លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ធ្វើ​បទឧទ្ទេសនាម​ស្ដីពី​ ​“អភិបាលកិច្ច និង​ការអភិវឌ្ឍ​​នៅក្នុង​តំបន់​អាស៊ីអាគេ្នយ៍​” ដល់​និស្សិត​សាកល​វិទ្យាល័យ អាស៊ី អឺរ៉ុប

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ តបតាមការអញ្ជើញ របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានអញ្ជើញចូលរួម ជាវាគ្មិនក្នុងអង្គសិក្ខាសាលា មួយស្ដីពី “អភិបាលកិច្ច និងការអភិវឌ្ឍនៅក្នុង តំបន់អាស៊ីអាគេ្នយ៍”។

ថ្លែងទៅកាន់និស្សិតប្រមាណជាង ៥០០នាក់ ដែលបានចូលរួមក្នុងអង្គសិក្ខាសាលានេះ លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានមានប្រសាសន៍ថា ដើម្បីពង្រីកពុទ្ធិនិងបទពិសោធន៍នានា បន្ថែមលើចំណេះដឹងដែលខ្លួនបានសិក្សាជាទ្រឹស្ដីនៅក្នុងថ្នាក់។

លោកបន្តថា អនុវត្តតាមផែនការយុទ្ធសាស្រ្តនិងផែនការសកម្មភាព សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងបានអញ្ជើញសាស្រ្តាចារ្យ និងអ្នកជំនាញល្បីៗមកធ្វើសិក្ខាសាលា បាឋកថា និងបំប៉នជំនាញខ្លីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារនិងចរន្តសមាហរណកម្មអាស៊ាន ដើម្បីឆ្លើយតបទៅតាមតម្រូវជាក់ស្តែងរបស់សង្គមជាតិ និងនិន្នាការរីកចម្រើនរបស់តំបន់និងភពលោក។ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានពង្រឹងលើយន្តការដឹកនាំគ្រប់គ្រងជាបន្តបន្ទាប់ ក្នុងនោះការពង្រឹងសមត្ថភាពសាស្ត្រាចារ្យ និងគុណភាពសិក្សារបស់និស្សិតក្នុងបុព្វហេតុអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សឱ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត។ ជាមួយគ្នានេះ លោកក៏បានលើកឡើងអំពីការរីកចម្រើនរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលមានអគារសិក្សាផ្ទាល់ខ្លួន កម្ពស់ ១៥ជាន់ដ៏ល្អប្រណិត។

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានខ្មែរសម្រាប់ការសិក្សាយុទ្ធសាស្រ្ត, ជាទីប្រឹក្សាកម្មវិធីអាស៊ីអាគ្នេយ៍នៅ Nippon Foundation (TNF) និងជាសាស្រ្តាចារ្យ សាកលវិទ្យាល័យលីដ ចក្រភពអង់គ្លេស មានប្រសាសន៍លើកឡើងអំពីអភិបាលកិច្ច និងការអភិវឌ្ឍរបស់អភិវឌ្ឍន៍ប្រទេសនានានៅលើពិភពលោក ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន និងប្រទេសក្នុងតំបន់អាស៊ាន។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា អភិបាលកិច្ច គឺជាពាក្យមួយដែលបង្កើតឡើងដោយធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីជំរុញឱ្យអ្នកដឹកនាំប្រទេសនីមួយៗមានការអភិវឌ្ឍ។ អ្វីទៅជាការអភិវឌ្ឍ? ការអភិវឌ្ឍ គឺមិនមែនមើលតែទៅលើការកើនឡើងនៃសេដ្ឋកិច្ចប៉ុណ្ណោះទេ។

ការអភិវឌ្ឍគឺសំដៅទៅលើការកាត់បន្ថយភាពក្រីក្រ ការចូលរួមរបស់ប្រជាជនលើការវិនិយោគក្នុងផលប្រយោជន៍អភិវឌ្ឍន៍។ ដូច្នេះ អភិបាលកិច្ច គឺជាស្នូលនៃគោលនយោបាយមួយដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ហើយការអភិវឌ្ឍប្រកបដោយចីរភាពនេះ គឺជាគោលដៅរបស់អង្គការសហប្រជាជាតិ ចាប់ពីឆ្នាំនេះតទៅ បន្ទាប់ពី អង្គការសហប្រជាជាតិបានបញ្ចប់ការអនុវត្តទិសដៅអភិវឌ្ឍន៍សហសវត្សរ៍ ពោលគឺជាការអភិវឌ្ឍមួយដែល មានការចូលរួម និងការការពារបរិស្ថាន។ ត្រង់ចំណុចនេះ លោកបានលើកឡើងថា អភិបាលកិច្ច គឺទាមទារចាំបាច់ឱ្យមានការចូលរួម មានតម្លាភាព មានការទទួលខុសត្រូវ មានភាពប្រាកដប្រជា (ប្រព័ន្ធច្បាប់) និងការឆ្លើយតបចំពោះប្រជាពលរដ្ឋ។

ទាក់ទងទៅនឹងការអភិវឌ្ឍ លោកបណ្ឌិតមានប្រសាសន៍ថា មិនអាចធ្វើភ្លាមបាននោះទេ គឺត្រូវការរយៈពេលវែង ហើយការអភិវឌ្ឍរបស់ ប្រទេសមិនអាចយក គំរូអភិវឌ្ឍន៍ប្រទេសមួយយកដាក់អនុវត្តនៅក្នុងប្រទេសមួយទៀតបាននោះ ពោលគឺត្រូវមានគំរូមួយសម្រាប់ប្រទេសនោះតែម្ដង។ ហើយលទ្ធិប្រជាធិបតេយ្យ ក៏មិនអាចធ្វើបានភ្លាមៗបានដែរ គឺវាត្រូវការចូលរួមរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋត្រូវមាន ចំណេះដឹងច្រើនគ្រប់ៗគ្នា ទៅវានឹងជំរុញឱ្យមានការអភិវឌ្ឍ ហើយការអភិវឌ្ឍនឹងនាំឱ្យមានលទ្ធិប្រជាធិបតេយ្យ។ ជាមួយគ្នានេះដែរ លោកបណ្ឌិតក៏បានលើកឡើង អំពីភាពជាអ្នកដឹក នាំនយោបាយផងដែរ៕