Beer Connection ភោជនីយដ្ឋាន​ថ្មី​បែប​ pop គ្រប់​កាលីប​សប្បាយ​បាន​ទាំងអស់

ចង់​បំបាត់​ភាព​ស្រេ្តស បង្កើន​ភាព​រីករាយ និង​ទំនាក់ទំនង​ល្អ Beer Connection ភោជនីយដ្ឋាន​បែប ​pop ជា​កន្លែង​ស័ក្ដិសម​បំផុត​សម្រាប់​អតិថិ​ជន​គ្រប់​ស្រទាប់​ទាំងអស់ ដែល​មាន​បម្រើ​ទាំង​អាហារ​បែប​ខ្មែរ-ថៃ ភេសជ្ជៈ​គ្រប់​ប្រភេទ និង​ភ្លេង​កំដរ​យ៉ាង​ត្រជាក់ចិត្ត​។

បើ​មើល​ពី​ក្រៅ អ្នក​នឹង​គិត​ថា​សេវាកម្ម​ហាង​នេះ​ថ្លៃ តែ​តាម​ពិត​មិន​ដូច្នេះ​ឡើយ ព្រោះ​តម្លៃ​ត្រូវ​បាន​លោក សេង បញ្ញា អ្នក​គ្រប់គ្រង​ទូទៅ​ប្រាប់​ Sabay ក្នុង​ឱកាស​បើក​សម្ពោធ​ហាង​ម្សិលមិញ​នេះ​ថា តម្លៃ​សមរម្យ​ដែល​គ្រប់​វណ្ណៈ​ទាំង​អស់​មិន​ថា ជិះ​ម៉ូតូ ឬ​ឡាន​ក៏​អាច​មក​កម្សាន្ត​អារម្មណ៍​បានដែរ​។

 

Beer Connection ភោជនីយដ្ឋាន​ថ្មី​បែប​ pop គ្រប់​កាលីប​សប្បាយ​បាន​ទាំងអស់

 

Beer Connection មិន​ត្រឹម​តែ​ជា​ភោជនីយដ្ឋាន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​កន្លែង​ពិភាក្សា​ដៃគូ​អាជីវកម្ម​ផង​ដែរ​។ សម្រាប់​អ្នក​ចូលចិត្ត​ភាព​ស្ងប់ស្ងាត់ អាច​អង្គុយ​ពិសា​អាហារ​រសជាតិ​ឆ្ងាញ់ និង​ភ្លក់​រសជាតិ​ភេសជ្ជៈ​នៅ​ជាន់​ក្រោម និង​សម្រាប់​អតិថិជន​ចង់​បង្កើន​ភាព​សប្បាយ​​រីករាយ​ បណ្ដែត​អារម្មណ៍​មើល​ទេសភាព​ជាមួយ​ការ​ស្តាប់ភ្លេង តន្ត្រី​ពី DJ អាច​កម្សាន្ត​នៅ​ជាន់​លើ​បាន​។ ក្រៅ​ពី​នេះ Beer Connection មាន​ទទួល​រៀបចំ​ពិធី​ខួប​កំណើត ពិធី​ជប់​លៀង និង​កម្មវិធី​សប្បាយ​ៗ​ជាច្រើន​។

 

ហាង​ចាយ​ទុន​អស់​រាប់​​ម៉ឺន​ដុល្លារ​នេះ ​នឹង​ផ្ដល់​ជូន​ពិសេស​ដល់​ភ្ញៀវ​ជាវ​ចន្លោះ​ពី​ម៉ោង​៥​ដល់​៧​យប់ ដោយ​បញ្ចុះតម្លៃ​២៥%​គ្រប់​សេវាកម្ម​ទាំងអស់​។ ដោយ​ឡែក អតិថិជន​ជាវ​ស្រា​កូរូណា​៤​ដប​នឹង​ថែម​ជូន​១​ដប​ឥត​គិតថ្លៃ​។

 

Beer Connection ភោជនីយដ្ឋាន​ថ្មី​បែប​ pop គ្រប់​កាលីប​សប្បាយ​បាន​ទាំងអស់

 

ចង់​ទទួល​បាន​ភាព​ស៊ីវីល័យ សប្បាយ​រីករាយ សូម​អញ្ជើញ​មក​ភោជនីយដ្ឋាន Beer Connection ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ ២៤ ផ្លូវ ៤០២ សង្កាត់​ទំនប់ទឹក​២ ខណ្ណ​ចំការមន (ក្រោយ​សាលា​វ៉ាន់ដា​)។

 

ដើម្បី​កក់​កន្លែង សូម​ទាក់ទង​លេខ 010 429 296 ឬ​អាច​ចូល​ Facebook Page: facebook.com/beerconnectioncambodia ៕

 

Beer Connection ភោជនីយដ្ឋាន​ថ្មី​បែប​ pop គ្រប់​កាលីប​សប្បាយ​បាន​ទាំងអស់

 

Beer Connection ភោជនីយដ្ឋាន​ថ្មី​បែប​ pop គ្រប់​កាលីប​សប្បាយ​បាន​ទាំងអស់

 

Beer Connection ភោជនីយដ្ឋាន​ថ្មី​បែប​ pop គ្រប់​កាលីប​សប្បាយ​បាន​ទាំងអស់

 

Beer Connection ភោជនីយដ្ឋាន​ថ្មី​បែប​ pop គ្រប់​កាលីប​សប្បាយ​បាន​ទាំងអស់

 

អត្ថបទ​៖ លឹម សុនា​