ផ្លូវថ្មើរជើងកាត់ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារ ជម្ពូវន័្ត នឹងលិចរូបរាង ក្នុងពេលឆាប់ៗ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញបាន និងកំពុងត្រៀមរៀបចំ ស្ថាបនាផ្លូវថ្មើរជើងកាត់ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារជម្ពូវន័្ត ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពិធិសែនជ័យ រាជធានីភ្នំពេញ ។

តាមគម្រោងនេះ លោកអភិបាលរាជធានី ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ផ្លូវឆ្លងកាត់លើអាកាស ត្រង់ចំណុចចន្លោះវត្តជម្ពូវ័ន្ត និងសាលារៀន  ២កន្លែង ។ បន្ទាប់ចប់ពិធីបើកការដ្ឋានផ្លូវបេតុង មួយខ្សែប្រវែង ៤គីឡូម៉ែត្រ រួចមក លោក ប៉ា សុជាតិវង្ស និងមន្ត្រីជំនាញ បានចុះពិនិត្យទីតាំងដែលត្រូវសាងសង់ផ្លូវថ្មើរជើង ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ត្រង់ផ្សារជម្ពូវ័ន្ត ។

គម្រោងការនេះ ត្រូវបាន លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ អមដោយលោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ ជាច្រើនរូបទៀត ចុះពិនិត្យទីតាំងដែលត្រូវស្ថាបនាខាងលើ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ៕

ផ្លូវថ្មើរជើងកាត់ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារ ជម្ពូវន័្ត នឹងលិចរូបរាង ក្នុងពេលឆាប់ៗ
ផ្លូវថ្មើរជើងកាត់ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារ ជម្ពូវន័្ត នឹងលិចរូបរាង ក្នុងពេលឆាប់ៗ
ផ្លូវថ្មើរជើងកាត់ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារ ជម្ពូវន័្ត នឹងលិចរូបរាង ក្នុងពេលឆាប់ៗ
ផ្លូវថ្មើរជើងកាត់ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារ ជម្ពូវន័្ត នឹងលិចរូបរាង ក្នុងពេលឆាប់ៗ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត