ទម្រង់ក្រចកដៃទាំង ៨ ប្រភេទ អាចប្រាប់ពីចរិកលក្ខណៈរបស់អ្នក

ចរិកលក្ខណៈបង្ហាញថា អ្នកជាមនុស្សបែបណា និងជាអ្វីដែលអ្នកសម្តែងចេញនៅចំពោះមុខមនុស្សគ្រប់គ្នា។ ប៉ុន្តែចុះប្រសិនបើអ្នកដឹងថា ចរិកលក្ខណៈរបស់អ្នកអាចមើលដឹងតាមរយៈទម្រង់ក្រចកដៃ។ ពិតប្រាកដណាស់ ទម្រង់ក្រចកដៃអាចបង្ហាញពីចរិកលក្ខណៈរបស់មនុស្សបាន៖
 
ទម្រង់ក្រចកដៃទាំង ៨ ប្រភេទ អាចប្រាប់ពីចរិកលក្ខណៈរបស់អ្នក
១. ទម្រង់ក្រចករាប ហើយធំ
អ្នកជាមនុស្សចេះវិភាគច្បាស់លាស់។ អ្នកមានសមត្ថភាពខ្ពស់ពីកំណើត ហើយជាមនុស្សមានជំនឿជាក់ខ្លាំង។
អ្នកតែងតែគិតលើអ្វីដែលអ្នកនិយាយ។ គេមានជំនឿថា អ្នកដែលមានទម្រង់ក្រចកបែបនេះជាមនុស្សមានគំនិតច្នៃប្រឌិតពីកំណើត និងចេះដោះស្រាយបញ្ហាបានសម្រេច។
២. រាងការ៉េស្មើគ្នា
អ្នកមានទម្រង់ក្រចករាងការ៉េច្រើនតែជាមនុស្សឧស្សាហ៏។ ពួកគេជាមនុស្សស្មោះត្រង់ និងជាមនុស្សមានទំនួលខុសត្រូវ។ ពួកគេមានចរិកជាអ្នកដឹកនាំតាំងពីកំណើត។ ពួកគេជាមនុស្សគួរឲ្យទុកចិត្ត ហើយអ្នកដទៃងាយនឹងទុកចិត្តក្នុងការឲ្យបំពេញកិច្ចការណាមួយ។
៣. តូច ហើយកោង
មនុស្សមានទម្រង់ក្រចកបែបនេះច្រើនជាអ្នកចូលចិត្តលេងកំប្លុកកំប្លែងតាំងពីកំណើត។ ពួកគេមានសមត្ថភាពច្នៃប្រឌិតតាំងតែពីកំណើត។ មនុស្សទាំងនេះតែងតែចូលចិត្តលេងសើច និងផ្សងព្រេង ដូច្នេះពួកគេទទួលបានការចាប់អារម្មណ៏ច្រើនពីមនុស្ស។
ពួកគេជាមនុស្សក្លាហាន, ខ្លាំងក្លា និងស្មោះត្រង់។ ពួកគេអាចនឹងចចេសរឹងរូសតែក្នុងស្ថានភាពមួយចំនួន។

៤. តូច អង្គាញ់ៗ
អ្នកទាំងនេះច្រើនតែជាមនុស្សយកចិត្តទុកដាក់, ឆ្លាត និងចិត្តរឹងមាំ។ មនុស្សទាំងនេះមានចិត្តទូលាយ ហើយផ្តល់ភាពសំខាន់ខ្លាំងទៅលើការទំនាក់ទំនងដោយបើកចំហរ។ ពួកគេជាមនុស្សប៉ិនអៀនខ្មាស់ ចូលចិត្តលាក់អារម្មណ៏ក្នុងចិត្ត និងមានភាពអត់ធ្មត់។

៥. ក្រចករាងត្រីកោណ
ប្រសិនបើក្រចកដៃរបស់អ្នកណាម្នាក់មានទម្រង់រាងត្រីកោណពីកំណើត ជាមនុស្សអង់អាចក្លាហាន។ ពួកគេជាមនុស្សមានសមត្ថភាព អាចធ្វើការងារបានជោគជ័យដោយប្រើប្រាជ្ញា និងភាពឆ្លាតវៃ។ ពួកគេនឹងធ្វើអ្វីតាមដែលពួកគេចូលចិត្តធ្វើ។ សូម្បីតែការចាប់ផ្តើមគម្រោងការងារ មុនពេលចាប់ផ្តើមធ្វើ ក្រោយពេលបំពេញកិច្ចការរួច លទ្ធផលតែងតែទទួលបានឥតខ្ចោះ។
៦. ក្រចករាងចតុកោណកែង ហើយវែង
អ្នកមានទម្រង់ក្រចកវែងបែបនេះជាមនុស្សរស់រវើក, ចូលចិត្តរស់នៅជាក្រុម និងជាមនុស្សរួសរាយ។ ពួកគេជាមនុស្សរាក់ទាក់ និងស្រឡាញ់ការបានស្គាល់មនុស្សថ្មី និងការបង្កើតមិត្ត។ ពួកគេជាមនុស្សចូលចិត្តរអ៊ូរទាំ, ធ្វើអ្វីមួយដោយប្រុងប្រយ័ត្ន តែងតែព្យាយាមធ្វើការសម្រេចចិត្តយ៉ាងសុក្រិត។ មនុស្សទាំងនេះជាមនុស្សគិតគូដោយប្រុងប្រយ័ត្នបំផុត សូម្បីតែកិច្ចការតូចតាច។
៧. វែង ហើយរាងពងក្រពើ
ទម្រង់ក្រចកវែង ហើយរាងពងក្រពើបែបនេះបង្ហាញថា ជាមនុស្សមានគំនិតច្នៃប្រឌិតពីកំណើត។ ពួកគេជាមនុស្សស្មោះត្រង់ និងចូលចិត្តសិល្បៈ។ ពួកគេមានក្តីស្រមើស្រមៃខ្លាំង ហើយជាមនុស្សចូលចិត្តសប្បាយ។
៨. ដាច់ស្បែកគល់ក្រចក
មនុស្សទាំងនេះមានកោសិកាអណ្តាតខុសប្លែកពីមនុស្សទូទៅ។ ពួកគេជាមនុស្សចូលចិត្តសប្បាយរីករាយ, រំភើប និងមានភាពរស់រវើកច្រើន។
គ្មានអ្វីដែលពួកគេធ្វើ ហើយធម្មតាទេ វាតែងតែបង្ហាញចេញនូវភាព
ចម្លែកខុសគេ៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទម្រង់ក្រចកដៃទាំង ៨ ប្រភេទ អាចប្រាប់ពីចរិកលក្ខណៈរបស់អ្នក