បឹងកេត និងការពារជាតិ ទទួលបាន​ជោគជ័យ​២លើកជាប់ៗគ្នា​

រូបថត៖ សហការផ្តល់ដោយ Masayori Ishikawa/KPTStudioបឹងកេតអង្គរ និង​ក្រសួងការពារជាតិ បាន​ទទួល​ជ័យ​ជម្នះ​ពីរ​ជាប់​ៗ​គ្នា​នៅ​ដើម​រដូវកាល​ក្រប​ខណ្ឌ​​​មិត្តហ្វូន​ខេមបូ​ឌានលីកឆ្នាំ​២០១៦ ។ នាជំនួបនៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិកនា​ថ្ងៃសៅរ៍ ទី​២៧ ខែកុម្ភៈ បឹងកេត​បាន​បំបាក់​វេស្ទើនភ្នំពេញ ៦-០ បន្ទាប់ពីក្រសួងការពារជាតិ​យក​ឈ្នះណាហ្គាវើល ១-០ ។

បឹងកេតអង្គរ​ដែល​ទទួលបាន​ចំណាត់​ថ្នាក់​លេខបី​កាលពី​រដូវកាលមុន រក​បាន​រហូត​ដល់​៤គ្រាប់​លើ​វេស្ទើន​នារយៈពេល​៣៣​នាទីដំបូង ដែល​សម្រចជា​បន្ត​បន្ទាប់​ដោយខ្សែប្រយុទ្ធនីហ្សេរីយ៉ា Gbenga Samuel, សុខ សុវណ្ណ, ឃួន ឡាបូរ៉ាវី និងកីឡាករជប៉ុន Yuya Wada។
បឹងកេត និងការពារជាតិ ទទួលបាន​ជោគជ័យ​២លើកជាប់ៗគ្នា​
នៅ​តង់ទីពីរ វេស្ទើននៅ​តែ​បន្ត​ប្រឹងប្រែង​រក​គ្រាប់​បាល់​បញ្ចូលទី។ ប៉ុន្តែ​វត្តមាន​របស់ ចាន់ វឌ្ឍនាកា នៅ​នាទី ទី​៦០ នាំឲ្យ​ក្រុម​ដែល​ចេញពី​សាកលវិទ្យាល័យមួយនេះ រង​សម្ពាធ​កាន់​តែខ្លាំង។ ពីរនាទី​ក្រោយពី​បង្ហាញ​វត្តមាន​នៅទីលាន កីឡាករ​ឆ្នើម និងម្ចាស់​ស្បែក​ជើងមាស​ប្រចាំ​រដូវកាលមុន រកបាន១គ្រាប់ មុនពេល​ដែល Gbenga រក​បាន​គ្រាប់ទី២នៅមុន​៧នាទីមុន​បញ្ចប់​ការប្រកួត។

ដោយឡែកជំនួប​គូ​ដំបូងនៅ​ពហុកីឡដ្ឋាន​ជាតិ​ដដែល ណាហ្គាវើល​បាន​បើក​ការវាយលុក​យ៉ាងខ្លាំង ប៉ុន្តែមិនអាច​ទម្លាយ​រនាំងការពារ​របស់​ក្រសួងការពារ​ជាតិបាន​ឡើយ ជាពិសេសភាព​វ័យ​ឆ្លាត​របស់អ្នក​ចាំទី អ៊ុំ សេរីរតន៍។ នៅនាទី ទី​៦៤ ខ្សែប្រយុទ្ធកូរ៉េខាងជើង បាន​នាំលាភ​ដល់​ក្រុម​កងទ័ព ជាមួយ​នឹងការតែតបាល់​បញ្ចូលទី​ដ៏​អស្ចារ្យ។
បឹងកេត និងការពារជាតិ ទទួលបាន​ជោគជ័យ​២លើកជាប់ៗគ្នា​

បន្ទាប់ពី​ភ្នំពេញ​ក្រោន និង​អគ្គ​ស្នងការដ្ឋាននគរបាល​ជាតិ ដែល​បញ្ចប់​ការ​ប្រកួត​ក្នុងលទ្ធផល​ដោយគ្មាន​ការស៊ុត​បាល់​បញ្ចូលទី​កាលពី​ថ្ងៃសុក្រ បឹងកេតអង្គរ និង​ក្រសួងការពារជាតិឡើង​ឈរ​លើ​កំពូល​តារាងដោយមាន​៦ពិន្ទុពេញ។ ភ្នំពេញ​ក្រោន​មាន​៤ពិន្ទុ ខណៈ​ណាហ្គាវើល​ អគ្គ​ស្នងការ​ដ្ឋាននគរបាល​ជាតិ និង​វេស្ទើនភ្នំពេញ ទើប​ទទួលបាន​១ពិន្ទុ​ពីការប្រកួត២លើក។
បឹងកេត និងការពារជាតិ ទទួលបាន​ជោគជ័យ​២លើកជាប់ៗគ្នា​
នៅមុន​ជំនួប​នៅ​ថ្ងៃអាទិត្យ ចាន់ វឌ្ឍនាកា និងមិត្តរួម​ក្រុម​បឹងកេត Gbenga Samuel រកបាន​គ្រាប់​បញ្ចូលទី​សរុប​៣គ្រាប់​ស្មើ Booysen Shane របស់ភ្នំពេញ​ក្រោន ខណៈ​ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Choe Myong-ho រក​បាន​២គ្រាប់ស្មើ​ ភួង សុខសាណា ដែលជាមិត្តរួម​ក្រុម ស្មើ សុខ សំណាង និង Atuheire Kipson របស់ព្រះខ័នរាជ​ស្វាយរៀង៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​