ក្រុមការងារ​យុវជន ថ្នាក់កណ្តាល ចុះជួយស្រុក​បាធាយ​ ផ្តល់តុ-កៅអី សិស្ស​ចំនួន ៥០ ដល់​វិទ្យាល័យ​ សម្តេចតេជោ ហ៊ុន សែន សណ្តែក

កំពង់ចាម ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមការងារយុវជន ថ្នាក់កណ្តាលចុះជួយ ស្រុកបាធាយ ទទួលបន្ទុកលើការងារយុវជន បានធ្វើការឆ្លើយតប នឹងតម្រូវការចាំបាច់ របស់វិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សណ្តែក។

ក្រុមការងារបានផ្តល់ជូនតាមសំណើរ របស់លោកនាយកសាលា នូវតុ-កៅអីសិស្សចំនួន ៥០ ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ទទួលបន្ទុកការងារយុវជន។

ពិធីប្រគល់-ទទួលតុសិស្ស ចំនួន៥០ ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ប្រធាន ផ្តល់ជូនតាមរយះក្រុមការងារយុវជនថ្នាក់កណ្តាល នេះត្រូវបានចូលរួម ក្រោមអធិបតីភាព លោក ឈឹម សារ៉េត ប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល ប្រចាំស្រុកបាធាយ ខេត្តកំពង់ចាម ទទួលបន្ទុកការងារយុវជន តំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិត ប្រធាន ជាមួយលោកគ្រូអ្នកគ្រូ និងក្មួយៗជាសិស្សានុសិស្ស ប្រមាណ ៨៨៩ នាក់ផងដែរ។