក​អាច​សាកល្បង ធ្វើការ​ព្យាបាល​បញ្ហា​ឈឺក្បាល ដោយ​ការប្រើ​នូវ​វិធី​ម៉ាស្សា​៖

១. ធ្វើការ​ទម្រេត​ខ្លួន នៅ​លើ​កៅអី ឬ សា​ឡុង​ដែល​មាន​ផា​សុកភាព​មួយ ។​
២. ដាក់​ពន្លឺភ្លើង​អោយ​រាង​ងងឹត បន្តិច តាម​ដែល​ពន្លឺភ្លើង​ភ្លឺ​ខ្លាំង នៅក្នុង​បន្ទប់​អាចធ្វើអោយ បញ្ហា​នៃ ការឈឺ​ក្បាល​របស់​អ្នក កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង​។​
៣. ចាប់ផ្តើម​ធ្វើការ​ម៉ាស្សា​នៅលើ​ក្បាល ដោយ​ការចាប់ផ្តើម​ដំបូង នៅ​ត្រង់​តំបន់​ផ្នែក​ខាងលើ និង នៅ​ជុំ វិញ​ត្រចៀក​របស់​អ្នក​។ ដាក់​ដៃ​ទាំង​សងខាង របស់​អ្នក​នៅ​ចំហៀង​ខាង​ក្បាល ដោយ​ប្រើ​នូវ​បាត​ម្រាមដៃ ចុច​សង្កត់​ចុះ​ក្រោម​ថ្នមៗ និង រុញច្រាន​ស្បែក​នៅ​ទីនោះ ទៅវិញទៅមក អោយបាន​ជាង​ពីរ​សង់ទីម៉ែត្រ​។​
៤. ធ្វើកា​ររ​កិល​ស្បែក​ក្បាល​របស់​អ្នក ជាជាង​ការដែល​ប្រើ​ម្រាមដៃ ត្រដុស​នៅលើ​ស្បែកក្បាល​។​
៥. ដាក់​បាត​ម្រាមដៃ​នៅលើ​សៀតផ្កា រួច​ធ្វើការ​សង្កត់​ចុះ​ថ្នមៗ និង ធ្វើ​ចលនា​ដៃ​របស់​អ្នក​អោយបាន​រាង ជា​រង្វង់​តូចៗ ។​
៦.​អនុវត្ត​ឡើង​វិញ​នូវ​ក្បួន​ទាំងនេះ ទៅលើ​កញ្ចឹងក​ផ្នែក​ខាងក្រោយ​របស់​អ្នក ដោយ​យកចិត្តទុកដាក់ ទៅលើ ទៅលើ​តំបន់​ដែល​នៅ​ខាងក្រោម​ឆ្អឹងលលាដ៍ក្បាល​។​
៧. បន្ត​ធ្វើការ​ម៉​ស្សា​នៅលើ​ស្បែក​ក្បាល​របស់​អ្នក នៅក្នុង​វិធី​ដដែល​នេះ រហូតដល់​អ្នក​មាន​អារម្មណ៍​ថា បាន​ធូរស្រាល​ជាង​មុន​។ សម្រាប់​តំបន់​ដែល​ហាក់​នឹង​មាន​អារម្មណ៍​ថា​តានតឹង​ខ្លាំង នោះ​អ្នក​អាច​សាក ល្បង​នូវ វិធីសាស្ត្រ​មួយ​នេះ ដោយ​អ្នក​ត្រូវ​ចាប់​ច្បិច​ស្បែក​របស់​អ្នក ដោយ​ប្រើ​មេដៃ និង ម្រាម​ចង្អុលដៃ និង ច្របាច់​វា​អោយបាន ២០​វិនាទី​។ បន្ថយ​សម្ពាធ​នេះ ក្នុង​រយៈពេល ១០​វិនាទី ប៉ុន្តែ​អ្នក​មិនត្រូវ ដក​ដៃ ចេញ​នោះ​ទេ រួច​បន្ត​ធ្វើ​វា​អោយបាន ៤​ដង ៕

​ប្រែ​សម្រួល ៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។