ក្មេងប្រុស អាហ្វហ្គានីស្ថាន ទទួលបាន អាវថ្មីចុះហត្ថលេខា ពីកីឡាករ Messi

ទីក្រុងកាប៊ុល៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បើយោងតាមការ ចេញផ្សាយពី គេហទំព័រ ស៊ិន ហួ ថា ក្មេងប្រុស ជនជាតិអាហ្វហ្គានីស្ថាន Murtaza Ahmadi បានបង្ហាញវត្តមាន ជាមួយពាក់អាវថ្មី ដែលបានចុះហត្ថលេខា ដោយតារាបាល់ទាត់អាហ្សង់ទីន Lionel Messi  នៅទីក្រុងកាប៊ុល ប្រទេសអាហ្គានីស្ថាន កាលថ្ងៃទី២៦ កុម្ភៈកន្លងមក។

ក្មេងប្រុស Murtaza Ahmadi មានអាយុ ៥ ឆ្នាំ បានក្លាយតារា ដ៏ល្បីល្បាញ ពាសពេញបណ្តាញ ព័ត៌មានសង្គម Facebook បន្ទាប់ពីរូបគេបានពាក់អាវ ធ្វើពីថង់ប្លាស្ទិច របស់តារាបាល់ទាត់ Lionel Messi ពាក់លេខ១០នោះ ៕

ក្មេងប្រុស អាហ្វហ្គានីស្ថាន ទទួលបាន អាវថ្មីចុះហត្ថលេខា ពីកីឡាករ Messi