ព្រះករុណា យាង​ជួប​ប្រជារាស្ត្រ​ជា​កសិករ​ចំនួន ៥០០​គ្រួសារ ស្រុក​មោងឫស្សី​

ភ្នំពេញ: ព្រះករុណា​ព្រះបាទ​ស​មេ្ត​ច ព្រះបរមនាថ​នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ បាន​សព្វព្រះរាជហឫទ័យ ស្តេចយាង​សួរ សុខទុក្ខ​ដោយផ្ទាល់ និង​ប្រោស​ព្រះរាជទាន​នូវ​ព្រះរាជ​អំណោយ ដល់​ប្រជារាស្ត្រ​ជា​កសិករ​ចំនួន ៥០០​គ្រួសារ មកពី​ភូមិ​ស្រះ​ឈើ​នាង និង​ភូមិ​ពេជ្រ​ចង្វារ ស្ថិតនៅ​ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង នៅវេលា​ព្រឹក​ថ្ងៃទី​២៦ កុម្ភៈ ឆ្នាំ​២០១៦​នេះ​។​
​ដង្ហែ​ព្រះរាជដំណើរ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បួ​ង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការ​ដ៏​ខ្ពង់​ខ្ពស់បំផុត នាឱកាស​នេះ មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ សម្តេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី ស្រឹង្គា​រ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង នាម៉ឺន​សព្វ​មុខមន្ត្រី នៃ​ក្រសួង​ព្រះ​បរម​រាជ វាំង​ជាច្រើនរូប​ទៀត​។​
​ស្ថិត​ក្នុងឱកាស​ស្តេចយាង​ដល់​ស្ថិតនៅ​ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ព្រះករុណា ជា​អម្ចាស់​ជីវិត​លើ​ត្បួ​ង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ បាន​សព្វព្រះរាជហឫទ័យ ស្តេច​យាងចុះ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ព្រះភ័ក្ត្រ របស់​ព្រះអង្គ នូវ​គ្រួសារ​ប្រជាកសិករ ចំនួន ៦ គ្រួសារ ដល់​ក្នុង​លំនៅដ្ឋាន​។ ព្រះអង្គ បាន​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន នូវ​គ្រួសារ​ទាំង ៦ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ ៥០​គីឡូក្រាម ឃី​ត ១​កញ្ចប់ មាន​មុង​១ ភូ​យ​១ សារុង​១ និង​ក្រមា​១ កន្ទេល ១ មី ១​កេស ត្រីខ ១០​កំប៉ុង អាវយឺត មាន​ស្លាក​ព្រះរាជ​អំណោយ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន ១ និង ថវិកា ១០​ម៉ឺន​រៀល​។​

ព្រះករុណា យាង​ជួប​ប្រជារាស្ត្រ​ជា​កសិករ​ចំនួន ៥០០​គ្រួសារ ស្រុក​មោងឫស្សី​

ព្រះករុណា យាង​ជួប​ប្រជារាស្ត្រ​ជា​កសិករ​ចំនួន ៥០០​គ្រួសារ ស្រុក​មោងឫស្សី​

ព្រះករុណា យាង​ជួប​ប្រជារាស្ត្រ​ជា​កសិករ​ចំនួន ៥០០​គ្រួសារ ស្រុក​មោងឫស្សី​