ដំណាំ​ឫស្សី​កំពុងមាន​ទីផ្សារ​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា គ្រា​ដែល​ផលិតផល​ពី​ឫស្សី កំពុងមាន​ការពេញនិយម​ពី​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​

​ខេត្ត​ព្រះសីហនុ​៖ ស្ថិតក្នុង​ភាពជឿជាក់ លោក ឈុន សា​រុំ ជា​ម្ចាស់​ចំការ​ឫស្សី​ដ៏​ធំ​ប្រចាំខេត្ត​ព្រះសីហនុ មុនតំបូង​គេ​បង្អស់​បាន​ថ្លែង​ដោយ​មោទនៈ​ថា គិត​មកដល់ពេលនេះ​ការដាំ​ឫស្សី​របស់លោក ទើប​តែមាន​រយៈពេល​១៩​ខែ​តែប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​ធ្វើអោយ​រូបគាត់ មាន​ភាពជឿជាក់​នោះ គឺ​ឫស្សី​របស់គាត់​បាន​ហុច​ផល​អោយរ​ហូត​៥០ %​ហើយ​។​

​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​នា​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ​នេះ លោក ឈុន សា​រុំ បានបញ្ជាក់​អោយដឹងថា ដោយ​មើលឃើញ​អំពី​តម្រូវការ​មួយចំនួន ក៏ដូចជា​ទីផ្សារ​គ្រឿងសង្ហារិម​ធ្វើ​ពី​ដើម​ឫស្សី​មានការ​កើនឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ និង​ទីផ្សារ​ទំពាំង​មានការ​ពេញនិយម​យកទៅ​បរិភោគ លោក​បាន​សម្រេចចិត្ត​ចាប់យក​អាជីប​ធ្វើ​ចំការ​ឫស្សី​លើ​ផ្ទៃដី​សរុប​៣០​ហិកតា ចំនួន​១៥០០០​គុម្ព ដែលជា​មុខរបរ​ខុសប្លែក​ពី​កសិករ​ដ៏​ទៃ​ដាំ​ដំណាំ​ផ្សេងៗ ដូចជា ដូងក្រអូប ស្វាយ ក្រូច …..​។​ល​។

​រហូតមកដល់​ពេលនេះ អ្វីដែល​ធ្វើអោយ​រូបលោក​មាន​ភាពជឿជាក់ និង​មោទនៈ​បំផុត​នោះ​គឺ ការដាំដុះ​របស់លោក​ត្រឹមតែ​១៩​ខែ​តែប៉ុណ្ណោះ​(១​ឆ្នាំកន្លះ​) ដំណាំ​ឬ​ស្សី​របស់លោក បាន​ហុច​ផល​រហូតដល់​៥០ % ដែល​តាមរយៈ​ការទទួល​ផល​នេះ​សបញ្ជាក់​ថា ដំណាំ​ឫស្សី ជា​ដំណាំ​មួយ​ប្រភេទ​ងាយ​ទទួលផល និង​ងាយស្រួល​ដាំ​ដុះ​បំផុត​។

លោក​បន្តថា គិត​ត្រឹម​ខែមករា​រហូតដល់​ប៉ុន្មាន​ខែ​ទៀត លោក ពុំបាន​ធ្វើការ​ផ្គត់ផ្គង់​ទំពាំង​នៅតាម​ទីផ្សារ (​ផ្សារ​ទំនើប​) ទៀត​ទេ គ្រា​តម្លៃ​ទំពាំង​របស់លោក​បាន​កើន​តម្លៃ​រហូត​៣​ដុល្លា​ក្នុង​មួយ​គីឡូក្រាម​នោះ គឺ​លោក​ទុក​វា​យក​ផល​ជាដើម​ឫស្សី នឹង​បំបែក​ជា​កូន​ឫស្សី​សម្រាប់​លក់​វិញ ក្នុងតម្លៃ​កូន​ឫស្សី​មួយ​ដើម​១​ម៉ឺន​រៀល​។

​ស្តែង​ចេញពី​ការស្រឡាញ់​ដើម​ឫស្សី​នេះ នាពេល​បច្ចុប្បន្ន​លោក​បានសម្រេច​ចិត្ត​បើក​ភោជនីយដ្ឋាន​មានឈ្មោះ​ថា ភូមិ​ដើម​ឫស្សី ដែល​នៅក្នុង​ភោជនីយដ្ឋាន តុបតែង​ដោយ​ដើម​ឫស្សី​។ រីឯ​ម្ហូបអាហារ​ពិសេស​ប្រចាំ​ហាង គឺ​ខ​ទំពាំង សម្លរ​ប្រហើរ​កូន ត្រី​ស្រែ ទំពាំង​ស្រស់ និង​ទំពាំង​ឆា​សាច់គោ​ជាដើម ….៕ សមុទ្រ​ខៀវ​

KA-27-02-2016-44 KA-27-02-2016-45 KA-27-02-2016-46 KA-27-02-2016-47 KA-27-02-2016-48 KA-27-02-2016-49

  • ដំណាំ​ឫស្សី​កំពុងមាន​ទីផ្សារ​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា គ្រា​ដែល​ផលិតផល​ពី​ឫស្សី កំពុងមាន​ការពេញនិយម​ពី​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​已关闭评论
  • 10 views
  • Hide Sidebar
    A+