កូនក្រមុំ កូន​កំ​ឡោះ ១​គូរ ថ្ងៃ​ចូល​រោងការ ត្រូវ​ជន​មិន​ស្គាល់មុខ​កាប់​ប្រហារ ស្លាប់​កូនក្រុំ កូន​កំ​ឡោះ​របួសធ្ងន់​

ភ្នំពេញ: កូនក្រមុំ​ស្លាប់ កូន​កំ​ឡោះ​រងរបួស​ធ្ងន់ ក្នុង​ថ្ងៃ​ចូល​រោងការ ខណៈ​អ្នក​ទាំងពីរ​ណ្តើ​រ​គ្នា​ទៅ​ងូតទឹក​អណ្តូង​នៅ​វាលស្រែ​ខាងក្រោយ​ផ្ទះ ត្រូវ​ជន​មិន​ស្គាល​អត្តសញ្ញាណ​ធ្វើ​សកម្មភាព​កាប់​ប្រហារ​យ៉ាង​ឃោ​ឃៅ ទៅលើ​គូរ​ស្នេហ៍​ថ្មីថ្មោង​នេះ កាលពី​វេលាយប់​ថ្ងៃទី​២៦​ខែកុម្ភៈ ស្ថិតនៅ​ភូមិ​មាក់​កណ្តាល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល​។

​នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថាៈ កូនក្រមុំ​រងគ្រោះ​ឈ្មោះ ម៉ុ​ន ស្រី​ញឹ​ប អាយុ​១៨​ឆ្នាំ ត្រូវ​ជន​មិន​ស្គាល់មុខ​កាប់​ត្រូវ​ជាច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់​នៅ​និង​កន្លែង ។ ចំណែក​កូន​កំ​ឡោះ​រងគ្រោះ ឈ្មោះ ឡើ​ក ឡើ​ត អាយុ ២១​ឆ្នាំ ទទួលរង​របួសធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្នួល​។ ទាំងពីរ​នាក់​កូន​កំ​ឡោះ​ក្រមុំ​រងគ្រោះ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​លោក​វរសេនីយ៍ទោ ចាន់ សុ​គីម អធិការនគរបាល​ស្រុក​ស្នួល​បញ្ជាក់ថា​: មុន​យប់​ពេល​កើតហេតុ​គេ​ឃើញ​កូនក្រមុំ​កំ​ឡោះ​ទាំងពីរ​នាក់​បណ្តើរគ្នា​ទៅ​ងូតទឹក​អណ្តូង​នៅ​វាលស្រែ​ខាងក្រោយ​ផ្ទះ ពេលនោះ​ក៏ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ធ្វើ​សកម្មភាព​កាប់​ប្រហារ​តែម្តង បង្ក​ឲ្យ​កូនក្រមុំ​ស្លាប់​និង​កូន​កំ​ឡោះ​របួសធ្ងន់​។

​លោក​អធិការ​បញ្ជាក់ថា ជន​មាន​តម្រុយ​រហូតមក​ដល់ពេលនេះ សម្ថ​កិច្ច​មិនទាន់​កំណត់​បាន​នូវ​អត្តសញ្ញាណ​នៅឡើយ​នោះទេ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​ការស្រាវជ្រាវ​និង​កសាង​សំណុំរឿង ទៅតាម​និតិ​វិធី និង​ស្វែងរក​ការចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕