អ្នកទេសចរណ៍ អង់គ្លេស ៣នាក់ រអិលធ្លាក់ ស្លាប់នៅទឹកជ្រោះ មួយកន្លែង ក្នុងប្រទេសវៀតណាម

ហាណួយ: ប្រភពព័ត៍ដែលចេញ ផ្សាយដោយ Yahoo នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា អ្នកសាកសពអ្នកទេសចរណ៍ ៣នាក់ ដែលត្រូវបាន រកឃើញបន្ទាប់ពីបាន ធ្លាក់រអិលចុះពីលើទឹកជ្រោះ មួយកន្លែងដែលមាន កំពស់២០ម៉ែត្រ នេះបើតាមការអះអាង បញ្ជាក់ពីប្រធានគ្រប់គ្រង របស់ក្រុមហ៊ុន ទេសចរណ៍មួយរូប។

សាកសពនារី២នាក់និងបុរស១នាក់ ត្រូវបានរកឃើញដោយក្រុមអ្នក ជួយសង្គ្រោះកាលពីថ្ងៃសុក្រ ម្សិលមិញពីតំបន់ទឹកជ្រោះ ដែលមានឈ្មោះ Datanla ស្ថិតនៅក្នុងទីក្រុង Dalat ប្រទេសវៀតណាមជាកន្លែង ដែលមានប្រជាប្រិយខ្លាំង សម្រាប់ប្រភេទទេសចរណ៍ ផ្សងព្រេងក្នុងព្រៃ។

លោក Le Viet Luc ប្រធានគ្រប់គ្រង នៃក្រុមហ៊ុនទេសចរណ៍ ដែលទទួលបន្ទុកដំណើរការ ទេសចរណ៍នៅតំបន់នបាន និយាយថាអ្នកទាំង៣នាក់ បានធ្វើរុករកផ្សងព្រេង នៅក្នុងតំបន់មួយក្នុង ចំណោមតំបន់ទឺកជ្រោះ ៧កន្លែងដោយមិនមាន ការអនុញ្ញាតិពីខាងភាគី ក្រុមហ៊ុនទេសចរណ៍ឡើយ ដែលក្រោយមកពួកគេត្រូវ បានគេដឹងថាបានរអិលធ្លាក់ ទៅក្នុងចរន្តទឹកហួរដ៏ខ្លាំង និងហូរនាំយកពួកគេទាំងបីនាក់ ទៅតែម្តង។ សាកសពពួកគេទាំងបី ត្រូវបានរកឃើញនិង បានបញ្ជូនទៅកាន់ទីក្រុងហូជីមិញ កាលពីយប់ថ្ងៃសុក្រ៕

អ្នកទេសចរណ៍ អង់គ្លេស ៣នាក់ រអិលធ្លាក់ ស្លាប់នៅទឹកជ្រោះ មួយកន្លែង ក្នុងប្រទេសវៀតណាម