រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​រៀបចំ​បែងចែក​ថវិកា​ផាក​វិន័យ​ជូន​នគរបាល​ចរាចរ​ណ៍​ក្នុង​ខែមីនា​នេះ​

ភ្នំពេញ:  សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅពេលនេះ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ត្រូវធ្វើ​ការបែងចែក​ថវិកា​ដែល​ប្រមូលបាន​ពី​ការផាកពិន័យ​ពី​អ្នក បើកបរ​ល្មើសច្បាប់​ចរាចរណ៍ ជូន​កងកម្លាំង​នគរបាល​ចរាចរណ៍​នៅក្នុង​ខែមីនា​នេះ ជាមួយគ្នានេះ ប្រាក់រង្វាន់​ដែល​សម្តេច​ក្រឡាហោម បានប្រកាស​ផ្តល់ជូន ៤០០០​រៀល​ក្នុង​មួយថ្ងៃ ក៏ត្រូវ​បានផ្តល់​ជូន​នៅក្នុង​ខែមីនា​នេះដែរ ។

 មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​របស់​គណៈកម្មកា​រ​ពិធីការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ទីស្តីការក្រសួង​ល្ងាច​ថ្ងៃទី​២៦ ខែកុម្ភៈ​នេះ សម្តេច​ក្រឡាហោម ស ខេង ដាក់​កំណត់ថា សម្រាប់​ប្រាក់រង្វាន់​ដែល​បាន មកពី​ការបង់ប្រាក់​ផាកពិន័យ​ពី​អ្នកធ្វើដំណើរ​ល្មើសច្បាប់​ចរាចរណ៍ និង ប្រាក់រង្វាន់​ដែល​សម្តេច​ក្រឡាហោម បាន​សន្យា​ផ្តល់ជូន​កងកម្លាំង​នគរបាល​ចរាចរណ៍​ចុះ​ល្បាត រៀល ក្នុង​មួយថ្ងៃ គឺត្រូវធ្វើ​ការបែងចែក ប្រគល់​ឲ្យ​កងកម្លាំង​នគរបាល​ចរាចរណ៍ ដែល​បាន​បំពេញភារកិច្ច​នោះ គឺ​ត្រូវបាន​ធ្វើឡើង​រៀងរាល់​៣​ខែម្តង ។ សម្រាប់​ការបែងចែក​ប្រាក់​ផាកពិន័យ​ពីបទ​ល្មើសច្បាប់​ចរាចរណ៍ ត្រូវ បាន​គេ​ដឹងថា ប្រាក់​ផាកពិន័យ​៥​ភាគរយ ត្រូវបាន​បែងចែក ដាក់​ចូលទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​នៅសល់​ប្រាក់​ផាកពិន័យ​៩៥​ភាគរយ​ទៀត គឺ​ត្រូវបាន​បែងចែក ជូន​ដល់​កងកម្លាំង​នគរបាល​ចរាចរណ៍​ចុះ​ប្រចាំការ​នៅតាម​ដងផ្លូវ​ចំនួន ៧០​ភាគរយ ជូន​អង្គភាព​ប្រតិបត្តិការ​របស់​កងក​ម្លាំ​ង​២៥​ភាគរយ ។

សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា សម្រាប់​គ្រប់​ប្រាក់រង្វាន់ ដែល​គេ​បាន​បែងចែក​នោះ នឹងត្រូវ​បានរៀបចំ​ដាក់បញ្ចូល​នៅក្នុង​លេខ គណនី​ធនាគារ​របស់​កងកម្លាំង​នគរបាល​ចរាចរណ៍​នីមួយៗ ។ គួរ​បញ្ជាក់ថា នៅ​ទូទាំងប្រទេស​បច្ចុប្បន្ន​មាន កងកម្លាំង​នគរបាល​ចរាចរណ៍​ប្រមាណ​ពី ២៨០០ ទៅ ៣០០០ នាក់ សម្រាប់​ចាត់វិធានការ​ឲ្យ​ប្រជាជន​អ្នកធ្វើ់ដំណើរ​ទាំងអស់​អនុវត្ត​ច្បាប់ ចរាចរណ៍ ។ សម្រាប់​ប្រាក់​ផាកពិន័យ​ដែល​ទទួល​បា​ពិន័យ​ទៅ​បង់​នៅតាម បណ្តា​ប៉ុស្តិ៍នគរបាល និង​កន្លែង​ផ្សេងៗ​ទៀត មកដល់​សប្តាហ៍​ទី​៣ ក្នុង​ខែកុម្ភៈ​នេះ គឺ​ទទួលបាន​ប្រមាណ​ជាង ៧៣៧​លាន​រៀល ដោយឡែក​បើ​គិត​ការចាប់​ផាកពិន័យ ចាប់ពី​ថ្ងៃទី​១ ខែមករា រហូតមកដល់​ពេលនេះ គឺ​បាន​ប្រមាណ​ជាង ៣៨៤១​លាន​រៀល ។

មកដល់​សប្តាហ៍​ទី​៣ ក្នុង​ខែកុម្ភៈ​នេះ​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង ៧៣​លើក ថយចុះ​១៩​លើក បើ​ប្រៀបធៀប​នឹង​ខែមករា ។ បញ្ហា​គ្រោះថ្នាក់ ចរាចរណ៍​នោះ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣០ នាក់ ថយចុះ ១៩​នាក់ និង បង្ក​ឲ្យ​មាន​របួស ១០៥ នាក់ ថយចុះ ៤៨​ភាគរយ ។ កត្តា​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ កើតឡើង​ច្រើនជាងគេ គឺ មានការ​បើកបរ​ហួស​ល្បឿន​កំណត់​មាន ៣៨​ភាគរយ , គ្រោះថ្នាក់​គ្រឿង​ស្រវឹង ១២​ភាគរយ , បត់​ខុស ១៥​ភាគរយ ក្រៅពីនេះ គឺ​កើត​ដោយសារ​ប្រជែង មិន​ប្រកាន់​ស្តាំ មិន​គោរ​សិទ្ធិ​អាទិភាព កត្តា​យានយន្ត និង​ងងុយដេក ។ ក្នុងចំណោម​គ្រោះថ្នាក់ ចរាចរណ៍​ទាំងអស់ គឺ​បាន​កើតមាន​នៅពេល​ថ្ងៃ​មាន ៥៥​ភាគរយ និង​កើត​នៅពេល​យប់ ៤៥​ភាគរយ ៕​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​រៀបចំ​បែងចែក​ថវិកា​ផាក​វិន័យ​ជូន​នគរបាល​ចរាចរ​ណ៍​ក្នុង​ខែមីនា​នេះ​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​រៀបចំ​បែងចែក​ថវិកា​ផាក​វិន័យ​ជូន​នគរបាល​ចរាចរ​ណ៍​ក្នុង​ខែមីនា​នេះ​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​រៀបចំ​បែងចែក​ថវិកា​ផាក​វិន័យ​ជូន​នគរបាល​ចរាចរ​ណ៍​ក្នុង​ខែមីនា​នេះ​