បុរស​ម្នាក់​ស្រវឹងស្រា​ជោក ឈប់​ម៉ូតូ​ដេកលក់​តាមផ្លូវ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច នៅ​ស្រុក​ស្វាយរៀង​

ស្វាយរៀង: ​បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ជិះ​ម៉ូតូ​មកលេង​ប្រពន្ធ​មិនទាន់​ដល់​កន្លែង​ប្រពន្ធ​រស់នៅ​ផង​ស្រាប់តែ​ឈប់​ម៉ូតូ​ដេកលក់​ឯប​ចិញ្ចើមថ្នល់ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ចោមរោម​មើល​ស្មានថា​ត្រូវ​ថ្នាំ​គេ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦:៣០​នាទី​យប់​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​បើតាម​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​នេះ បាន​ឲ្យ​ដឹងថា គេ​ឃើញ​បុរស​ស្រវឹង​ខាងលើ​ជិះ​មួយ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ពី​កើតមក​លិច លុះដល់​ចំណុច​ភូមិ​ឃុំ​ខាងលើ ស្រាប់តែ​ឈប់​ម៉ូតូ​ក្រាប​ដេកលក់​ធ្វើ​មិនដឹង ហើយ​ប្រជាពលរដ្ឋ​មក​ចោមរោម​មើល​ស្មានថា ត្រូវ​ថ្នាំ​សន្តំ​គេ តាមពិត​គឺ​ស្រវឹងស្រា​សោះ ក៏​រាយការណ៍​មក​សមត្ថកិច្ច​ព្រោះ​ខ្លាច​មាន​គ្រោះ ឬ​មាន​ជន​ឆ្លៀតឱកាស​។

​បើតាម​ប្រពន្ធ​បុរស​ខាងលើ​នោះ បាន​ប្រាប់​ឲ្យ​ដឹងថា បុរស​ដែល​ស្រវឹងស្រា​ហើយ​ដេកលក់​នោះ​មានឈ្មោះ ចាន់ អាយុ ៣៧ ឆ្នាំ មុខរបរ​មើល​គោ​ឲ្យ​គេ មាន​ទីលំនៅ​ភូមិ ព្រៃ​សង្កែ  ឃុំ​ខ្សែ​ត្រ  ស្រុក​កំពង់រោទិ៍ ខេត្ត ស្វាយរៀង ហើយ​នៅមុន​ពេល​កើតហេតុ​នោះ ប្តី​របស់ខ្លួន​បាន​ផឹកស្រា​ជាមួយ​មិត្ត​ភ​ក្ត និង​ទូរស័ព្ទ​ប្រាប់​ខ្លួន​ថា នឹង​ជិះ​ម៉ូតូ​មកលេង​ប្រពន្ធ​។ និយាយថា មិនបាច់​មក​ទេ បើ​ឯង​ស្រវឹងស្រា​ហើយ​នោះ​។ ប្រភព​ខាងលើ បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ឲ្យ​តែ​ប្តី​របស់​ផឹកស្រា ពេល​តែងតែ​នឹក​ចង់​មកលេង​ដែល​ធ្វើការ​បែក​គ្នា (​គឺ​ប្រពន្ធ​ធ្វើការ​នៅ​ទី​រួម​ខេត្ត​ចំណែក​ប្តី​ធ្វើ​នៅ​ស្រុក​)​។ មួយសន្ទុះ​ក្រោយមក បុរស​ឈ្មោះ​ចាន់ ដឹងខ្លួន​វិញ ក៏​ជិះ​ម៉ូតូ​ចេញទៅ​បាត់ ដោយ​មិនបាច់​ឲ្យ​សមត្ថកិច្ច​មានការ​លំបាក​នោះទេ​៕