គ្រូ​បង្វឹក​ក្រុម​កំពត​ និង​ព្រះសីហនុ​និយាយ​ពី​មូលហេតុ​​ប៉ះ​គ្នា​ក្នុង​​ពូល​​កន្លង​មក​

គ្រូ​បង្វឹក​ក្រុម​កំពត​ និង​ព្រះសីហនុ​និយាយ​ពី​មូលហេតុ​​ប៉ះ​គ្នា​ក្នុង​​ពូល​​កន្លង​មក​

 

ការ​ប្រកួត​ពានរង្វាន់​សម្ដេច​តេជោ​ ហ៊ុន សែន​ ពូល​ E ​ក្រុម​ខេត្ត​កំពត​បាន​យក​ឈ្នះ​ក្រុម​កំពង់​ផែ​ព្រះ​សីហនុ​​ដោយ​លទ្ធផល​ ៣-០ នៅ​ជើង​ទី​២​​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ កន្លង​ទៅ​នេះ​ ​ប៉ុន្តែ​កាល​ពី​ជើង​ទី​១ ​ក្រុម​កំពង់ផែ​ព្រះ​សីហនុ​​បាន​យក​ឈ្នះ ​៥-១​នៅ​ទឹក​ដី​ព្រះ​សីហនុ។

 

ជុំ​វិញ​ការ​ប្រកួត​នេះ​ ​គ្រូ​បង្វឹក​ក្រុម​ទាំង​ពីរ​បាន​បញ្ចេញ​​ទស្សនៈ​រៀង​ៗ​ខ្លួន។ លោក​ អ៊ុង​ វណ្ណដូ​ ​គ្រូ​បង្វឹក​របស់​ក្រុម​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បាន​​ប្រាប់​​ដល់ Sabay ថា កាល​ដែល​ក្រុម​របស់​លោក​ចាញ់​ក្នុង​ការ​ប្រកួត​នេះ គឺ​ដោយ​សារ​កូន​ក្រុម​​ទាំង​អស់​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ មិន​មាន​ពេល​វេលា​​សម្រាក​គ្រប់គ្រាន់ និង​ម៉្យាងទៀត​កីឡាករ​​​ចូល​រួម​ប្រកួត​មិន​បាន​គ្រប់គ្នា ព្រោះ​ការ​ប្រកួត​នេះ​ចំ​ថ្ងៃពុធ ជា​ថ្ងៃ​ធ្វើការ ដូច្នេះ​មាន​កីឡាករ​ខ្លះ​រវល់ និង​ខ្លះ​ទៀត​ជា​សិស្ស​រវល់ជាប់រៀន។

 

គ្រូ​បង្វឹក​ក្រុម​កំពត​ និង​ព្រះសីហនុ​និយាយ​ពី​មូលហេតុ​​ប៉ះ​គ្នា​ក្នុង​​ពូល​​កន្លង​មក​គ្រូ​បង្វឹក​ខេត្ត​ព្រះ​សីហនុ

 

ចំណែក​លោក​ យី ប៊ុនធឿន ជា​គ្រូ​បង្វឹក​​ក្រុម​បាល់ទាត់​ខេត្ត​កំពត​វិញ​បាន​ពន្យល់​ពី​លទ្ធផល ​ដែល​ក្រុម​របស់​​​​ខ្លួន​​អាច​យក​ឈ្នះ​ការ​ប្រកួត​ជើង​ទី២​​នេះថា ទី១​គឺ​ស្ថានភាព​ទីលាន​អំណោយ​ផល​(ដី) ឯ​កាល​ប្រកួត​ជុំទី១ នៅ​ក្រុង​ព្រះសីហនុ​ទីលាន​ប្រភេទ​ជា​គ្រួស​ ដែល​ក្រុម​លោក​មិន​ធ្លាប់​លេង​ពី​មុន និង​​ម្យ៉ាងទៀត​​គឺ​កូន​ក្រុម​របស់​លោក​លេង​មាន​ភាព​ស៊ី​ចង្វាក់​គ្នា​បាន​ល្អ។

 

គ្រូ​បង្វឹក​ក្រុម​កំពត​ និង​ព្រះសីហនុ​និយាយ​ពី​មូលហេតុ​​ប៉ះ​គ្នា​ក្នុង​​ពូល​​កន្លង​មក​គ្រូ​បង្វឹក​ខេត្ត​កំពត

 

ទោះ​ជា​យ៉ាង​ណា ​ក្រុម​ទាំង​ពីរ​មាន​សិទ្ធិ​ឡើង​​ទៅ​ជុំ​ទី​ពីរ​ពាន​រង្វាន់​​ Hun Sen Cup ដូច​គ្នា​ ដោយ​សារ​តែ​នៅ​ពូល​ E នេះ​​មាន​តែ​ពីរ​​ក្រុម​ប៉ុណ្ណោះ​ចូល​រួម​ប្រកួត​ប្រជែង៕

 

អត្ថបទ៖ គីម សាយ