សមត្ថកិច្ចប ង្ក្រាបបទល្មើស គ្រឿងញៀន ៧ករណី និងឃាត់ជនសង្ស័យ ២០នាក់ នៅថ្ងៃទី២៧កុម្ភៈ

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាប បទល្មើសគ្រឿងញៀន បានចំនួន ៧ករណី និងឃាត់ខ្លួន ជនសង្ស័យប្រុស-ស្រី បានចំនួន ២០នាក់ នៅ ៥ទីតាងផ្សេងគ្នា។

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកុម្ភៈ សមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៧ករណី ឃាត់ មនុស្ស ២០នាក់ (ស្រី ៦នាក់) វត្ថុតាង មានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ice) ស្មើនឹង ១កញ្ចប់ធំ,២២កញ្ចប់ និង៣១កញ្ចប់តូច មេតំហ្វេតាមីន (wy) ស្មើនឹង ២៤គ្រាប់។

ប្រតិបត្តិការនេះធ្វើឡើង ទី១. រាជធានីភ្នំពេញ បង្រា្កប ២ករណី ឃាត់ខ្លួន៧នាក់ (ស្រី ៤នាក់) មេតំហ្វេតាមីន (ice) ស្មើនឹង ១កញ្ចប់ធំ និង២១កញ្ចប់តូច, ទី២. ខេត្តកណ្ដាល បង្រា្កប ១ករណី ឃាត់ខ្លួន ៤នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ស្មើនឹង ២កញ្ចប់តូច, ទី៣. បន្ទាយមានជ័យ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ស្មើនឹង ៨កញ្ចប់តូច មេតំហ្វេតាមីន(wy) ស្មើនឹង ១០គ្រាប់, ទី៤. កំពង់ចាម បង្រា្កប ២ករណី ឃាត់ខ្លួន ៥នាក់ (ប្រុស) មេតំហ្វេតាមីន(ice) ស្មើនឹង ២២កញ្ចប់ និងទី៥. ឧត្ដរមានជ័យ បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ស្រី ២នាក់) មេតំហ្វេតាមីន(wy) ស្មើនឹង ១៤គ្រាប់៕

សមត្ថកិច្ចប ង្ក្រាបបទល្មើស គ្រឿងញៀន ៧ករណី និងឃាត់ជនសង្ស័យ ២០នាក់ នៅថ្ងៃទី២៧កុម្ភៈ