រដ្ឋបាលខេត្ត​រតនគិរី ៖ សំណង់​អគារ​ព្រះអង្គម្ចាស់ក្សត្រិយ៍​សម្រាក​សម្រួល​ព្រះកាយ មិនមែន​បង្គន់​ឡើយ​

ភ្នំពេញ: បន្ទាប់ពី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បណ្ដាញសារព័ត៌មាន បាន​រិះគន់ថា បាន​យក​បង្គន់​របស់​កូន​ស្តេច​ថៃ​ធ្វើជា​ការិយាល័យ​របស់​ស​ហគ​មន៍​បឹង​យក្ស​ឡោម​
​រដ្ឋបាលខេត្ត​រតនគិរី បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បន្ទាន់​មួយ ដោយបាន​អះអាងថា ព័ត៌មាន​ផ្សព្វផ្សាយ​នោះ បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង មកលើ​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​ខេត្ត​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រតនគិរី​ដែល​បានធ្វើ​ឡើង​យ​កាលពី​ថ្ងៃទី​២៦​ខែកុម្ភៈ បាន​បកស្រាយ​បំភ្លឺថា ៖

​ទី​១.​សំណង់​អគារ​ដែល​បាន​សាងសង់ គឺធ្វើឡើង​ដោយ​ក្រុមហ៊ុន​ខេ​ស៊ី​មិន ជា​អ្នកម៉ៅការ​សាងសង់​ទាំងស្រុង ហើយ​មានការ​ពិនិត្យ និង​ការចំណាយ​លើ​ការសាងសង់ គឺ​ក្រុមការងារ​បស់​ព្រះអង្គម្ចាស់ក្សត្រិយ៍ ជា​អ្នកទទួលបន្ទុក​។ ដូច្នេះ ពុំមែន​ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឡើយ​។​

​ទី​២.​សំណង់​នេះ បាន​សាងសង់ឡើង​ដើម្បីឱ្យ​ព្រះអង្គ​សម្រាក​សម្រួល​ព្រះកាយ​បណ្ដោះអាសន្ន ក្រោយ​ទ្រង់​សោយ​ព្រះ​ក្រ​យ៉ា​រួច​។ ហេតុនេះ​សំណង់​នេះ មិនមែនជា​បង្គន់​ដូច​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​កន្លងមក​នោះទេ​។​

​ទី​៣.​ក្រោយពី​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​នៅក្នុង​បន្ទប់​ឃើញថា មានតែ​សម្ភារៈ​មួយចំនួន​ដូចជា​៖​ឡា​រ៉ា​បូ​មួយ កៅអី​មួយ តុ​ដាក់​ថូផ្កា​មួយ ម៉ាស៊ីនត្រជាក់ ទ្វារ បង្អួច សម្រាប់​ខ្យល់​ចេញចូល​ប៉ុណ្ណោះ​។ ហេតុនេះ ពុំមាន​ចាន​បង្គន់​ដូច​ពាក្យ​ចចាមអារ៉ាម​ឡើយ​។​

​ទី​៤.​ក្រោយពេល​បញ្ចប់​កម្មវិធី​យាង​ទស្សនកិច្ច ព្រះអង្គម្ចាស់ក្សត្រិយ៍​សព្វ​ព្រះ​ហរ​ទ័យ បានប្រគល់​សំណង់​នេះ​ឱ្យ​សហគមន៍​ចាត់ចែង​និង​ប្រើប្រាស់​តាម​តម្រូវការ​ជាក់ស្ដែង​៕​

រដ្ឋបាលខេត្ត​រតនគិរី ៖ សំណង់​អគារ​ព្រះអង្គម្ចាស់ក្សត្រិយ៍​សម្រាក​សម្រួល​ព្រះកាយ មិនមែន​បង្គន់​ឡើយ​

រដ្ឋបាលខេត្ត​រតនគិរី ៖ សំណង់​អគារ​ព្រះអង្គម្ចាស់ក្សត្រិយ៍​សម្រាក​សម្រួល​ព្រះកាយ មិនមែន​បង្គន់​ឡើយ​