ជើងឯកគោជល់ប្រកាសសមាសភាពចូលរួមរជ្ជកាលទី ៤

ភ្នំពេញ:     ​ភ្នំពេញ​:​ល្ងាច​ថ្ងៃទី​២៧​កុម្ភៈ​ម្ចាស់​សង្វៀន CNC បានប្រកាស​ពី​សមាសភាព​អ្នក​ប្រដាល់​ដែល​ត្រូវ​ចូលរួម​ប្រ​កួត​ដណ្ដើម​ ខ្សែក្រវាត់​សម្រាប់​រជ្ជកាល​ទី ៤ ដែល​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៥​មិនា​តទៅ​ហើយ ។​

​    ​ព្រឹត្តិការណ៍​នេះ​មាន​អ្នក​ប្រដាល់​ចំនួន ៨ រូប​ចូលរួម​ដដែល​ដែល​ក្នុងនោះ​មាន​អ្នក​ប្រដាល់​កម្ពុជា ៤ រូប ឡាវ​ ២ រូប និង ថៃ ២ រូប ។​ដោយ​ការប្រកួត​ចែកចេញជា ២ ពូ​ល​ដែល​មួយ​ពូ​លៗ​មាន ៤ នាក់​ដដែល ។​

​    ​លើក​នេះ​ជាការ​ប្រកួត​សម្រាប់​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​ដែល​អ្នក​ ប្រដាល់​កិ​ម្ពុ​ជាមាន​រឿង សោ​ភ័​ណ្ឌ​ក្លិប​ម្កុដ​រាជសីហ៍ ឡុង សុ​ភី​ក្លិប​សាល​វ័​ន្ដ​កីឡា ពេជ្រ សីហា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ និង សរ រាជសីហ៍​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ។​

​    ​សម្រាប់​អ្នក​ប្រដាល់​ថៃ​មាន Fanimit Viriyakfarm  និង Phlangnum Loukmakkhamvan ចំពោះ​អ្នក​ប្រដាល់​ឡាវ​វិញ​មាន​Thutsaphon Sor Somaly និង Nomthip Sor Ruongravy ។​

​    ​នេះ​ជា​ព្រឹត្តិការណ៍​លើក​ទី ៤ ហើយ​របស់​ខ្សែក្រវាត់​គោ​ជល់​ដែល​រជ្ជកាល​ទី ១ និង ទី ៣ ខ្សែក្រវាត់​បាន​ទៅ​អ្នក​ប្រដាល់​បរទេស ឯ រជ្ជកាល​ទី ២ ខ្សែក្រវាត់​បាន​ទៅ​អ្នក​ប្រដាល់​កម្ពុជា​យ៉េន ឌី​ណា​ក្លិប​អប្សរា​គុន​ខ្មែរ ។ សម្រាប់​ រជ្ជកាល​ទី ៤ នេះ​មិនដឹងថា​ខ្សែក្រវាត់​ដែលមាន​ប្រាក់រង្វាន់​២០.០០០.០០០​រៀល​នេះ​ធ្លាក់​ ទៅក្នុង​កណ្ដាប់ដៃ​នរណា​នោះឡើយ ។​

​    ​សម្រាប់​អ្នក​ប្រដាល់​កម្ពុជា​ទាំង ៤ រូប​សុទ្ធតែ​ជើង​ខ្លាំង ។ ចំពោះ​អ្នក​ប្រដាល់​បរទេស​ទោះបី​គេ​មិនដឹង​ពី​សមត្ថភាព​ក៏ពិតមែន​តែ​គេ​ជឿថា ​សមត្ថភាព​របស់គេ​ពិតជា​ប្រហាក់ប្រហែល​ជាមួយនឹង​អ្នក​ប្រដាល់​កម្ពុជា​ដែរ​ ហើយ​ព្រោះ​កន្លងមក​ការប្រកួត​គឺ​ចាញ់​-​ឈ្នះ​គ្នា​បន្តិចបន្តួច​តែប៉ុណ្ណោះ ។​
​    ​