លោក អ៊ុំ ក្រីក្រគ្មានទីពឹង ត្រូវក្មួយ ខាងប្រពន្ធ វាយនិងដំបង ដេកពេទ្យ ព្រោះជម្លោះដីកេរ្តិ៍

កណ្តាល៖ លោកអ៊ុំ ក្រីក្រម្នាក់ត្រូវក្មួយ ខាងប្រពន្ធព្រួត គ្នាវាយនិង ដំបងឈើ បណ្តាលឲ្យរងរបួស ធ្ងន់ត្រូវអ្នកជិតខាងបញ្ជូន ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ បង្អែកស្រុកកោះធំ ចំណែកជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូន មកកាន់តុលាការ ប៉ុន្តែបញ្ជូនពីព្រឹកល្ងាចឃើញជនសង្ស័យ ត្រឡប់ទៅ ដល់ផ្ទះវិញធ្វើឲ្យប្រជាពលរដ្ឋ ដែលដឹងហេតុការមានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះការវិលត្រឡប់នេះផង ដែរកាលពីល្ងាច ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៦ ដោយបានដាក់ការសង្ស័យថា ទំនងជាមានត្រូវរ៉ូវជាមួយតុលាការ ហើយទើបអាចត្រឡប់មកវិញ ដោយស្រួលបែបនេះនោះ ។

ប្រជាពលរដ្ឋដែលដឹងហេតុការ បាននិយាយថា លោក អ៊ុ រងគ្រោះ ឈ្មោះ ស៊ិន នាង អាយុ៥៧ឆ្នាំ មានមុខរបរត់ម៉ូតូឌុប រស់នៅក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល រងរបួសជាំភ្នែកនិងបែកលើភ្នែកត្រង់ថ្ងាសខាងស្តាំ ។ ចំណែកឯជនសង្ស័យឈ្មោះ ហ៊ី សាវឿន ភេទស្រីអាយុ៤៦ឆ្នាំ ជាមេផ្ទះរស់នៅ ជាប់និងរបងផ្ទះ លោកអ៊ុរង គ្រោះខាងត្បូង។

លោកអ៊ុ សិន នាង បានប្រាប់អ្នកយកព័ត៌មាន យើងទាំងទឹកមុខក្រៀមក្រំដេក នៅលើគ្រែពេទ្យថា កាលពីថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០១៦ លោកអ៊ុបានតរោងបាយ ខាងក្រោយផ្ទះពេលនោះ ស្រាប់តែជនសង្ស័យត្រួវក្មួយខាងប្រពន្ធ រួមនិងគ្រួសារបានយកដំបង បុកដំបូលសង្គ័សីរបស់គាត់បណ្តាលឲ្យ ខូចខាតទើបគាត់ចុះទៅឃាត់ ប៉ុន្តែដោយភាគីខាងជនសង្ស័យ មានគ្នាច្រើនទើបបណ្តាលឲ្យជនសង្ស័យ វាយគាត់១ដំបងប្រេងខ្យល់បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកត្រូវប្រជាពលរដ្ឋជិតខាងដឹក បញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុកកោះធំ ដោយមន្ទីរពេទ្យព្យាបាល មិនយកប្រាក់នោះទេ ព្រោះលោកអ៊ុមានប័ណ្ណក្រីក្រ។

ចំណែកឯជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាព វាយលោកអ៊ុរួចនោះត្រូវបាននគរបាលស្រុកកោះធំ ឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅកំរិតស្រាលខេត្ត ដើម្បីកសាង សំណុំរឿងបញ្ជូនបន្តទៅតុលាការ ប៉ុន្តែបន្ទាប់ពីនគរបាលចាប់បញ្ជូន ទៅកាន់កំរិតស្រាលរួចហើយនោះ ល្ងាចបន្តិចគេឃើញជនសង្ស័យត្រឡប់ទៅលំនៅដ្ឋានវិញ ដោយសុខស្រួលធ្វើឲ្យប្រជាពលរដ្ឋ ដែលដឹងហេតុការណ៍មានការងឿងឆ្ងល់ យ៉ាងខ្លាំងហើយបានដាក់ការសង្ស័យថា ប្រាកដជាមានការត្រូវរ៉ូវជាមួយតុលាការហើយ ។

ចំណែកជនសង្ស័យឈ្មោះ ហ៊ី សាវឿន បាននិយាយថា គាត់មិនវាយនិងដំបងនោះទេ ការមានស្លាកស្នាមនេះ គឺដោយសារលោកពូ នាងបានកាន់ពូថៅ ចូលមកក្រោមផ្ទះ ហើយគាត់ក៏កាន់ដំបង១ដើមទៅ ផងដែរ ដោយសារតែប្រទាញប្រទងគ្នាក៏គ្រវីគ្រវ័ធត្រូវតែម្តងទៅ ។

ចំណែកឯ ឪពុកម្តាយ ឈ្មោះ ហ៊ី សាវឿន ដែលត្រូវជាបងថ្លៃ ជនរងគ្រោះបាននិយាយថា ជម្លោះនេះកើតឡើងនោះ គឺផើ្តមឡើងចេញពីលោក ស៊ិន នាង សាងសងរោងបាយរំលោភ យកដីរបស់គាត់នៅ ខាងក្រោយផ្ទះ ព្រោះដីលោក ស៊ិន នាង មានត្រឹមតែសំយ៉ាប់ផ្ទះ របស់គាត់ខាងក្រោយតែប៉ុណ្ណោះ ម្យ៉ាងវិញទៀត ដីទីផ្ទះទាំងមូលលោក ស៊ិន នាង មិនមានសិទ្ធិទទួលមរតកនោះ ព្រោះជាដីកេរ្តិ៍ម្តាយរបស់គាត់ ដោយ ម្តាយរបស់គាត់ បានចែកឲ្យប្អូនស្រីរបស់គាត់ ដែលត្រូវ ជាប្រពន្ធស៊ិន នាង និង ស៊ិន នាង រស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយពេលនេះប្អូនស្រីរបស់គាត់ បានស្លាប់បាត់ទៅហើយ ដូច្នេះ ស៊ិន នាង មិនមានសិទ្ធិលើដីនេះទេ ។

ពាក់ព័ន្ធនិងរឿងជម្លោះ ដណ្តើមកេរ្តិ៍នេះដែរ លោកមេឃុំព្រែកថ្មីបានអះអាងថា ដីទំនាសនោះគឺជាដីរបស់ឈ្មោះ ស៊ិន នាង ពីព្រោះបើយោងតាមច្បាប់ កម្មសិទ្ធិមុនឆ្នាំ៧៩មិនត្រូវបាន ទទួលស្គាល់នោះទេ ដូច្នេះមិនមានកម្មសិទ្ធិរបស់ អ្នកណាម្នាក់នោះទេ ហើយលោក ស៊ិន នាង បានមករស់នៅលើដីនេះតាំង ពីឆ្នាំ១៩៧៩មកម្ល៉េះ ។

ចំណែកពាក់ព័ន្ធនិងការវាយតបគ្នានោះ លោកមេប៉ុស្តិ៍ ឃុំព្រែកថ្មី បានបញ្ជាក់ថា លោក ស៊ិន នាង គឺជាជនរងគ្រោះត្រូវបានឈ្មោះ ហ៊ី សាវឿន វាយនិងដំបងបែក លើចិញ្ចើម ដោយលោកថតទុកជាភស្តតាងផងដែរ ហើយលោកបានឃាត់ខ្លួន បញ្ជូនទៅកាន់នគរបាលកំរិតស្រាល ដើម្បីបញ្ជូនទៅកាន់តុលាការ ប៉ុន្តែបន្ទាប់ពី នគរបាលស្រុកបញ្ជូន ទៅបានល្ងាចបន្តិចស្រាប់តែឃើញ ជនសង្ស័យត្រឡប់មកវិញ ធ្វើឲ្យ អ្នកដឹងហេតុការសួរនាំលោកឡើងខ្ជិលឆ្លើយ៕

លោក អ៊ុំ ក្រីក្រគ្មានទីពឹង ត្រូវក្មួយ ខាងប្រពន្ធ វាយនិងដំបង ដេកពេទ្យ ព្រោះជម្លោះដីកេរ្តិ៍
លោក អ៊ុំ ក្រីក្រគ្មានទីពឹង ត្រូវក្មួយ ខាងប្រពន្ធ វាយនិងដំបង ដេកពេទ្យ ព្រោះជម្លោះដីកេរ្តិ៍
លោក អ៊ុំ ក្រីក្រគ្មានទីពឹង ត្រូវក្មួយ ខាងប្រពន្ធ វាយនិងដំបង ដេកពេទ្យ ព្រោះជម្លោះដីកេរ្តិ៍
លោក អ៊ុំ ក្រីក្រគ្មានទីពឹង ត្រូវក្មួយ ខាងប្រពន្ធ វាយនិងដំបង ដេកពេទ្យ ព្រោះជម្លោះដីកេរ្តិ៍

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត