ការពារ​ជាតិ​ ឈ្នះ ណាហ្គា​ ១-០ ខណៈ​ បឹងកេត​ លត់​ វេស្ទើន​ ​ចាស់​ដៃ ៦-០

ក្រុម​ឡើង​ជើង​ក្រសួង​ការពារ​ជាតិ​រក​បាន​៣​ពិន្ទុ​ពេញ​សម្រាប់​សប្តាហ៍​ទី​២​នេះ​ ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ណា​ហ្គា​វើល​ដោយ​លទ្ធផល​ ១-0។ គ្រាប់​បាល់​ជ័យជម្នះ​​របស់​ក្រសួង​ការពារ​ជាតិ​រក​បាន​ដោយ​កីឡាករ​កូរ៉េ​ Myong Ho នៅ​នាទី​​ទី​៦៤។

 

ការពារ​ជាតិ​ ឈ្នះ ណាហ្គា​ ១-០ ខណៈ​ បឹងកេត​ លត់​ វេស្ទើន​ ​ចាស់​ដៃ ៦-០

ក្រុម​បឹងកេត​អង្គរ​

 

​គូ​ម៉ោង​៦​ល្ងាច​ ក្រុម​ខ្លាំង​បឹងកេត​អង្គរ​​បាន​លត់​ក្រុម​ក្មេង​ខ្ចី​វេស្ទើន​ភ្នំពេញ​ដោយ​លទ្ធផល​ ៦-០ ​ដើម្បី​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង។ ក្នុង​តង់​ទី​១ បឹតកេត​អង្គរ​​បាន​ទម្លាយ​សំណាញ់​ទី​​របស់​វេស្ទើន​​រហូត​ដល់​៤​គ្រាប់​​ដោយ​កីឡាករ​៤​នាក់​គឺ​ Samuel រក​បាន​នាទី​ទី​១១​ ខ្សែ​ការពារ​សុខ សុវណ្ណ​រក​បាន​នៅ​នាទី​ទី​២២​ ខ្សែ​ប្រយុទ្ធ​ ឃួន ឡាបូរ៉ាវី​រក​បាន​នៅ​នាទី​ទី​២៣​ និង​ខ្សែ​បម្រើ​ជប៉ុន​ Yuya Vada រក​បាន​នៅ​នាទី​ទី​៣៣។

 

ចំពោះ​ការ​ប្រកួត​នៅ​តង់​ទី​២ ក្រុម​វេស្ទើន​ភ្នំពេញ​បាន​ព្យាយាម​វាយ​សម្រុក និង​មាន​ឱកាស​ម្តង​ម្កាល​ដែរ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច។  ចំណែក​​ក្រុម​បឹងកេត​អង្គរ​នៅ​តែ​​បន្ត​រក​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​របស់​វេស្ទើន​​ដោយ​រក​បាន​២​គ្រាប់​ទៀត​គឺ​តារា​ឆ្នើម​ទើប​ដូរ ចាន់ វឌ្ឍនាកា ស៊ុត​ចូល​នៅ​ទី​នាទី​​៦២ និង Samuel រក​បាន​១​គ្រាប់​ទៀត​នៅ​នាទី​ទី​​៨២។ ចប់​ការ​ប្រកួត​ បឹងកេត​អង្គរ ឈ្នះ​វេស្ទើន​​ភ្នំពេញ​ដោយ​លទ្ធផល​គ្រាប់​បាល់ ៦-០ ដើម្បី​មាន​៦​ពិន្ទុ​ និង​ឈរ​នៅ​ចំណាត់​ថ្នាក់​​លេខ​១​ក្នុង​តារាង​ បើ​គិត​ត្រឹម​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កុម្ភៈ​នេះ៕

 

​អត្ថបទ៖ ជាន ចាន់រ៉ា