Harry Potter វគ្គ​ថ្មី​បង្ហាញ​មុខ​តួអង្គ​ទាំង​អស់​ហើយ

តួអង្គ​ទាំងអស់​ក្នុង​ភាពយន្ត “Harry Potter and the Cursed Child” ដែល​ជា​វគ្គ​ថ្មី​ត្រូវ​បាន​ប្រកាស​ឈ្មោះ​ឲ្យ​ដឹង​ហើយ​ បន្ទាប់​​ពី​ការ​ហាត់​សម​រួម​គ្នា​យ៉ាង​ស្វាហាប់​ដើម្បី​ចាប់់​ផ្ដើម​ថត​។

 

Harry Potter វគ្គ​ថ្មី​បង្ហាញ​មុខ​តួអង្គ​ទាំង​អស់​ហើយ

 

កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន គេ​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​តួ​សម្ដែង​តែ​៣​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​កាល​ពី​ថ្ងៃ​សុក្រ​ តួអង្គ​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​ជា​ផ្លូវ​ការ។ តារា​សម្ដែង​អង់គ្លេស Jamie Parker ត្រូវ​កាន់​ដំណែង​តួ Harry ស្រប​ពេល​ដែល Noma Dumezweni និង Paul Thornley សម្ដែង​ជា​តួ Hermione Granger និង Paul Thornley ដែល​ជា​តួ​វគ្គ​មុន។ ពួក​ទាំង​នេះ​នឹង​ត្រូវ​សហការ​សម្ដែង​និង​ផលិត​ជាមួយ​ក្រុម​ការងារ​៥៦​នាក់​ផ្សេង​ទៀត។

 

Harry Potter វគ្គ​ថ្មី​បង្ហាញ​មុខ​តួអង្គ​ទាំង​អស់​ហើយ

 Noma Dumezweni (ឆ្វេង)  Jamie Parker(កណ្ដាល)Paul Thornley(ស្ដាំ)

 

ការ​ថត​នឹង​ត្រូវ​ពឹងផ្អែក​លើ​​រឿង​ដើម​ដែល​និពន្ធ​ដោយ​ JK Rowling, Jack Thorne និង John Tiffany។ “Harry Potter and the Cursed Child” នឹង​បញ្ចាំង​ដំបូង​នៅ​រោងភាពយន្ត The Palace Theatre London នៅ​ថ្ងៃ​ទី ៣១ ខែ កក្កដា ឆ្នាំ ២០១៦។ បើ​តាម​​គេហទំព័រ Pottermore សម្រាប់​តួ​ផ្សេង​ទៀត​ដែល​អាច​ចូលរួម​សម្ដែង​មាន​ដូច​ជា Nicola Alexis, Helen Aluko, Jeremy Ang Jones, Rosemary Annabella, Annabel Baldwin, Jack Bennett, Paul Bentall, Anthony Boyle , Zoe Brough, Sam Clemmett, Morag Cross, Cristina Fray, Poppy Miller, Tom Milligan និង​​ច្រើន​នាក់​ទៀត៕

 

Harry Potter វគ្គ​ថ្មី​បង្ហាញ​មុខ​តួអង្គ​ទាំង​អស់​ហើយ

 

 

ចុចអាន ខ្សែ​ភាពយន្ត​បាញ់​ប្រហារ “London Has Fallen” ត្រៀម​សម្ពោធ​ឲ្យ​កក្រើក​ផ្សារ​ទំនើប​សុរិយា

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ ​​mirror