ជប៉ុននឹងផ្គត់ផ្គង គ្រឿងសម្ភារះ យោធាទៅឲ្យ ហ្វីលីពីន

ម៉ានីល: ជប៉ុននិងចុះកិច្ចសន្យា មួយជាមួយនឹងប្រទេស ហ្វីលីពីន ដើម្បីអនុញ្ញាតិឲ្យ រដ្ឋាភិបាលទីក្រុង តូក្យូក្លាយជាអ្នក ផ្គត់ផ្គង់សម្ភារះ យោធាទៅកាន់ រដ្ឋាភិបាលទីក្រុង ម៉ានីល ហើយដែលវាបានក្លាយ ជាកិច្ចព្រមព្រៀង លើកតំបូងបង្អស់ របស់វិស័យការពារជាតិ ជប៉ុនទៅក្នុងតំបន់ នៅស្របពេលដែល ភាគីជប៉ុននិង ហ្វីលី ពីនធ្លាប់បានបញ្ជាក់ពី ការព្រួយបារម្ភផងដែរ ពីការតានតឹងជាមួយចិន នៅក្នុងតំបន់ជម្លោះដែនសមុទ្រ។

បើយោងទៅតាម ប្រភពព័ត៍មានដែល ទទួលបានពី Yahoo បានឲ្យដឹងថា លោក រដ្ឋលេខាធិការ ក្រសួងការពារជាតិ ហ្វីលីពីន VoltaireGazmin បានថ្លែងនៅក្នុង សន្ទរកថាមួយកាល ពីថ្ងៃសៅរ៍ ថាកិច្ចព្រមព្រៀងគ្នា ជាមួយនឹងអគ្គរដ្ឋទូតជប៉ុន ដែលលោកនឹងចុះហត្ថលេខា នៅថ្ងៃច័ន្ទសប្តាហ៍ ក្រោយនោះមិនមែន ដើម្បីធ្វើការប្រឆាំង និងគំរាមកំហែង ទៅលើប្រទេសណាមួយ ឡើយហើយលោកបានបញ្ជាក់ថា វាគ្រាន់តែជាផែនការពង្រឹង សមត្ថភាពការពារជាតិ របស់ខ្លួនប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ បណ្តាលប្រទេស នៅក្នុងតំបន់អាស៊ាន បានបើកជំហរក្នងការរឹត ចំណងមិត្តភាព និងប្រើប្រាស់នយោបាយ រឹតបន្តឹងវិស័យការពារជាតិ តាមរយះការធ្វើសមយុទ្ធយោធានានា នៅតាមក្បែរតំបន់ជម្លោះដែនសមុទ្រ ជាមួយនឹងចិនហើយដែលគេ បានជឿជាក់ថា បានបង្កឲ្យមានការខឹង សម្បារពីសំណាក់ប្រទេស ចិនផងដែរនោះ៕