ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រា​​ជ​​ធានី​ភ្នំពេញ ៖ ​នៅព្រឹក​ថ្ងៃទី​២៨ កុម្ភៈ ២០១៦ នេះ លោក​ ប៉ា សុជាតិវង្ស ​​អភិ​បាល​រាជ​ធានី​ភ្នំពេញ និង​លោក ម៉ៅ ភិរុណ អភិ​បាល​ខេត្ត​កណ្តាល​ បាន​អញ្ជើញ​​ក្នុង​​ពិធី​បើក​ការ​ដ្ឋាន​ស្ថាប​នា​ផ្លូវ​បេតុង​មួយ​ខ្សែ​​ គឺ​ផ្លូវ​លេខ​៤២ ​ស្ថិត​នៅ​ព្រំ​ប្រទល់​​ជាប់​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល និង​​សង្កាត់​​​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជ​ធានី​ភ្នំពេញ ។​

ផ្លូវ​បេតុង​​ដែល​ត្រូវ​​​ស្ថាប​នា​មួយ​ខ្សែ​​​ខាង​លើ​នេះ មាន​បណ្តោយ​​ប្រវែង​៤ពាន់​ម៉ែត្រ និង​​ទទឹង​៥ម៉ែត្រ​ ​ចាប់​ពី​ខ្លោង​ទ្វារ​​​វត្ត​​ភូមិ​ថ្មី ឃុំ​បែក​ចាន រហូត​ដល់​​​​ភូមិ​​អំពិល​ សង្កាត់​កំបូល ​​​អនុវត្ត​​ដោយ​មន្ទីរ​អភិ​វឌ្ឍន៍​ជន​បទ រាជ​ធានីភ្នំពេញ ៕