ទុ​ស​ស្សេ​ខ្សែភ្លើង​ឆេះ​សា​ទែន​សាំង​កប់​ក្នុង​ដី​របស់​ស្ថានីយ​ប្រេង​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម​បាន​អ្នកផ្សារ​នាំគ្នា​យក​បំពង់​ពន្លត់​អ​គី្គ​ភ័យ​ជាង​១០​ធុង​ជួយ​ពន្លត់​ទាន់​

​ខេត្តកំពង់ឆ្នាំង​៖ ស្ថានីយ​លក់​ប្រេង​មួយកន្លែង​បាន​ទុ​ស​ស្សេ​ខ្សែភ្លើង​ឆេះ សាំង​នៅ​មាត់​សា​ទែន​កប់​ស្មើ​ដី បណ្តាលអោយមាន​ការភ្ញាក់ផ្អើល​ហើយ​បាន​អ្នកផ្សារ​រស់នៅ​តាម​ផ្ទះល្វែង​នាំគ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ ជួយ​បាញ់​ពន្លត់​ទាន់ពេល​កុំ​អី​គ្រោះ​អគ្គីភ័យ​នេះ​ពិតជា​រាយ​ដាល​ផ្ទះថ្ម​ជា​ច្រើ​ន​ល្វែង​ជាមិនខាន​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​១២​និង​៤០​នាទី រសៀល​ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០១៦ នៅក្នុង​ស្ថានីយ​ប្រេង​មួយ ជាប់​សួនច្បារ​មាត់ទន្លេ​ផ្សារ​ក្រោម ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ស្ថានីយ​ប្រង​នេះ​មាន​ម្ចាស់​ឈ្មោះ លឹម យូ​អ៊ី ហៅ​តឿ អាយុ​៥២​ឆ្នាំ ភេទ​ប្រុស ទីតាំង​នេះ​ស្ថិតនៅ​មាត់ទន្លេ​ផ្សារ​ក្រោម ដែល​នៅ​
​ក្បែរ​ស្ថានីយ​ប្រេង​នេះ​មាន ផ្ទះថ្ម​ជាច្រើន​ល្វែង បើសិនជា​ភ្លើង​ឆេះ​ខ្លាំង ផ្ទុះ​ស្ថានីយ​ប្រេង នៅ ក្នុង​ទីប្រជុំ​ជននេះ​ឡើង ពិតជា​មាន​អ្នករងគ្រោះ​ជាច្រើន​មិនខានឡើយ​។​

ម្ចាស់​ស្ថានីយ​ប្រេង​បានអោយ​សមត្ថកិច្ច​ដឹងថា មុនដំបូង​គាត់​បានអោយ​រថយន្ត​ដឹក​សាំង​
​មួយគ្រឿង​បូម​សាំង​ដាក់​ក្នុង​សា​ទែន​នោះ​កប់​ក្នុង​ដី​នោះ​រួចរាល់ ហើយ​គេ​ក៏បាន​អូស​ទុយ បូម សាំង​ឡើងមក​វិញ ក៏​ឃើញ​ភ្លើង​ឆាបឆេះ​សន្ធោរ​ឡើង​ចេញពី​មាត់​សា​ទែន​សាំង ដែល​កប់ ស្មើ នឹង​ដី​នោះ​ដែល​គាត់​សង្ស័យថា​ជាការ​ទុយ​សេស្ស​ខ្សែភ្លើង ហើយ​គាត់​ក៏បាន​ស្រែក ឆោ​រ​ឡោ ឡើង​អោយគេ​ជួយ​។ នៅ​ក្នុ​ខណៈ​នោះដែរ​កម្មករ​ក្នុង​ស្ថានីយ​ប្រេង និង​ប្រជាពលរដ្ឋ​មួយ ចំនួន រស់​នៅតាម​ផ្ទះល្វែង បាននាំគ្នា​យក​បំពង់​ពន្លត់​អគ្គី​ភ័ យ​ជា​១០​ធុង មកជួយ​បាញ់​ភ្លើង​ពន្លត់ ទាន់ពេលវេលា ធ្វើអោយ​ភ្លើង​បាន​រលត់ទៅវិញ​។ ទន្ទឹម​នោះដែរ​រថយន្ត​ពន្លត់អគ្គីភ័យ​២ គ្រឿង របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏បាន​មកដល់​ជួយ​អត្ត​រា​គម​ន័​ផងដែរ​។​

នៅក្នុង​ហេតុការណ៍​នេះ​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖ នៅក្នុង​សា​ទែន​សាំង​កប់​ក្នុង​ដី​
​មាន​ចំនួន​សាំង​តិចតួច​ប៉ុណ្ណោះ​ទើប​មិន​ឆេះ​ផ្ទុះឡើង បើ​មាន​ចំនួន​សាំង​រាប់​ម៉ឹ​ន​លីត្រ​វិញ​នោះ​
​សា​ទែន​សាំង​ក្នុង​ដី​ពិតជា​ផ្ទុះ​ឆេះ​ឡើង គ្មាន​អ្នក​ពន្លត់​បានឡើយ ហើយ​វិនាសកម្ម​ក្នុង​ទីប្រជុំជន​
​ជុំវិញ​នេះ​ពិត​រងគ្រោះ​ធំធេង​មិនខានឡើយ​។

​ដោយឡែក​នៅក្នុង​ហេតុការណ៍​នេះដែរ សមត្ថកិច្ច​បាន​នាំយក​រថយន្ត​ដឹក​សាំង​ខាងលើ និង​ម្ចាស់​ស្ថានីយ​ប្រេង​ទៅ​សួរនាំ​ធ្វើ​កំណត់ហេតុ​ជុំវិញ​ករណី​ខាងលើ​នេះដែរ ដើម្បី​អោយដឹង ពិ​មូលហេតុ​ច្បាស់​សាល់​និង​មាន​វិធានការណ៍​ទប់ស្កាត់​។ ជុំវិញ​ករណីនេះ​ប្រជាពលរដ្ឋ លើក ឡើង​ថា​អាជ្ញាធរ​មិនគួរ​អោយមាន​ស្ថានីយ​ប្រេង​នៅ​ជិត​ទីប្រជុំជន​បែបនេះ​ឡើយ​គួរតែមាន​វិធានការ​លប់បំបាត់​ហើយ បើ​ផ្ទុះ​ឆេះ​ស្ថានីយ​រាលដាល​ដល់ផ្ទះ​ល្វែង​ជាច្រើន​នោះ តើ​ម្ចាស់​ស្ថានីយ​មាន​លុយ​សង​គេ​ទេ​៕ រិ​ទ្ធិ ជ័យ​

KA-27-02-2016-26 KA-27-02-2016-27 KA-27-02-2016-29 KA-27-02-2016-30