ចិននឹងបាញ់​បង្ហោះ យានអាវកាស​សម្រាប់​ ការពិសោធ Tiangong-2 ទៅកាន់​តារាវិថី នៅក្នុង​ឆ្នាំនេះ​

ចិន៖ ប្រភពព័ត៍មាន ដែលបានចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៍មាន ស៊ិនហួរនៅថ្ងៃអាទិត្យនេះ បាននិយាយថាប្រទេសចិន នឹងសម្រេចបញ្ជូន យានអាវកាសសម្រាប់ធ្វើការ ពិសោធ Tiangong-2 លើកទីពីររបស់ខ្លួន ទៅកាន់តារាវិថី នៅក្នុងត្រីមាសទី៣ក្នុងឆ្នាំនេះ។កម្មវិធីអាវកាស របស់ប្រទេសចិន បានបញ្ជាក់ថាយានអាវកាស មួយនេះនឹងត្រូវបង្ហោះ ទៅកាន់តារាវិថីដើម្បីអាចឲ្យ អាចចូលចតនៃយានអាវកាសផ្ទុក ទំនិញមួយទៀតដែល នឹងត្រូវបញ្ជូនទៅនៅពាក់កណ្តាល ឆ្នាំក្រោយ។

អ្នកនាំពាក្យនៃកម្មវិធីអាវកាស របស់ប្រទេសចិនបាន និយាយថាជាផ្នែកមួយនៃ ផែនការកម្មវិធីអាវកាសជាតិ ហើយចិននឹងធ្វើការបាញ់បង្ហោះ យានអាវកាសផ្ទុកទំនិញ Shenzhou-11 ទៅកាន់ទីអាវកាស និងធ្វើការចុះចតជាមួយ នឹងយានអាវកាស Tiangong-2 នេះដោយនាំទៅជាមួយ នឹងអាវកាសយានឹក២នាក់ផងដែរ។

បន្ទាប់ពីបានធ្វើការតេស្តសាកល្បង បង្ហោះរួចម្តងហើយនៅឯស្ថានីយផ្កាយរណប Wenchang នៅក្នុងទីក្រុង Hainanប្រទេសចិននឹងប្រើប្រាស់ គ្រាប់រ៉ូកែតចម្ងាយឆ្ងាយ Long March-7 rocket ដើម្បីបាញ់បញ្ជូនយានអាវកាស Tianzhou-1 ផ្សេងមួយទៀតទៅកាន់ ទីអាវកាសនិងតភ្ជាប់គ្នា ទៅកាន់យានអាវកាស Tiangong-2 នាឆ្នាំ ២០១៧ និងដើម្បីធ្វើការរួមគ្នា ក្នុងការពិសោធក្នុងតារាវិថី៕

ចិននឹងបាញ់​បង្ហោះ យានអាវកាស​សម្រាប់​ ការពិសោធ Tiangong-2 ទៅកាន់​តារាវិថី នៅក្នុង​ឆ្នាំនេះ​