អាច​បែង​ចែក​បានអត់ ​ថា​អាវ​នេះ​មាន​ពណ៌​អ្វី​ខ្លះ?

​ក្រឡេក​ទៅ​កាល​ពី​មួយ​ឆ្នាំ​មុន​ ការ​ជជែក​វែកញែក​​គ្នា​អំពី​​ពណ៌​រ៉ូប​​មួយ​​បាន​វាយ​លុក​លើ​បណ្ដាញ​អ៊ីនធឺណិត​យ៉ាង​លឿន​ក្នុង​ពេល​ដ៏​ខ្លី​​ ​ហើយ​ឥឡូវ​នេះ​​​វា​បាន​កើត​ឡើង​សាជា​ថ្មី​​ ដោយ​លើក​​នេះ​​គឺ​​និយាយ​ពី​​ពណ៌​លើ​អាវ​វិញ​ម្ដង។

 

អាច​បែង​ចែក​បានអត់ ​ថា​អាវ​នេះ​មាន​ពណ៌​អ្វី​ខ្លះ?

 

គណនី​ Tumblr មួយ​ឈ្មោះ​ poppunkblogger បាន​ចាប់​ផ្ដើម​ការ​វែកញែក​នេះ​​ឡើង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​នាង​បាន​បង្ហោះ​រូបភាព​អាវ​មួយ​​ហើយ​បាន​សួរ​ទៅ​កាន់​ Follower របស់​នាង​អំពី​ពណ៌​របស់​វា។ មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា​វា​មាន​ ពណ៌​ស​លាយ​ខៀវ ឯ​មតិ​ផ្សេង​ទៀត​ក៏​បាន​លើក​ឡើង​​ផ្ទុយ​ថា ពណ៌​របស់​អាវ​ គឺ​ពណ៌​បៃតង​លាយ​ពណ៌​មាស។

 

ប្រៀប​ដូច​ជា​រ៉ូប​ដែរ​ ប្រធាន​បទ​អាវ​មួយ​នេះ​បាន​វាយ​លុក​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​យ៉ាង​លឿន​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ៕

 

តើ​ប្រិយមិត្ត​យល់​ថា​ពណ៌​អ្វី​ ជា​ពណ៌​ពិត​ប្រាកដ​របស់​អាវ​ខាង​លើ​នេះ?​​​​​​​​​

 

ចុច​អាន៖ អ្នកវិទ្យាសាស្ត្រ​​​មួយក្រុម​ អះអាង​ថា​អាច​បង្កើត​កូន​​បាន ​ដោយ​មិន​​បាច់​​​មាន​មេ​ជីវិត​ឈ្មោល

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​​​​​​​​​​​​​