ផ្ទុះ​ស្ថានីយ​ប្រេងសាំង​នៅ​មាត់ទន្លេ​ផ្សា​ក្រោម​ផ្អើល​ប្រជាពលរដ្ឋ​ទាំង​កណ្តាល​ថ្ងៃ​

កំពង់ឆ្នាំង: ប្រជាបលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ស្ថានីយ​ប្រេងសាំង​មួយកន្លែង​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម ប្រ​លឹ​ង​ចុង​សក់​ម្នាក់ៗ​បន្ទាប់ពី​ស្ថានីយ​ប្រេង​មួយ​នេះ​បាន​ឆាបឆេះ​ជា អណ្តាតភ្លើង​ឡើង ក្នុងពេល​ដែលមាន​រថ​យន្ត​ស៊ីទែន​សាំង​បូម​សាំង​ដាក់​ក្នុង​ស្ថានីយ​ប្រេង​នេះ ។ ហេតុការណ៍​នេះ​បានន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នៅ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ លោក​លុយ ឌី​ណា នាយការិយាល័យ​បង្ករ​និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​កំពង់​ឆ្នា​មង បានអោយដឹងថា ម្ចាស់​ស្ថានីយ​ប្រេង​ឥណ្ទ​នៈ មានឈ្មោះ យឹម តឿ ។ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​ស៊ីទែន​សាំង​មួយគ្រឿង​បានមក​ផ្ទេរ​សាំង​ដាក់ចូល​ស៊ីទែន​សាំង​ក្នុង​ស្ថានីយ​ប្រេង​ឥណ្ទ​នៈ​មួយ​នេះ នៅក្នុង​ពេលដែល​កំពង់​តែ​ផ្ទេរ​សាំង ក៍​ស្រាប់​តែមាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាងខ្លាំង ក្នុងពេលនោះ​ម្ចាស់​ស្ថានីយ៍​ប្រេង និង ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នេះ បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ភ្លាម និង សុំ​អន្តរាគមន៍​រថយន្ត​ពន្លត់​អគ្គិភ័យ​ដើម្បី​ជួយ​អន្តរាគមន៍ ធ្វើអោយ​ស្ថានភាព​ភ្លើង​មិនអាច​ឆេះ​រាលដាល​ទៀត​បាន​នោះទេ ។ លោក​លុយ​ឌី​ណា​បានធ្វើការ​សន្និដ្ឋាន​នៅ​ជំ​ហា​ដំបូង​ថា ករណីនេះ​អាចមាន​អ្នក​ដែល​នៅ​ជុំវិញ​នេះ​ប្រើ​ភ្លើង​នៅពេលដែល​កំពុង​ផ្ទេ​សាំង​ពី​រថយន្ត​ស៊ីទែន និង អាច​បណ្តាលមកពី មាន​អ្នកប្រើប្រាស់​ឧបករណ៍​អគ្គិសនី​ពេលដែល​កំពុង​ផ្ទេ​សាំង​នេះ ។ ព្រោះថា បើសិន​ជាមាន​អ្នក​ប្រើ​ភ្លើង​និង​ដោត​ឌុយ​ភ្លើង ក្នុង​រង្វង់​២៥​ម៉ែត្រ​ពេល​កំពុងតែ​ផ្ទេ​សាំង អាច​នឹង​ឆាបឆេះ​បាន​ដោយសារតែ​ចំហាយ​មាន​ឥទ្ធិពល​ខ្លាំង ។ លោកនាយ​ការិយាល័យ​បាន​អោយដឹងទៀតថា ការជួយ​សង្គ្រោះ​នេះ​គឺ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​រថយន្ត ហើយ​បាន​គ្រប់គ្រង​សភាព​ការ​បាន​ទាំងស្រុង មិនអោយ​រាលដាល​តទៅទៀត​នោះទេ ។ ចំណែកឯ​ទំហំ​នៃ​ការខូចខាត​នៅ​មិន​ន​ទាន់​អាច​ប៉ាន់ប្រមាណ​ណ​នោះ​នៅឡើយ​ទេ នៅពេលនេះ​៕

ផ្ទុះ​ស្ថានីយ​ប្រេងសាំង​នៅ​មាត់ទន្លេ​ផ្សា​ក្រោម​ផ្អើល​ប្រជាពលរដ្ឋ​ទាំង​កណ្តាល​ថ្ងៃ​

ផ្ទុះ​ស្ថានីយ​ប្រេងសាំង​នៅ​មាត់ទន្លេ​ផ្សា​ក្រោម​ផ្អើល​ប្រជាពលរដ្ឋ​ទាំង​កណ្តាល​ថ្ងៃ​

​    ​

ផ្ទុះ​ស្ថានីយ​ប្រេងសាំង​នៅ​មាត់ទន្លេ​ផ្សា​ក្រោម​ផ្អើល​ប្រជាពលរដ្ឋ​ទាំង​កណ្តាល​ថ្ងៃ​