បញ្ជូនជនសង្ស័យ ៣នាក់ ពីបទលួច ជ័រកៅស៊ូ ៤៣ពុយ របស់ក្រុមហ៊ុន TINCO ទៅតុលាការ

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ អាជ្ញាធរបាន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ មានអ្នកទិញនិងអ្នកលួចជ័រ កៅស៊ូក្រុមហ៊ុនលក់ ត្រូវបានកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ពីបទលួចជ័រកៅស៊ូខ្មៅ ចំនួន៤៣ពុយ នៅវេលាម៉ោង៣ល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោវរៈសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌ បាននិយាយថា ជនសង្ស័យ ទាំង៣នាក់នោះមានឈ្មោះ ១/នឿន សុខនីម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ អ្នកបើករថយន្ត ឲ្យក្រុមហ៊ុន TINCO រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជាអ្នកលក់) ២/ឈ្មោះ ជា ចាន់រិទ្ធី ភេទ ប្រុសអាយុ៣៦ឆ្នាំ មុខរបរ ព្រូឡាន រស់នៅភូមិច្រាំងចំរេះ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជាអ្នកលក់) ៣/ឈ្មោះ កុយ ឈុននី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនសូរិន្ទ ខន់ត្រាក់សិន រស់នៅសង្កាត់ផ្សារដើមផ្កូវ ខ័ណ្ទចំការម៉ន រាជធានីភ្នំពេញ(ជាអ្នកទិញ)។

លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់ទៀតថា យោងតាមពាក្យបណ្តឹង របស់ក្រុមហ៊ុន TINCO ដឹកជ័រកៅស៊ូខ្មៅ បានប្ដឹងទៅតុលាការថា មានជនសង្ស័យ ចំនួន២នាក់ គឺតៃកុងឡាន និងព្រូឡាន បានលួចយកជ័រកៅស៊ូខ្មៅ ពីក្រុមហ៊ុនខ្លួនយ៉ាងច្រើន យកទៅលក់ឲ្យបុគ្គលិក ក្រុមហ៊ុន សូរិន្ទខន់ត្រាក់សិន។

ក្រោយពីបាន ទទួលពាក្យបណ្តឹង ពីក្រុមហ៊ុន TINCO រួចមកទើបលោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបន្ទាយមានជ័យ  បង្គាប់អោយអាវុធហត្ថខេត្ត ចុះទៅឃាត់ខ្លួនអ្នកលក់ និងអ្នកទិញ ទើបលោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ដឹកនាំកំលាំងអាវុធហត្ថ ចំនួន៤នាក់ ចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួន បានជនសង័្សយ ចំនួន៣នាក់ និងរថយន្តដឹកជ័រកៅស៊ូខ្មៅ មួយគ្រឿង នៅនិងកន្លែងកើតហេតុ ហើយបានបញ្ជូនមក ទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។

នៅមុខអាវុធហត្ថ ជនសង្ស័យ ទាំង៣នាក់ បានឆ្លើយសារភាពថា ខ្លួនទាំង៣នាក់ ពិតជាបានលួចជ័រកៅស៊ូខ្មៅ របស់ក្រុមហ៊ុន TINCO ដឹកជ័រកៅស៊ូខ្មៅ តាមរថយន្តពីប៉ោយប៉ែត ទៅភ្នំពេញ លុះមកដល់ ចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខ្លួនតែងតែលួចបូមជ័រកៅស៊ូខ្មៅ ចេញពីរថយន្ត ១ដង ១តោន កៅស៊ូ រួចយកកាន ដាក់ទឹកបំពេញ ឲ្យគ្រប់១តោន វិញទើបយកទៅថ្លឹងមិនបាត់ តែពេលលួច ចុងក្រោយនេះ ត្រូវម្ចាស់ក្រុមហ៊ុនទាន់ បានប្តឹងទៅតុលាការ ទើបតុលាការបញ្ជា អោយកងរាជអាវុធហត្ថ ឃាត់ខ្លួនតែម្តង។

ក្រោយពីបានចំលើយសារភាព និងមានភស្តុតាងគ្រប់គ្រាន់ ទៀតជនសង្ស័យ ទាំង៣នាក់ ត្រូវបានកងរាជអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីដាក់ទោស ទៅតាមផ្លូវច្បាប់។

បញ្ជូនជនសង្ស័យ ៣នាក់ ពីបទលួច ជ័រកៅស៊ូ ៤៣ពុយ របស់ក្រុមហ៊ុន TINCO ទៅតុលាការ

បញ្ជូនជនសង្ស័យ ៣នាក់ ពីបទលួច ជ័រកៅស៊ូ ៤៣ពុយ របស់ក្រុមហ៊ុន TINCO ទៅតុលាការ

បញ្ជូនជនសង្ស័យ ៣នាក់ ពីបទលួច ជ័រកៅស៊ូ ៤៣ពុយ របស់ក្រុមហ៊ុន TINCO ទៅតុលាការ