ស្ទឹង​បំ​ណ​ក់ ប​ម្រើ​ទេសចរ​តាម​រដូវ​កាល​

Doliprane TVC

​ខេត្តពោធិ៍សាត់​ជា​ខេត្ត​មួយ​​សម្បូរ​ទៅដោយ​រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ​និងរមណីយដ្ឋាន ​ទេសចរណ៍​បែប​វប្បធម៌​ប្រវត្តិសាស្ត្រ​មិន​ចាញ់​ខេត្ត​ដទៃទៀត​ឡើយ ។ រមណីយដ្ឋាន​ធម្មជាតិ​និង​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​រួមមាន រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង អូរ​ដារ កោះ​ថាស វត្ត​បាកាន កោះ​សំពៅ បូជនីយដ្ឋាន​ឧកញ៉ា ឃ្លាំង មឿង ។​ល​។ ប៉ុន្តែ​ពេលនេះ​ទ្វារ​ទឹកស្ទឹង​បំ​ណ​ក់​ស្ថិតនៅ​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ នៅ​ស្រុក​ក្រគរ ក៏បាន​ក្លាយទៅជា​តំបន់​ទេសចរណ៍​ថ្មី​មួយទៀតដែល​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងខ្លាំង ។​

ស្ទឹង​បំ​ណ​ក់ ប​ម្រើ​ទេសចរ​តាម​រដូវ​កាល​

ស្ទឹង​បំ​ណ​ក់ ប​ម្រើ​ទេសចរ​តាម​រដូវ​កាល​

​ទ្វារ​ទឹកស្ទឹង​បំ​ណ​ក់​ត្រូវបាន​កសាងឡើង​នៅ​ដើមឆ្នាំ ២០១០ ដើម្បី​ស្ទាក់​ទឹក​ទុក​សម្រាប់បម្រើឱ្យ​វិស័យ​កសិកម្ម​របស់​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង​និង​ខេត្តពោធិ៍សាត់ ។ បើ​គេចង់​ធ្វើដំណើរ​ទៅកាន់​សំណង់​ទ្វារ​ទឹកស្ទឹង​បំ​ណ​ក់​នេះ​គេ​ត្រូវ​ធ្វើដំណើរ​ចេញពី​ទីប្រជុំជន​ស្រុកក្រគរ ឆ្ពោះទៅ​តាមផ្លូវ​ក្រាល​ក្រួស​ក្រហម​ក្នុង​ចម្ងាយ​ផ្លូវ​ប្រវែង ២៨ គីឡូម៉ែត្រនឹង​បានឃើញសំណង់​ទ្វារ​ទឹក​ដែល​ទើប​សាង សង់​ថ្មី ។ នៅពេល​ជិត​ទៅដល់​ទ្វារ​ទឹក​នោះ​មាន​ឮសូរ​សន្ធឹក​ទឹកហូរ​និង​មាន​ហ្វូង​ត្រី​ចង្វា​តូចៗ​លោត​ហក់​បញ្ច្រាស​ទឹក​ហូរ​ដែល​មើលទៅ​គួរឱ្យ​ចង់​ទស្សនា ។​

​លោក ថឹ​ម ង៉ុ​ក មេឃុំ​ឈើ​តុំ បានឱ្យដឹងថា​ដំបូង​ឡើយ​លោក​មិនបាន​គិតថា​ទ្វារ​ទឹក​នេះមាន​ឥទ្ធិពល​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងច្រើន​ដូច​នេះឡើយ​ពោលគឺ​យើង​គ្រាន់តែ​គិតថា​មានផលប្រយោជន៍​ធំៗ​ចំនួន​ពីរ​ប៉ុណ្ណោះ ទីមួយ គឺជា​ស្ពាន​ដែល​ត​ភ្ជាប់​ជីវភាព​និងការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ត្រើយ​នៃ​ស្ទឹង​ម្ខាង​ទៅ​ត្រើយម្ខាង​ទៀត​ដែលទីនេះ​ពីមុនមក​ពុំ​ដែលមាន​ស្ពាន​ល្អ​ដូច​នេះឡើយ ។ ការសាង សង់​ស្ពាន​នេះ​ជា​ការតភ្ជាប់​ប្រព័ន្ធ​គមនាគមន៍​មួយ​យ៉ាង​ល្អប្រសើរ​ក្នុងការ​ធ្វើដំណើរនិង​ការដឹក​កសិផល​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ភូមិ​នានា​ទៅកាន់​ទីប្រជុំជន ។

ស្ទឹង​បំ​ណ​ក់ ប​ម្រើ​ទេសចរ​តាម​រដូវ​កាល​

ចំណុច​ទី​ពីរ លោក​គិតថា​ជា​ប្រព័ន្ធ​ស្ទាក់​ទឹក​មួយ​យ៉ាងសំខាន់​ដែល​បានរួមចំណែក​យ៉ាងច្រើន​ក្នុងការ​បម្រើឱ្យ​វិស័យ​កសិកម្ម​ជាពិសេស​បម្រើ​ការងារ​ស្រោចស្រព​ដីស្រែ​ដែល​ធ្វើឱ្យ​តំបន់​នៅ​ជុំវិញ​ស្ទឹង​នោះ​អាចធ្វើ​ស្រែ​បាន​ពីរ​ទៅ​បី​ដង​ក្នុង​មួយឆ្នាំ ។ ចំណុច​ដែល​លោក​និង​មន្ត្រីផ្សេងៗ​នឹកស្មាន​មិន​ដល់​នោះ​គឺ​សំណង់​ថ្មី​នេះ​បាន​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​យ៉ាង​ពេញនិយម​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រាប់រយ​រាប់ពាន់នាក់​ងាក​មក​ចាប់អារម្មណ៍​ទស្សនា​និង ងូតទឹក​កម្សាន្ត​នៅទីនេះ​នៅ​ថ្ងៃ​បុណ្យជាតិ​ធំៗ​ម្តងៗ ។

នៅ​ថ្ងៃ​អនាគត​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នេះ​នឹង​អា​ចរក​ចំណូលបាន​បន្ថែមទៀត​តាមរយៈ​ការលក់ដូរ​នំចំណី​និង​អាហារ​ផ្សេងៗ​ឱ្យ​ភ្ញៀវទេសចរដែល​មក​ទស្សនា​និង​ងូតទឹក​លេង​នៅ​សំណង់​ថ្មី​នេះ ។ ប្រសិនបើ​គេ​ចេញ ដំណើរ​ពី​សំណង់​ទ្វារ​ទឹក​នេះ​បាន​ប្រមាណ​ជា ៥ គីឡូម៉ែត្រ​នោះគេ​នឹង​បាន ឃើញ​ប្រព័ន្ធ​ប្រឡាយ​ស្រោចស្រព​បែក​ជា​បី​ដែល​បង្កើតបានជា​ប្រព័ន្ធ​ស្រោច ស្រព​មួយ​យ៉ាង​ល្អ ។ ប្រឡាយ​ទីមួយ​លាតសន្ធឹង​ទៅកាន់​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ប្រឡាយ​ទី​ពីរ​ធ្វើ​កាត់​ឃុំ​ឈើ​តុំ​និង​ប្រឡាយ​ទី​បី​លាតសន្ធឹង​សំដៅ ទៅកាន់​ឃុំ​ព្រៃ​ស​ក្នុងស្រុក​ក្រគរ​ដែរ ។

ស្ទឹង​បំ​ណ​ក់ ប​ម្រើ​ទេសចរ​តាម​រដូវ​កាល​

ក្រៅពីនេះ​នៅមាន​សំណង់​ប្រព័ន្ធធារាសាស្ត្រ​តូចៗ​ជាច្រើន​ទៀត​ត្រូវបាន​រដ្ឋាភិបាល​សាងសង់​ដើម្បី​បម្រើ ការងារ​ស្រោចស្រព​ដីស្រែ​របស់​ប្រជាជន​នៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ និង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ស្ទឹង​បំ​ណ​ក់មាន​ប្រភពទឹក​ហូរ​មក​មួយផ្នែក​ពី​ភ្នំ​ល្អៀង មួយផ្នែក​ពី​ភ្នំ​យោក​និង​មួយផ្នែក​ទៀត​ហូរ​មកពី​ភ្នំ​បំ​ណ​ក់​ដែល​នៅ​ជិតៗ​នេះហើយ​វា​បាន​នាំ​ទឹក​ហូរ​កាត់​ទៅ​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង រួច​បន្ត​ហូរ​ធ្លាក់​ទៅក្នុង​បឹង​ទន្លេសាប ។​

​លោក សំ ឃីម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់​បានឱ្យដឹង​ថា លោក​រីករាយ​ណាស់​ដោយ​សំណង់​ទ្វារ​ទឹក​បំ​ណ​ក់​នេះ​បាន​ចូលរួម​យ៉ាងសំខាន់ បម្រើការ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ជាតិ​និង​ភ្ញៀវទេសចរ​បរទេស​ដែល​បាន មក​ទស្សនា​នៅ​ខេត្តពោធិ៍សាត់ ប៉ុន្តែ​នៅទីនេះ​បម្រើ​ទេសចរណ៍​តាម​រដូវ​កាល ។ សព្វថ្ងៃនេះ​សំណង់​ទ្វារ​ទឹក​មួយ​នេះ​មាន​ប្រជាពលរដ្ឋ​រាប់រយ​នាក់​រាប់ពាន់នាក់​ទៅ​កម្សាន្ត​និង ងូតទឹក​លេង​យ៉ាង​សប្បាយរីករាយ​នា​ថ្ងៃ​ចុង​សបា្តហ៍​ឬ​ថ្ងៃ​បុណ្យទាន​ផ្សេងៗពិសេស​ចូលឆ្នាំ​ខ្មែរ ចូលឆ្នាំ​ចិន និង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌជាដើម ។ ក្រៅពី​ងូតទឹក​លេង​ពួកគាត់​បានឃើញ​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​កំពូលភ្នំ​បំ​ណ​ក់ ។

ស្ទឹង​បំ​ណ​ក់ ប​ម្រើ​ទេសចរ​តាម​រដូវ​កាល​

នៅ​ចម្ងាយ​ប្រមាណ​ជាង ១.០០០ ម៉ែត្រ ពី​សំណង់​ទ្វារ​ទឹក​នេះ​មាន​ស្ពាន​ផ្លូវ​រថភ្លើង​មួយទៀត​ដែលគេ​ឧស្សាហ៍​ឃើញ​មាន​ភ្ញៀវទេសចរ​យ៉ាងច្រើន​ទៅ​គយគន់​ខ្សែទឹក​ហូរ​យ៉ាង​ខ្មួលខ្មាញ់ជាពិសេស​នៅទីនេះ​ក៏​ជា​កន្លែង​អង្គុយ​សាសង​គ្នា​របស់គូស្នេហ៍​វ័យក្មេង​ដែល​ធ្វើឱ្យ​ពួកគេ​រឹតតែ​ស្និទ្ធស្នាល​និង​ផ្អែមល្ហែម​ជាមួយគ្នា​ថែមទៀត ។​ ​នៅតាម​ច្រាំង​ស្ទឹង​ក្បែរ​សំណង់​ទ្វារ​ទឹក​បំ​ណ​ក់​នេះ​មាន​រៀប​ជា​កំពែង​ថ្ម​មាន​រាង​ទេរ​ចុះទៅ​បាត​ស្ទឹង ហើយ​កន្លែង​ច្រាំង​ទេរ​នេះ​ជា​កន្លែង​ភ្ញៀវទេសចរ​អង្គុយ​លម្ហែកាយ​និង អ្នកខ្លះ​អង្គុយ​ស្ទូចត្រី​កម្សាន្ត​យ៉ាង​សប្បាយរីករាយ ។

ឯ​ពួកក្មេងៗ​ដែល​ធ្លាប់​រស់នៅ​តាម​ដងស្ទឹង​តាម​ដង​ទន្លេ​ដែល​ចេះ​ហែល​ទឹក​វិញគេ​បាននាំគ្នា​ងូតទឹក​លោត​ដាំដូង​ចូលទៅក្នុង​ទឹកស្ទឹង​យ៉ាង​សប្បាយរីករាយ ។ ​ទោះបីជា​ទីនេះ​មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​លេង​យ៉ាងច្រើន​ក្តី​ក៏គេ​នៅ​មិនទាន់​ឃើញ​មាន​កន្លែង​លក់ដូរ​ច្រើន​ប៉ុន្មាន​ឡើយ​ព្រោះ​នៅ​ទី នេះ​ជា​តំបន់​ទេសចរណ៍​ដែល​ទើបនឹង​កើត​ថ្មី​ហើយ​គេ​សង្ឃឹមថា​អនាគត​ដ៏​ខ្លី​ខាងមុខនេះតំបន់​ទ្វារ​ទឹក​នៃ​ស្ពាន​បំ​ណ​ក់​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនាកា​ន់​តែ​ច្រើន​ថែមទៀតហើយ​គេ​ក៏​សង្ឃឹម​ដែរ​ថា​នឹងមាន​សេវាកម្ម​ផ្សេងៗ​ទៀត​យ៉ាងច្រើន​ដើម្បី​បម្រើ​ភ្ញៀវទេសចរ ៕ ​ទាំង ហី​ម​