អាចប្រើប្រាស់ iPhone ជា​លក្ខណៈ​ផ្តេក នៅ​លើ iOS 9 បាន​ហើយ! (អាន​ពីរ​បៀប)

ជាការពិតណាស់ សម្រាប់ iPhone ដែលមាន​ចាប់​ពី iPhone 6 ចុះ​ក្រោម​នោះ គឺ​មិន​អាច ធ្វើ​អោយ​អេក្រង់ ផ្តេក​បាន​នោះ​ទេ ដោយ​ឡែក សម្រាប់ iPhone 6/6+ វិញ អាចធ្វើ​បែប​នេះ បាន​យ៉ាង​ងាយ​ស្រួល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វីៗគឺសុទ្ធតែមាន ដំណោះស្រាយ ហើយការធ្វើអោយ អេក្រង់ផ្តេក​នេះ ក៏ដូច្នោះដែរ ដោយអ្នកទាំងអស់គ្នា គ្រាន់តែតម្លើង Tweak មួយតែប៉ុណ្ណោះ នឹងអាច ធ្វើអោយ iPhone ចាស់ៗ អាចប្រើប្រាស់ ជាលក្ខណៈផ្តេក បានយ៉ាងងាយស្រួល តែក៏តម្រូវអោយ iPhone របស់​អ្នក ត្រូវបាន Jailbreak សិនផងដែរ។

អាចប្រើប្រាស់ iPhone ជា​លក្ខណៈ​ផ្តេក នៅ​លើ iOS 9 បាន​ហើយ! (អាន​ពីរ​បៀប)

ចំពោះ Tweak នេះដែរ ក៏មាន ប្រិយមិត្តធ្លាប់ បានស្គាល់វា រួចមកហើយដែរ កាលពីជំនាន់ iOS មុនៗ ដោយវា មានឈ្មោះថា SBRotator។ យ៉ាងណាមិញ ដោយសារតែ នៅក្នុងពេលនេះ វាបានអាប់ដេត ជំនាន់ថ្មី ដែលបានធ្វើអោយ iPhone ទាំងអស់ ដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ iOS 9 នោះ អាចតម្លើងវា បានដោយងាយស្រួល ដូច្នេះហើយ ទើបខេមបូ សម្រេចលើកយកវា មកណែនាំ អ្នក​ទាំង​អស់​គ្នា បានដឹងកាន់តែច្បាស់ បន្ថែមទៀត។ ចង់ដឹងពីវិធីសាស្រ្ត ក្នុងការតម្លើង សូមអាន និងអនុវត្ត តាមសេចក្តី ណែនាំ ខាងក្រោមនេះ៖

តម្រូវការ

  • iPhone 6 ចុះក្រោម ដែលដំណើរការដោយ iOS 8/9 និងត្រូវបាន Jailbreak រួចជាស្រេច

របៀបតម្លើង

  • សូមចូលទៅកាន់ Cydia រួចធ្វើការ បន្ថែម source មួយឈ្មោះថា “repo.biteyourapple.net”

អាចប្រើប្រាស់ iPhone ជា​លក្ខណៈ​ផ្តេក នៅ​លើ iOS 9 បាន​ហើយ! (អាន​ពីរ​បៀប)

  • ចំពោះអ្នកដែល ធ្លាប់បាន Add Source មួយនេះ រួចហើយ គ្រាន់តែ ធ្វើការ Refresh ដោយ​ចុច​លើ Sources > Refresh (ចុងខាងលើឆ្វេង)
  • បន្ទាប់មកទៀត នៅក្នុង Cydia ដដែល សូមចូលទៅកាន់ កន្លែង Search ដើម្បីស្វែងរក ដោយ​វាយ​បញ្ចូល ពាក្យ “SBRotator (iOS 9 & 8)” > Install (ចុងខាងលើស្តាំ) > Confirm (ចុងខាង​លើស្តាំ) រង់ចាំ ដល់វា ដំណើរការចប់។
  • ក្រោយពី វាដំណើរការរចប់ វានឹងទាមទារ អោយឧបករណ៍ អ្នកត្រូវ respring ដូចនេះ សូមចុច លើ​ពាក្យ “Restart Springboard” រួចធ្វើការ រង់ចាំ រហូតដល់វា ដំណើរការចប់
  • ក្រោយពី ដណើរការចប់ វានឹងដំណើរការ ដោយស្វ័យប្រវត្តិ តែបើមិនទាន់ទេ សូមចូល ទៅកាន់ Settings > SBRotator > Enable វាជាការស្រេច។ (នៅក្នុង ទីតាំងនេះ ផងដែរ អ្នកក៏អាច enable អោយវា ប្រើប្រាស់ ទៅកាន់ ទិសដៅណាមួយ ក៏បានដែរ)

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

អាចប្រើប្រាស់ iPhone ជា​លក្ខណៈ​ផ្តេក នៅ​លើ iOS 9 បាន​ហើយ! (អាន​ពីរ​បៀប)

ឥឡូវនេះ ដំណោះស្រាយ មិនអាចប្រើប្រាស់ iPhone ជាលក្ខណៈផ្តេក ត្រូវបានដោះស្រាយហើយ ជា​ពិសេសសម្រាប់ មិត្តអ្នកអាន ដែលប្រើប្រាស់ iPhone ចាប់ពី iPhone 6 ចុះក្រោម តែម្តង។ សម្រាប់ Tweak ពិសេសៗ ផ្សេងៗទៀតនោះ យើងនឹង ផ្សាយជូន នាពេលក្រោយទៀត!

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!​

អាចប្រើប្រាស់ iPhone ជា​លក្ខណៈ​ផ្តេក នៅ​លើ iOS 9 បាន​ហើយ! (អាន​ពីរ​បៀប)

  • ដោយ: Mai
  • 11:08 PM, 27 February
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ