អ្នកឈ្នះលើសង្វៀនអាស៊ីអាគ្នេយ៍

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​K-Cement ទម្ងន់​៦០​គីឡូក្រាម​វគ្គ​ជម្រុះ​លើស​ង្វៀន​អាស៊ី​អា​គ្នេ​យ៍​រសៀល​ថ្ងៃទី​ ២៧​កុម្ភៈ​អ្នក​ប្រដាល់​គង់ សំបូរ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រើពេល​តែ ២ ទឹក​ប៉ុណ្ណោះ​ផ្ដួល​អ្នក​ប្រដាល់​ឯម សា​វិ​ន​ក្លិប ឬ​ទ្ធិ​ពោធិ៍​ជ័យ​កីឡា​បាន ។​

​    ​សំបូរ​ប្រើ​តែមួយ​ដៃ​សោះ​គេ​សម្រេចបាន​ជ័យ ក្នុងខណៈដែល​ង៉ែត រដ្ឋា​ក្លិប​តា​ព្រហ្ម​មានជ័យ​ដែល​ប្រកួត​ក្នុង​ព្រឹត្តិ​កាណ៍​នេះដែរ​ នោះបាន​យកឈ្នះ​សុខ វាសនា​ក្លិប​ឃ្លាំងមឿង​កីឡា​បាន​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ៣ ។​

​    ​ចំពោះ​ការប្រកួត​ជា​លក្ខនៈ​អន្តរជាតិ​វិញ​នោះ​កំពែង ខ្មៅ​ក្លិប​ក្រសួងកសិកម្ម​ចាញ់​អ្នក​ប្រដាល់​ថៃ Chen Chup ដោយ​ពិន្ទុ​ឯ អ៊ុង វីរៈ​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ប្រកួត​ស្មើ​ជាមួយ​អ្នក​ប្រដាល់​បារាំង Thomas Mendez ។​

+​សង្វៀន​អាស៊ីអាគ្នេយ៍​ខេត្តសៀមរាប​

​    ​ភ្នំពេញ​:​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​លើស​ង្វៀន​អាស៊ីអាគ្នេយ៍​ ខេត្តសៀមរាប​អ្នក​ប្រដាល់​រឿង សោ​ភ័​ណ្ឌ​ក្លិប​ម្កុ​ស​រាជសីហ៍​ត្រូវ​អ្នក​ប្រដាល់​ថៃ Kamlai Phit ទាត់​ឲ្យ​សន្លប់​នៅ​ទឹក​ទី ៤ ។​

​    ​សែន រ៉ា​ឌី ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ថៃ Phun Savath  និង ផាន់ គ្រាន់​ក្លិប​គុជ​សារ​កីឡា​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ Kwan Ek ដោយ​ពិន្ទុ ។ ព្រឹត្តិការណ៍​នេះ​ប្រកួត​នៅ​យប់​ថ្ងៃទី​២៦​កុម្ភៈ​នៅ​ខេត្តសៀមរាប ។​

+​លើស​ង្វៀន​អធិរាជ​ស៊ីម៉ង់​អូដ្ឋ​របស់ TV5

​    ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​លើស​ង្វៀន​អធិរាជ​ស៊ីម៉ង់​អូដ្ឋ​ របស់ TV5​យប់​ថ្ងៃទី​២៧​កុម្ភៈ​អ្នក​ប្រដាល់​ងួន គា​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ប្រើ​ជង្គង់​ផ្ដួល​អ៊ុង កំសត់​ក្លិប​គី​សែ​មាន​រិ​ទ្ធ​នៅ​ទឹក​ទី ៤ ។​

​    ​គឿ​ម សុវណ្ណ​នឿ​ត​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ប្រកួត​ចាញ់​ថា​ន រ៉ា​ឌី​ក្លិប​សម្រែក​រាជសីហ៍​ដោយ​ពិន្ទុ ឯ ចេង​គា​ក្លិប​សាល​វ័​ន្ដ​កីឡា​ប្រកួត​ផៃ គឹម​ហឿ​ត​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​។​

+​លើស​ង្វៀន Ganzberg

​    ​ភ្នំពេញ​:​លើស​ង្វៀន​Ganzberg របស់ SEA-TV ព្រឹក​ថ្ងៃទី​២៨​កុម្ភៈ​អ្នក​ប្រដាល់​សេក គឹម​រូ​ន​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ប្រើពេល​មិន​ដល់ ១ ទឹក​ផង​បានធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ Yorth Sanan ខូច​ជើង​ប្រកួត​លែងកើត ។​

​    ​ចំពោះ​អ្នក​ប្រដាល់​កម្ពុជា​ឆៃ សា​រ៉ា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ដែលជា​ម្ចាស់​ខ្សែក្រវាត់ K-Cementនោះ​ប្រកួត​ចាញ់​ម្ចាស់​ខ្សេ​ក្រវាត់​ទូរទស្សន៍​លេខ ៧ ថៃ​Sakoun Phachlek ដោយ​ពិន្ទុ ។​