iPhone 5s អាច​នឹង​បន្ថយ​តម្លៃ​ពាក់​កណ្ដាល​ ពេល​ iPhone ជំនាន់​ថ្មី​ប្រកាស

ថ្មីៗ​នេះ​លោក​  Ming-Chi Kuo អ្នក​វិភាគ​ល្បី​ល្បាញ​មួយ​រូប​បាន​ធ្វើ​ការ​វិភាគ​ជា​ថ្មី​ម្ដង​ទៀត​ទាក់​ទង​នឹង​ iPhone ជំនាន់​ថ្មី​ដែល​តាម​ពាក្យ​ចចាមអារ៉ាម​ថា​​ Apple គ្រោង​នឹង​ប្រកាស​នា​ខែ​មីនា​ខាង​មុខ។ មិន​តែ​ប៉ុណ្ណោះ​លោក​ក៏​បាន​​លើក​ឡើង​អំពី​ iPhone ជំនាន់​ចាស់​ផង​ដែរ។

 

iPhone 5s អាច​នឹង​បន្ថយ​តម្លៃ​ពាក់​កណ្ដាល​ ពេល​ iPhone ជំនាន់​ថ្មី​ប្រកាស

 

​​​បើ​តាម​សម្ដី​របស់​អ្នក​វិភាគ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ iPhone ជំនាន់​ចាស់​ 5s អាច​នឹង​កាត់​បន្ថយ​តម្លៃ​ដល់​ទៅ​ពាក់​កណ្ដាល​នៅ​ពេល​ iPhone អេក្រង់ទំហំ​៤អ៊ីញ​ជំនាន់​ថ្មី​ប្រកាស។ បច្ចុប្បន្ន​ iPhone 5s មាន​តម្លៃ​ប្រមាណ​ ៤៥០​ដុល្លារ​ ដូច​នេះ​បន្ទាប់​ពី​កាត់​បន្ថយ​ពាក់​កណ្ដាល​វា​នឹង​សល់​ត្រឹម​ ២២៥​ដុល្លារ​ប៉ុណ្ណោះ។

 

លោក​ Ming-Chi Kuo បាន​បន្ថែម​ទៀត​​ថា​ឥទ្ធិពល​នៃ​ការ​ប្រកាស​ iPhone ជំនាន់​ថ្មី រួម​ទាំង​ការ​កាត់​បន្ថយ​តម្លៃ​ iPhone 5s នឹង​ជួយ​បង្កើត​ការ​លក់​ទូរសព្ទ​ iPhone អេក្រង់​​ទំហំ​៤​អ៊ីញ​ឲ្យ​បាន​ដល់​ ​៣៧​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៦​នេះ។

 

គួរ​រំលឹក​ថា​​ក្រុមហ៊ុន​ Apple នឹង​ប្រារព្ធ​កម្មវិធី​ប្រកាស​ iPhone ជំនាន់​ថ្មី​រួម​ទាំង​ផលិតផល​ថ្មី​ៗ​ជា​ច្រើន​ទៀត​នា​ថ្ងៃ​ទី​១៥​មីនា​ខាង​មុខ​ នេះ​បើ​តាម​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​ផ្សព្វផ្សាយ៕​​​​​

​​​​​​​​​

ចុច​អាន៖ iPhone 5se នឹង​ចេញ​លក់​ក្នុង​ខែ​មិនា​ តម្លៃ​៤៥០ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MacRumors​​​​​​​​​​​​​​​​