គ្រាប់​រ៉ុកកែត​ថ្មី​កូរ៉េខាងជើង​អាច​កម្ទេច​រថក្រោះ​សត្រូវ​ឲ្យ​ក្លាយ​ជា​បបរ​ល្ពៅ

កូរ៉េខាងជើង​បាន​អួត​កាល​ពី​ម្សិលមិញ​នេះ​ថា អាវុធ​ប្រឆាំង​រថក្រោះ​ថ្មី​របស់​ខ្លួន​មាន​សមត្ថភាព​អាច​កម្ទេច​រថក្រោះ​សត្រូវ​បំពាក់​ដោយ​អាវុធ​ធន់​ធ្ងន់​ឲ្យ​ម៉ដ្ឋ​ដូច​បបរ​ល្ពៅ​អ៊ីចឹង។

 

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ក្រុង​ព្យុងយ៉ាង KCNA ​បាន​និយាយ​ថា មេដឹកនាំ គីម ជុងអ៊ុន បាន​មើល​ការ​ធ្វើ​តេស្ដ​សាកល្បង​គ្រាប់​រ៉ុកកែត​ស្វ័យ​នាំ​ផ្លូវ​ដោយ​ឡាស៊ែរ ហើយ​ប្រកាស​ថា វា​បាញ់​បាន​រយៈ​ចម្ងាយ​ឆ្ងាយ​ជាង​គេ​បំផុត​ក្នុង​លោក និង​បាញ់​ត្រង់​ដូច​កាំភ្លើង​ស៊ីប​បេះ​បិទ។

 

គ្រាប់​រ៉ុកកែត​ថ្មី​កូរ៉េខាងជើង​អាច​កម្ទេច​រថក្រោះ​សត្រូវ​ឲ្យ​ក្លាយ​ជា​បបរ​ល្ពៅ

លោក គីម ជុងអ៊ុន ត្រួតពិនិត្យ​សមយុទ្ធ​អ្នកបើកបរយន្តហោះ​ចម្បាំង

 

មេដឹកនាំ​រូប​នេះ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផលិត​គ្រាប់​រ៉ុកកែត​នេះ​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ និង​ត្រូវ​ដាក់​ពង្រាយ​សម្រាប់​អង្គភាព​សមរភូមិ​ជួរ​មុខ និង​អង្គភាព​ការពារ​ឆ្នេរ​សមុទ្រ។

 

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ រយៈ​ចម្ងាយ​បាញ់​បាន​ពិត​ប្រាកដ និង​សមត្ថភាព​ខ្លាំង​ប៉ុណ្ណា​ទៀត មិន​ត្រូវ​បាន​លាត​ត្រដាង​នោះ​ទេ៕

 

ដោយ៖ សុផាត
ប្រភព៖ AFP