Tweak នេះអាចជួយមិនឲ្យពន្លឺអេក្រង់ភ្លឺ នៅពេលមានសារផ្ញើចូល iPhone របស់​អ្នក ដើម្បី​ជៀស​វាង​ការ​រំខាន​ផ្សេងៗ!

គិតថា មនុស្សម្នាក់ៗ តែងមាន ការប្រើប្រាស់ ស្មាតហ្វូន ខុសគ្មា បន្តិចៗ ហើយបើ និយាយពី ការផ្ញើ​សារ​វិញ មានអ្នកខ្លះ លេងសារ ជាមួយ​មនុស្ស ដែលខ្លួន ពេញចិត្ត ក៏ដាក់ សំលេង រោទិ៍របស់ សារឲ្យលឺ តែបើមនុស្ស មិនចូល ចិត្តផ្ញើ​សារមក អាចបិទ ស្មាតហ្វូន ចោលក៏ ថាបាន តែកុំធ្វើ អញ្ចឹងអី យើងនឹង​ណែនាំ​ពី Tweak មួយ ដែលមាន ឈ្មោះថា IllLookLater ជា Tweak មួយប្រើ សំរាប់មិន ឲ្យអេក្រង់ ចេញពន្លឺ​ ពេលនរណា ម្នាក់ផ្ញើសារ ចូលមក កាន់ស្មាតហ្វូន របស់អ្នក។ និយាយប៉ុណ្ណេះ អ្នកអាច យល់បាន ហើយអាច ដំឡើងយក ទៅប្រើប្រាស់ តាមតម្រូវ ការរបស់ អ្នកបាន។

Tweak នេះអាចជួយមិនឲ្យពន្លឺអេក្រង់ភ្លឺ នៅពេលមានសារផ្ញើចូល iPhone របស់​អ្នក ដើម្បី​ជៀស​វាង​ការ​រំខាន​ផ្សេងៗ!

អ្នកអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia រួចទៅកាន់ Sources បន្ទាប់ចុច Refresh
  • បន្ទាប់នៅក្នុង Cydia ដដែរ អ្នកត្រូវទៅកាន់កន្លែង Search វាយឈ្មោះ IllLookLater បន្ទាប់ធ្វើការ Install រួច Restart Springboard ជាការស្រេច
  • បន្ទាប់ពី Install រួច អ្នកត្រូវចូលទៅកាន់ Settings អូសចុះចូលទៅកាន់ IllLookLater រួច អូសចុះក្រោមបន្តិច Enable ត្រង់ Messages រួចត្រលប់ចេញដូចធម្មតា Tweak នេះវានឹងដំនើរការភ្លាមៗ។

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការ ណែនាំខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជាអ្នក ធ្វើខុសពីការ បង្ហាញខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការច្រលំ របស់អ្នក យើងមិនទទួល ខុសត្រូវជា ដាច់ខាត។ ។

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

សូមទស្សនាវីដេអូខាងក្រោម ដើម្បីយល់ពីការប្រើប្រាស់៖

ដើម្បីសំរួល ដល់ការ ប្រើប្រាស់ និងមិន ចង់ឲ្យ ពន្លឺអេក្រង់ ភ្លឺនៅពេល ផ្ញើសារ មកនោះ អ្នកអាច សាប្រើ Tweak នេះបាន។ អ្នកអាច សាកប្រើប្រាស់ Tweak នេះបាន ដោយគ្មាន ក្តីបារម្មណ៍ ថែមទាំង ងាយ​ស្រួល​ក្នុង ការដំឡើង ដោយពុំចាំ បាច់បន្ថែម Source ឡើយ ដោយអ្នក គ្រាន់តែ ដំឡើងបាន ដោយ​ឥតគិត​ថ្លៃ នៅលើ BigBoss’ repository ក្នុង Cydia តែម្តង។

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន​វីដេអូ​ថ្មីៗ!!!

Tweak នេះអាចជួយមិនឲ្យពន្លឺអេក្រង់ភ្លឺ នៅពេលមានសារផ្ញើចូល iPhone របស់​អ្នក ដើម្បី​ជៀស​វាង​ការ​រំខាន​ផ្សេងៗ!

  • ដោយ: Hong
  • 10:57 PM, 27 February
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ