​​ពាន​រង្វាន់​បាល់ទាត់​ Futsal ​មួយ​​បង្កើត​ឡើង​ជាង​៣ខែ​បិទ​វគ្គ​ម្សិល​មិញ

​ការ​ប្រកួត​បាល់ទាត់​ Futsal ​ដែល​មាន​ឈ្មោះ​ថា ពាន​រង្វាន់ 4D​ Cup 2015-2016 ​បាន​បញ្ចប់​​យុទ្ធនាការ​​របស់​ខ្លួន​កាល​​ពី​ល្ងាច​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ម្សិល​មិញ​នេះ​​​នៅ​ទីលាន​បាល់ទាត់​ 4D ​ក្រោយ​ពេល​​បើក​ការ​ប្រកួត​​សន្សំ​ពិន្ទុ​អស់​រយៈ​ពេល​ជាង​ ៣​ខែ​កន្លង​មក។

 

​​ពាន​រង្វាន់​បាល់ទាត់​ Futsal ​មួយ​​បង្កើត​ឡើង​ជាង​៣ខែ​បិទ​វគ្គ​ម្សិល​មិញ​​ពាន​រង្វាន់​បាល់ទាត់​ Futsal ​មួយ​​បង្កើត​ឡើង​ជាង​៣ខែ​បិទ​វគ្គ​ម្សិល​មិញ

 

​លោក ខុល ភិរម្យ អ្នក​រៀប​ចំ​ការ​ប្រកួត និង​​​ជា​មន្ត្រី​​អាជ្ញាកណ្ដាល​កម្មវិធី​ប្រកួត​ខាង​លើ​បាន​ឲ្យ​ដឹង​ថា   ​កម្ម​វិធី​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង ​បំផុស​ដល់​យុវជន​​ងាក​មក​លេង​បាល់ទាត់​ជាជាង​ទៅ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ដែល​សង្គម​ស្អប់​​ខ្ពើម​។ ក្រុម​​ចូល​រួម​មាន​ចំនួន១៤ ​បាន​ចាប់​ផ្ដើម​ប្រកួត​សន្សំ​ពិន្ទុ​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥​​ ហើយ​កីឡាករ​ទាំង​អស់​ភាគ​ច្រើន​ជា​បុគ្គលិក​ក្រុម​ហ៊ុន​ផ្សេងៗ ជា​​សិស្ស ​និង​និស្សិត​ជា​ដើម។

 

បិទ​វគ្គ​កម្មវិធី​ប្រកួត​នេះ​ជើង​​​​​ឯក​បាន​ទៅ​​លើ​ក្រុម​ Jutun E.P.M ​ជើង​ឯក​រង​​ធ្លាក់​មក​ក្រុម​ Black Snake FC និង​ចំណាត់​ថ្នាក់​លេខ​៣​ GLF FC។ ​​សម្រាប់​ប្រាក់​រង្វាន់​ក្រុម​ឈ្នះ​លេខ១ ទទួល​បាន​ ៥០០ ដុល្លារ​អាមេរិក​លេខ២ បាន​ប្រាក់​ ២០០ ដុល្លារ​អាមេរិក​ និង​លេខ៣​ទទួល​បាន ១០០​ដុល្លារ​អាមេរិក។ ​ក្រៅ​ពី​នេះ​អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​ក៏​មាន​រង្វាន់​សម្រាប់​​​អ្នក​ចាំ​ទី​ល្អ​ក្រុម Fair Play ​​អ្នក​រក​គ្រប់​បាល់​ច្រើន​ជាង​គេ​ផង​ដែរ។

 

​​​ព្រឹត្តិការណ៍​​ប្រកួត​ពាន​រង្វាន់​ 4D Cup ​ទើប​តែ​បង្កើត​ឡើង​បាន​មួយ​លើក​ប៉ុណ្ណោះ ប៉ុន្តែ​​បើ​តាម​ការ​បញ្ជាក់​របស់​លោក ខុល ភិរម្យ នឹង​បង្កើត​​រដូវ​កាល​ទី២​​ក្នុង​ពេល​ឆាប់​ៗ នេះ​​។ ប្រសិន​បើ​មាន​​អ្នក​ចង់​ចូល​រួម​អាច​ទាក់​ទង​លោក ខុល ភិរម្យ៕

 

​​ពាន​រង្វាន់​បាល់ទាត់​ Futsal ​មួយ​​បង្កើត​ឡើង​ជាង​៣ខែ​បិទ​វគ្គ​ម្សិល​មិញ​​ពាន​រង្វាន់​បាល់ទាត់​ Futsal ​មួយ​​បង្កើត​ឡើង​ជាង​៣ខែ​បិទ​វគ្គ​ម្សិល​មិញ

 

 

​​ពាន​រង្វាន់​បាល់ទាត់​ Futsal ​មួយ​​បង្កើត​ឡើង​ជាង​៣ខែ​បិទ​វគ្គ​ម្សិល​មិញ​​ពាន​រង្វាន់​បាល់ទាត់​ Futsal ​មួយ​​បង្កើត​ឡើង​ជាង​៣ខែ​បិទ​វគ្គ​ម្សិល​មិញ

 

 

​​ពាន​រង្វាន់​បាល់ទាត់​ Futsal ​មួយ​​បង្កើត​ឡើង​ជាង​៣ខែ​បិទ​វគ្គ​ម្សិល​មិញ​​ពាន​រង្វាន់​បាល់ទាត់​ Futsal ​មួយ​​បង្កើត​ឡើង​ជាង​៣ខែ​បិទ​វគ្គ​ម្សិល​មិញ

 

 

​​ពាន​រង្វាន់​បាល់ទាត់​ Futsal ​មួយ​​បង្កើត​ឡើង​ជាង​៣ខែ​បិទ​វគ្គ​ម្សិល​មិញ​​ពាន​រង្វាន់​បាល់ទាត់​ Futsal ​មួយ​​បង្កើត​ឡើង​ជាង​៣ខែ​បិទ​វគ្គ​ម្សិល​មិញ
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​