ស្ទើរស្លាប់ខ្លួន ព្រោះ ប្រហែស ភ្លេចប្តូរ សំឡីអនាម័យ​ ៩ថ្ងៃ

អង់គ្លេស៖ នាង Emily Pankurst អាយុ ២០ឆ្នាំ បានចែករំលែក បទពិសោធន៍ ដ៏ឈឺចាប់មួយ ដែលកើតឡើង ដោយសារការធ្វេស ប្រហែសផ្ទាល់ខ្លួន របស់នាងនា អំឡុងពេលមករដូវ។ 

នាងបានប្រាប់ សារព័ត៌មានមួយថា នាងមានអាការៈហើមពោះ តែខ្លួនមិនបានចាប់អារម្មណ៍នោះទេ ព្រោះគិតថាវាកើតចេញពីអារម្មណ៍តានតឹងប៉ុណ្ណោះ។  បច្ចុប្បន្ន Emily កំពុងសិក្សាឧក្រិដ្ឋវិទ្យា នៅសាកលវិទ្យាល័យ Canterbury នៃចក្រភពអង់គ្លេស។ ពីដំបូងឡើយ នាងបានប្រើប្រាស់សំឡីអនាម័យទ្រនាប់ ក្នុងអំឡុងពេលមករដូវកាល ហើយដោយហេតុតែមានអារម្មណ៍តានតឹងខ្លាំង ក្នុងការប្រឡងផងនោះ នាងភ្លេចដកវាចេញ ហើយបែរជាដាក់អាថ្មីទៅ បន្ថែមទៅវិញ។

នាងបានប្រាប់ថា ទម្រាំតែដឹងខ្លួនថាភ្លេចដកសំឡីចាស់ចេញ គឺមានរយៈពេល៩ថ្ងៃ លុះនៅពេលដែលដកវាចេញ សំឡីនោះមានពណ៌ខ្មៅខ្លាំងបាត់ទៅហើយ។ ក្រោយមកពីរបីថ្ងៃ នាងមានការឈឺចាប់ ដោយសារធ្លាក់ឈាម និងហើមពោះ រួចក៏ចាប់ផ្តើមមានអារម្មណ៍ថាក្តៅ និងមិនស្រួលខ្លួន។ ភ្លាមនោះ Emily បានទៅ រកគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យ ប៉ុន្តែមិនឃើញមានអ្វីខុសប្លែកនោះទេ រហូតដល់ពេលនាងទៅមុជទឹក ទើបដឹងថានាងមិនទាន់បាន យកសំឡីចាស់នោះចេញនៅឡើយ។ នាងគិតថា ប្រសិនបើយកវាចេញអស់នោះ នឹងបានធូរស្បើយ តែផ្ទុយទៅវិញ ខ្លួននាងក៏ចាប់ផ្តើមឡើងរមាស់ ហើយនិយាយលែងច្បាស់ ទើបនាងប្រញ៉ាប់ទៅរកគ្រូពេទ្យ រួចក៏រកឃើញថា នាងមានជាតិពុលក្នុងឈាម។ គ្រូពេទ្យបានបញ្ជាក់ថា ការឈឺចាប់ដោយសារជាតិពុលក្នុងឈាមនេះ ជារោគសញ្ញា នៃការបំពុល ដែលកើតចេញពីសំឡីអនាម័យ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន ប្រសិនបើទុកយូរជាងនេះបន្តិចទៀត។ មកទល់ពេលនេះ នាងកំពុងទទួលការព្យាបាល ដោយថ្នាំអង់ទីប៊ីយ៉ូទិច ប៉ុន្តែនៅមិនទាន់អាច ដើរបាននៅឡើយទេ ហើយថ្ងៃមុខនាង ក៏មិនអាចដើរក្នុង ចម្ងាយផ្លូវឆ្ងាយបានទៀតដែរ។ 

ជាចុងក្រោយ Emily បានបន្ថែមថា វាគឺជាបទពិសោធន៍ ដ៏គួរឲ្យខ្ពើមមួយពិតមែន ប៉ុន្តែនាងសង្ឃឹមថា ករណីរបស់នាង នឹងអាចជួយឲ្យ អ្នកដទៃចេះថែរក្សារសុខភាពរបស់ខ្លួនឲ្យបានល្អ ហើយមិនយកជីវិតរបស់ខ្លួនមក លេងសើចឡើយ ព្រោះគ្មានអ្នកណាអាចដឹងទេថា នឹងមានរឿងអ្វីកើតឡើងចំពោះខ្លួន នាពេលខាងមុខ៕

ស្ទើរស្លាប់ខ្លួន ព្រោះ ប្រហែស ភ្លេចប្តូរ សំឡីអនាម័យ​ ៩ថ្ងៃ
ស្ទើរស្លាប់ខ្លួន ព្រោះ ប្រហែស ភ្លេចប្តូរ សំឡីអនាម័យ​ ៩ថ្ងៃ

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត