ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ជនសង្ស័យ​ម្នាក់​ឆបោក​​ប្រាក់​ជន​រង​គ្រោះ​ចំនួន​៣៧​នាក់​ ​ក្នុង​ម្នាក់​១០០​ដុល្លារ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៧​ ​​កុ​ម្ភៈ ​​​២០១៦ ​។

ជនសង្ស័យ​​ឈ្មោះ អ៊ុ​ន នារ​តី ​ហៅ​ស្វិត ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ ​​ជា​មេការ​ក្នុង​រោងចក្រ​ឌី​អេស​ស៊ី​វ៉ា​ដូ​ ​ស្ថិត​ភូមិ​ផ្សា​កណ្តាល សង្កាត់​ផ្សា​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

លោក​វ​រ​សេនីយ៍​ឯក ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ​បាន​​ឱ្យ​ដឹង​ថា​ ​ក្រោយ​ពេល​ទទួល​​បាន​ពាក្យបណ្តឹង​ពី​​​ប្រជាពលរដ្ឋ​ចំនួន​៣៧​នាក់​ ​ដែល​បាន​ដាក់​ពាក្យ​ប្តឹង​ឈ្មោះ អ៊ុ​ន នារ​តី ​​ពី​បទ​​​​ឆបោក​​​ប្រាក់​​​ជន​រង​គ្រោះ​ចំនួន​៣៧​នាក់​ ​ក្នុង​ម្នាក់​ៗ​​អស់​១០០​ដុល្លា​រ ដោយ​សន្យា​នាំ​ចូល​ធ្វើការ​ក្នុង​រោងចក្រ​ឌី​អេស​ស៊ី​វ៉ា​ដូ​​​​ស្ថិតនៅ​ទី​តាំង​ខាង​លើ ​​​ដោយ​ប្រព្រឹត្ត​កាល​​ពី​ខែ​ធ្នូ ២០១៥ មក​ម៉្លេះ ។

លោក​​ ជា ដា បាន​បន្ត​ថា​​ ​ក្រោយ​ពេល​ទទួល​​បាន​ពាក្យបណ្តឹងពី​​ប្រជាពលរដ្ឋ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ​សមត្ថកិច្ច​​ចុះ​​​​ស្រាវជ្រាវ​​ និង​​ឃាត់ខ្លួន​ជន​​សង្ស័យ​​ឈ្មោះ អ៊ុ​ន នារ​តី ​​កាល​ពី​​វេលា​ម៉ោង​៩និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៦ ​​​៕​