បច្ចុប្បន្នសមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានចំនួនសរុប ៤៧១៥

ភ្នំពេញ: មកទល់បច្ចុប្បន្នសមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានចំនួនសរុប ៤៧១៥ ក្នុងនោះសមាគមមានចំនួន១៨៣២ និងអង្គការមិនមែនរដ្ឋាភិបាលមានចំនួន២៨៨៣។ បើប្រៀបធៀបទៅនិងឆ្នាំ២០១៤ គឺអង្គការ សមាគមមិនមែនរដ្ឋាភិបាល បានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅក្នុងឆ្នាំ២០១៥ មានការកើនឡើងជាង ៣០០ សមាគម អង្គការ។

របាយការណ៍របស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ដោយឡែកក្រសួងមហាផ្ទៃបានចុះបញ្ជីសមាគម អង្គការមិនមែនរដ្ឋាភិបាលចំនួន ៣៣៨ ដោយក្នុងនោះសមាគមមានចំនួន១២៧ អង្គការមិនមែនរដ្ឋាភិបាល២១១ និងបានសម្រេចទទួលស្គាល់ប្រធាន និងសមាសភាពថ្នាក់ដឹកនាំសមាគម និងអង្គការមិនមែនរដ្ឋាភិបាលថ្មី ការស្នើសុំធ្វើវិសោធនកម្មលក្ខន្តិកៈ ការស្នើសុំប្តូរទីស្នាក់ការ ប្តូរអាសយដ្ឋានការស្នើប្តូរឈ្មោះ ប្តូរស្លាកសញ្ញានិងការស្នើសុំបើកទីស្នាក់ការសាខារបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
បើប្រៀបធៀបចំនួនតួលេខនៅក្នុងឆ្នាំ២០១៤ គឺសមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានចំនួនត្រឹមតែ ៤៣៧៨ សមាគម អង្គការ ចំណែកនៅក្នុងឆ្នាំ២០១៥ មានសមាគម អង្គការមិនមែនរដ្ឋាភិបាល បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានចំនួន ៤៧១៥ សមាគម អង្គការ គឺមានការកើនជាងឆ្នាំ២០១៤ ចំនួន ៣៣៧ សមាគម អអង្គការមិនមែនរដ្ឋាភិបាល។