Christiano Ronaldo៖ ខ្ញំុមិនទៅណាចោលក្លឹប Real Madrid ទេ

Cristianno Ronaldo តារាបាល់ទាត់ឆ្នើមរបស់ក្រុមស្រមោលសReal Madrid និង ជម្រើសជាតិព័រទុយហ្គាល់រូបនេះទទួលស្គាល់ថា គាត់រងនៅសម្ពាធក្នុងពេលបច្ចុប្បន្ន ប៉ុន្តែគាត់រីករាយនិងស្នាក់នៅបន្តទៀតនៅជាមួយក្លឹប ដរាបណាក្លឹបនៅតែត្រូវការ ហើយមិនមានហេតុផលអ្វីដែលធ្វើអោយខ្លួនត្រូវចាកចេញពីក្លឹបយក្សអេស្បាញនេះទេ។

cr7អតីតខ្សែបម្រើរបស់ក្លឹបបិសាចក្រហម Man.U ដែលមានរហស្សនាមថា CR7 រូបនេះ ត្រូវបានគេពិពណ៍នាមើលថាជាគោលដៅក្នុងការផ្លាស់ទៅលេងនៅក្លឹបយក្សបារាំង PSG រឺនិងអាចផ្លាស់ទៅកាន់ក្លឹបចាស់របស់ខ្លួន គឺMan.United វិញផងដែរ។ ទោះបីជារងការទិះតៀននៅទម្រង់លេងនៅក្នុងរដូវកាល 2015-2016 នេះយ៉ាងណាក្តី ក៏មានការស្ទង់មតិមួយធ្វើឡើងដើម្បីចង់ដឹងពីអនាគតរបស់កីឡាករម្ចាស់ពានរង្វាន់ Ballon d’Or (បាល់មាស៣សម័យរូបនេះ) បើទោះបីជាគាត់រងសម្ពាធមួយរយះចុងក្រោយនេះក្តី ខ្សែបម្រើស្លាបរូបនេះ នៅតែរីករាយស្រេកឃ្លានចង់បានជ័យជំនះជូនដល់អ្នកគាំទ្រ និងជួយក្លឹបដណ្តើមជោគជ័យ ដរាបណាគាត់នៅតែជានិមិត្តរូប(Idol)ដែលជាការអោយតម្លៃពីសំណាក់ប្រិយមិត្តអ្នកគាំទ្រផងដែរ។

គាត់បន្ថែមថាការលេងនៅទីនេះ(Real Madrid CF) គឺមានការរងសម្ពាធតានតឹងទាំងមជ្ឈដ្ឋានខាងក្នុងនិងខាងក្រៅ ប៉ុន្តែ គាត់បានមកលេងបាល់ទាត់នៅទីនេះរយះពេលយូរឆ្នាំដែរហើយ ដូច្នេះគាត់ដឹងថាគួរធ្វើដូចម្តេចហើយ។

ក្លឹបជើងឯកទ្វីបអឺរ៉ុប១១សម័យរូបនេះ សព្វថ្ងៃមានចំណាត់ថ្នាក់លេខ៣ក្នុងតារាង Primera Division ដោយ25ប្រកួតឈរលើចំណាត់ថ្នាក់ទី៣ បន្ទាប់ពី At-Madridមានពិន្ទុ54តាមពីក្រោយក្លឹបអ្នកមានបុណ្យដែលឈរលើកំពូលតារាងមាន63ពិន្ទុ។

អត្ថបទដោយ៖ ប៉ូលីន
ប្រភព goal.com