ណាសា​ទទួល​ស្គាល់​ថា​​​មាន​​អាចម៍​ផ្កាយ​មួយ​​អាច​ហោះ​ប៉ះ​ផែនដី​នៅ​ឆ្នាំ​២០១៧​ តែ​ក្នុង​​ឱកាស​ស្ដួច​ស្ដើងបំផុត

អង្គការ​ណាសា​ហាក់​បាន​ផ្លាស់​ប្ដូរ​ការ​គិត​របស់​ខ្លួន​អំពី​​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ដុំ​អាចម៍​ផ្កាយ​មួយ​ឈ្មោះ​ 2013 TX68 ​​ទំហំ​ជាង​៣០​ម៉ែត្រ​ ដែល​បច្ចុប្បន្ន​នេះ​វា​កំពុង​ធ្វើ​ដំណើរ​តម្រង់​មក​ផែនដី។

 

ណាសា​ទទួល​ស្គាល់​ថា​​​មាន​​អាចម៍​ផ្កាយ​មួយ​​អាច​ហោះ​ប៉ះ​ផែនដី​នៅ​ឆ្នាំ​២០១៧​ តែ​ក្នុង​​ឱកាស​ស្ដួច​ស្ដើងបំផុត

រូបតំណាង

 

អង្គការ​អវកាស​ដ៏​ធំ​នេះ​បាន​លើក​ឡើង​ថា​ ​​ដុំ​អាចម៍​ផ្កាយ​ខាង​លើ​​​មាន​ឱកាស​ហោះ​មក​ប៉ះ​ផែនដី​​ នា​ឆ្នាំ​ក្រោយ​ នៅ​ពេល​ដែល​វា​ធ្វើ​ដំណើរ​ឆ្លង​កាត់​ម្ដង​ទៀត។ យ៉ាង​ណា​ក្ដី​ឱកាស​ដែល​វា​​អាច​ហោះ​​ប៉ះ​នៅ​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​​​មាន​គឺ​ស្ដួច​ស្ដើង​បំផុត​ ពោល​ឱកាស​​​មាន​ត្រឹម​មួយ​ក្នុង​២៥០​លាន។

 

ប្រសិន​បើ​វា​ពិត​ជា​ប៉ះ​ផែន​ដី​មែន​ ដុំ​អាចម៍​ផ្កាយ​នោះ​នឹង​ផ្ទុះ​ក្នុង​​បរិយាកាស​ ដែល​បញ្ចេញ​ថាមពល​ច្រើន​លើស​លប់​ប្រៀប​ដូច​ជា​គ្រាប់​បែក​នុយក្លេអ៊ែរ​ដ៏​ខ្លាំង​ក្លា​មួយ​ ហើយ​នឹង​បោស​សម្អាត​គ្មាន​សល់​រាល់​​អ្វីៗ​ដែល​នៅ​ពី​ក្រោម​​ទីតាំង​វា។

 

លោក​ Paul Chodas ​អ្នក​គ្រប់​គ្រង​លើ​ការ​សិក្សា​គន្លង​គោចរ​ក្បែរ​ផែនដី​របស់​អង្គការ​ណាសា​បាន​បញ្ជាក់​ដែរ​ថា​ ឱកាស​នៃ​ការ​ប៉ះ​ទង្គិច​​គឺ​ទាប​​មែន​ទែន​ដែល​មិន​ចាំ​បាច់​ព្រួយបារម្ភ​ខ្លាំង​នោះ​ឡើយ៕

 

ចុច​អាន៖ អាចម៍​ផ្កាយ​ដ៏​ធំ​មួយ​​បាន​ផ្ទុះ​ធ្លាក់​ចូលផែនដី ​ប៉ុន្តែ​​​ហាក់​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Mirror​​​​​​​​​​​​​​​​