លោក Klopp និង​ Prellegrini ត្រៀម​​ប៉ះ​គ្នាក្នុង League Cup វគ្គ​ផ្តាច់​ព្រ័ត្រ​រាត្រីនេះ

លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​​របស់​ក្រុម Liverpool នឹង​សម្លឹង​រក​ការ​ឈ្នះ​ពាន​ជា​លើក​ទីមួយ​របស់​លោក​សម្រាប់​ក្លិប​នេះ ហើយ​លោក Manuel Pellegrini អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Manchester City ក៏មាន​​គោល​ដៅ​ដូច​គ្នា​នេះ​ក្នុង​ការ​ប្រកួត​ពាន League Cup វគ្គ​ផ្តាច់ព្រ័ត្រ​ជាលើក​​ចុង​ក្រោយ​របស់​លោក​នៅ​រាត្រីនេះ​ផង​ដែរ​។
2
លោក Klopp វ័យ​៤៨​ឆ្នាំ ស្ថិតក្នុង​រយៈ​ពេល​​តិច​ជាង​៥​ខែ​ក្នុង​បេស​កកម្ម​របស់​លោកក្នុង​ការ​ជួយ​ឲ្យ​ក្រុម Liverpool វិល​ទៅ​រកភាព​ជោគ​ជ័យ​កាល​​ដូច​កាល​ពី​មុន​វិញ ខណៈ​ដែលលោក Pellegrini វ័យ​៦២​ឆ្នាំ នៅ​សល់​រយៈ​ពេល​តិច​​ជាង​៣​ខែ​ក្នុង​​ក្លិប Man City នៅមុន​ពេល​​ប្រគល់​តំណែង​របស់​លោក​ទៅ​ឲ្យ​លោក Pep Guardiola​។ Man City គឺ​ជា​ក្រុមមាន​ក្តី​សង្ឃឹម​ច្រើន​ក្នុង​ការ​ឈ្នះ​ពាន ប៉ុន្តែ កីឡាករ Steven Gerrard អតីត​ប្រធានក្រុមរ​បស់​លោក Liverpool បាន​អះ​អាង​ថា លោក Klopp ដែល​បាន​ជឿ​​ជាក់​តាមរយៈការ​ជួយ​ឲ្យក្រុម Borussia Dortmund ឈ្នះ​ពាន​ចំនួន​៥​នោះ នឹង​ផ្តល់​ឲ្យក្រុម​ហង្សក្រហម​មួយនេះ​នូវក្តី​សង្ឃឹមមួយនៅ​ឯ​​កីឡ​ដ្ឋាន Wembley​។
1
ឆ្លើយ​តប​ទៅ​នឹង​ការ​ព្យាករ​របស់ Gerrard ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​កា​សែត Daily Telegraph លោក Klopp បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​មិន​ប្រាកដ​ចិត្ត​ថា ខ្ញុំ​ជា​អ្នក​ធ្វើ​ឲ្យ​មានការ​ប្រែ​ប្រួល​ឡើយ ប៉ុន្តែ ខ្ញុំ​ដឹង​​ពី​​បញ្ហា​នោះ​។ វា​ពិត​ជា​​គ្មាន​ហេតុ​ផល​នោះឡើយ​នៅពេល​នេះ​ក្នុង​ការ​មានការ​សង្ស័យ​នោះ​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ត្រូវ​តែ​បង្ហាញ​​វាឲ្យ​បាន​ច្បាស់​តាម​ដែល​អាច ហេតុនេះ វា​មិនមាន​ការ​យល់​ច្រឡំ​រវាង​​សម្តី​ចេញ​ពី​មាត់​របស់​ខ្ញុំ និង​ត្រចៀក​របស់​​កីឡាករ​។ យើង​​ធ្វើការ​ងារ​ដោយ​ក្នុង​បាល់​ទាត់​អាជីព​​។ យើង​គ្រាន់​តែ​ចង់​ឈ្នះ​ពាន​ប៉ុណ្ណោះ​»​​។ ការ​ប្រកួត​នៅ​រាត្រីនេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​​១១:៣០​យប់​៕

ការ​ជួប​គ្នា​៣លើក​ចុងក្រោយ​រវាង​​ក្រុម​ទាំង​ពីរ
22.11.15 Manchester City 1-4 Liverpool
01.03.15 Liverpool 2-1 Manchester City
26.08.14 Manchester City 3-1 Liverpool