អាមេរិកប្រតិកម្ម ក្រោយអង្កេត ឃើញថាចិន កំពុងសង់បន្ថែម បន្ទាយទាហាន នៅតំបន់មហាសមុទ្រ ប៉ាស៊ីហ្វិក

វ៉ាស៊ិនតោន: ប្រភពព័ត៍មាន ដែលបានសរសេរ ដោយគេហទំព័រ military.com បានឲ្យដឹងនៅ ថ្ងៃសៅរ៍ម្សិលមិញថា កងកម្លាំងទាហាន ជើងទឹកអាមេរិក កាលពីថ្ងៃសុក្របានប្រកាស ភាពអាសន្នមួយនៅក្រោយ ពីបានសង្កេតឃើញថា ចិនកំពុងបង្កើនការសាងសង់ បន្ទាយទ័ពនៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិកដែលវានឹង អាចធ្វើឲ្យអាមេរិកចាំបាច់ ក្នុងការរំកិលនាវាចម្បាំងនិង កងកម្លាំងរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ចិនមួយនេះ។

សព្វាវុធដែលប្រទេសចិន បាននឹងយកមកប្រើប្រាស់ និងស្តុកទុកនៅលើកោះ ក្នុងដែនជម្លោះវាបានធ្វើឲ្យ អាមេរិកបានចាប់ផ្តើម ពិចារណាលើភាពចាំបាច់ ពីវត្តមានរបស់កងទ័ពខ្លួន ទៅក្នុងតំបន់នោះដើម្បីធានាឲ្យ មានស្ថេរភាពនិងសន្តិសុខក្នុងតំបន់។ លោកJohn Richardsonមេបញ្ជាការកងទ័ពជើងទឹក អាមេរិកនិងមេបញ្ជាកងម៉ារីនRobert Nellerបាននិយាយថាតាមផែនការ អាមេរិកនឹងប្រើប្រាស់បញ្ចេញនាវាចម្បាំង ប្រមាណ៦០ភាគរយហើយ កងទ័ពជើងទឹកអាមេរិកបានត្រៀមខ្លួន រួចរាល់ដើម្បីបញ្ជូននាវាចម្បាំង ប្រមាណ៣០៨គ្រឿងទៅកាន់ តំបន់មហាសមុទ្រប៉ាស៊ីហ្វិកនាឆ្នាំ២០២០។

លោក Richard បានបន្ថែមទៀតថា អាមេរិកអាចនឹងមានតម្រូវការ ច្រើនជាងនេះប្រសិនអាស្រ័យលើស្ថានភាព ជាក់ស្តែងរបស់កងទ័ពចិន។អាមេរិកនឹងធ្វើការវាយតម្លៃ ឡើងវិញប្រសិនបើនាវាមុជទឹក ដែលខ្លួនកំពុងប្រើប្រាស់៤៨គ្រឿង សម្រាប់បេសកកម្មក្នុងតំបន់ សមុទ្រប៉ាស៊ីហ្វិកនៅមិនទាន់គ្រប់គ្រាន់៕

អាមេរិកប្រតិកម្ម ក្រោយអង្កេត ឃើញថាចិន កំពុងសង់បន្ថែម បន្ទាយទាហាន នៅតំបន់មហាសមុទ្រ ប៉ាស៊ីហ្វិក