សម្តេចតេជោ៖ ក្រោយដកផ្លូវ ជាតិលេខ៤ មកស្ថិតក្រោមការ គ្រប់គ្រងរបស់ រដ្ឋវិញ ធ្វើឲ្យប្រជាពលរដ្ឋ ឆ្លងកាត់ផ្លូវនេះ កាន់តែងាយស្រួល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ក្រោយពេល រាជរដ្ឋាភិបាលកម្ពុជា បានដកយកផ្លូវ ជាតិលេខ៤ ពីក្រុមហ៊ុន AZ មកស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋវិញ នោះ ឃើញថាធ្វើឲ្យប្រជាពលរដ្ឋ ដែលបានឆ្លងកាន់តាមផ្លូវនេះ កាន់តែងាយស្រួល និងសប្បាយ រីករាយ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គម (Facebook) សម្តេចតេជោ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានសរសេរថា ផ្លូវជាតិលេខ៤ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ឈប់យកប្រាក់ពី ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ឆ្លងកាត់ នៅលើផ្លូវជាតិលេខ៤មក យើងឃើញថាការធ្វើដំណើរ របស់ប្រជាពលរដ្ឋមានភាពកាន់តែ ងាយស្រួលជាងមុន និងធ្វើអោយពួកគាត់ សប្បាយរីករាយគ្រប់ៗគ្នា។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា “ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅរកស៊ី លក់ដូរនៅជិតបញ្ជរ គឺសប្បាយចិត្តខ្លាំងណាស់ ព្រោះពេលនេះពួកគាត់បាន ទទួលភ្ញៀវមក ទទួលទាន នៅទីនេះកាន់តែមាន ចំនួនច្រើនឡើង។ សូមបងប្អូនប្រជាពលរដ្ឋ បើកបរគោរពច្បាប់ទាំងអស់គ្នាគ្រប់ពេលវេលា”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវជាតិលេខ៤ គឺជាផ្លូវដែលមានសារ:សំខាន់ បំផុតសម្រាប់ការធ្វើដំណើ របស់ប្រជាពលរដ្ឋទូទៅ ពិសេសជាផ្លូវជាតិ សម្រាប់បំរើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ដែលជាផ្នែកមួយ ដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិឲ្យមានការរីកចម្រើន៕