អាហារ ៦ ប្រភេទដែលអ្នកមិនគួរបរិភោគ មុនពេលរួមភេទ

ចំពោះអ្នកដែលត្រូវការសេចក្តីសុខពេញលេញក្នុងពេលរាត្រី អ្នកត្រូវតែដឹងពីឥទ្ធិពលអាក្រក់មួយចំនួន ដែលបណ្តោលមកពីការបរិភោគអាហារ ព្រោះវាត្រូវបានគេចាត់ទុកថាជាថ្នាំ ប្រឆាំមិនឲ្យអ្នកមានចំណងផ្លូវភេទ។
 
អាហារ ៦ ប្រភេទដែលអ្នកមិនគួរបរិភោគ មុនពេលរួមភេទ
ដំឡូងបារាំង
ប្រសិនបើអ្នកចង់ឲ្យការបង្កាត់ភ្លើងស្នេហ៏កាន់តែពុះកញ្ជ្រាល គួរតែចៀសវាងដំឡូងបារាំងចៀន, សាច់ក្រក់ ព្រោះវាមានផលប៉ះពាល់អវិជ្ជមានដល់កម្រិតអ័រម៉ូន testosterone។
លើសពីនេះទៅទៀត បរិមានអំបិលខ្ពស់នៅក្នុងដំឡូង ងាយនឹងបង្កើនសម្ពាធឈាមដែលធ្វើឲ្យមានបញ្ហាដល់ចំណង់ផ្លូវភេទកាន់តែខ្លាំង។
ជីអង្កាម
ជីអង្កាម និងជា មេនថល (menthol) ត្រូវបានគេបង្ហាញថា មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយកម្រិតអ័រម៉ូន testosterone, ចំណង់តណ្ហាមានការថយចុះ។
តៅហ៊ូ
កម្រិតខ្ពស់នៃសារធាតុគីមី phytoestrogens នៅក្នុងតៅហ៊ូ និងផលិតផលធ្វើពីសណ្តែកផ្សេងទៀត អាចបង្កើនកម្រិតអ័រម៉ូន estrogen ។
ការកើនឡើងនៃអ័រម៉ូន estrogen ត្រូវបានគេចាត់ទុកថា អាចសម្លាប់ចំណងផ្លូវភេទរបស់អ្នក។ ផ្ទុយទៅវិញស៊ុត សម្បូរទៅដោយវីតាមីន B5 និង B6 ដែលអាចជួយកាត់បន្ថយភាពតានតឹង និងរក្សាតុល្យភាពរអ័រម៉ូនភេទបានយ៉ាងល្អ។
អាហារកំប៉ុង
អ្នកត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់សម្រាប់អាហារទាំងនេះ ព្រោះវាផ្តល់នូវអាហាររូបត្ថម្ភតិចតួចបំផុត មិនអាចជួយអ្វីដល់ស្នេហាក្នុងពេលរាត្រីរបស់អ្នកឡើយ។
ផឹកគ្រឿងស្រវឹងច្រើនពេក
លោកបណ្ឌិត Richard  បានមានប្រសាសន៍ថា ការផឹកគ្រឿងស្រវឹងច្រើនពេកអាចធ្វើឲ្យប្រែប្រួលនៃរាងកាយ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពឈានដល់ចំណុចកំពូល។
ការសិក្សានៅឆ្នាំ 2008 នៅសាកលវិទ្យាល័យ វ៉ាស៊ីនតោន (អាមេរិក) បានបង្ហាញថា បុរសដែលមិនបរិភោគគ្រឿងស្រវឹង អាចបញ្ជារអាអូនតូចឲ្យរឹងបានយូរ ប្រសើរជាងអ្នកដែលបរិភោគគ្រឿងស្រវឹងច្រើន។ តែប្រសិនបើអ្នកត្រូវការសូមបរិភោគតិចបំផុត ២កែវបានហើយ។
ភេសជ្ជៈដែលមានជាតិស្ករ
ភេសជ្ជៈដែលមានជាតិស្ករច្រើនអាចអន្តរាយដល់ចំណង់ផ្លូវភេទ ព្រោះវាមានជាតិហ្គាសដែលធ្វើឲ្យអ្នកមានអារម្មណ៍តានតឹង។
ដូចគ្នានេះផងដែរ ការបរិភោគភេសជ្ជៈដែលមានជាតិស្ករច្រើនពេកអាចកាត់បន្ថយកម្រិតអ័រម៉ូន testosterone។
ហេតុនេះហើយ ដើម្បីជំរុញអារម្មណ៍ស្រើបស្រាលក្នុងពេលរាត្រី អ្នកគួរតែចៀសវាងអាហារទាំងប៉ុន្មាននៅខាងលើនេះ៕
ដោយ៖ Senghong
ប្រភព៖ Soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!