ប្រជាពលរដ្ឋ ៥ភូមិ ក្នុងសង្កាត់ចោមចៅ ថា ការលក់ស្រះ កសាងវត្ត គ្រាន់តែជាលេស តែប៉ុណ្ណោះ

ភ្នំពេញ៖ ស្រះបុរាណមួយស្ថិត នៅក្នុងវត្តគោកបញ្ជាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលមានផ្ទៃក្រឡា ស្មើនឹង ៤ម៉ឺនម៉ែត្រការ៉េនោះ ត្រូវបានព្រះចៅអធិការវត្ត រៀបគម្រោងលក់ចេញ ដើម្បីយកថវិកាទាំងនោះ មកកសាងវត្ត ឲ្យកាន់តែរីកចំរើនបន្ថែមទៀត ប៉ុន្តែប្រជាពលរដ្ឋ ដែលបានលើកគ្នាមកតវ៉ា នៅខាងមុខបរិវេណវត្តនោះ បាននិយាយថា នេះគ្រាន់តែជាលេស កសាងវត្តតែប៉ុណ្ណោះ ធាតុពិតជា គម្រោងលក់ស្រះវត្តទៅឲ្យឈ្មួញ។  ការលើកគ្នាទៅតវ៉ានេះ ធ្វើឡើងកាលពី ព្រឹកថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១៦ ដោយប្រជាពលរដ្ឋ ប្រមាណជា៣០០នាក់ តំណាងឲ្យ ៥ភូមិ។

ប្រជាពលរដ្ឋ បាននិយាយថា ស្រះមួយនេះ គឺជាស្រះរបស់វត្ត ដូច្នេះពួកគាត់ ត្រូវតែការពារឲ្យ គង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ របស់ពួកគាត់បាន ស្គាល់ផងដែរ ហើយប្រសិន បើវត្តនីមួយៗ ត្រូវការកសាង ចាំបាច់ត្រូវតែ លក់ស្រះវត្ត ឬក៏លក់ដីវត្តនោះ ប្រាកដជាបរិវេណវត្ត វានឹងរួមខើចតូចទៅៗ ជាមិនខាន។ ដូច្នេះសកម្មភាពបែបនេះ ពួកគាត់ជាប្រពលរដ្ឋ ឬពុទ្ធបរិស័ទចំណុះជើងវត្ត មិនអាចទទួលយកបាននោះទេ។

ពួកគាត់បានបន្តថា ស្រះព្រះទន្លេនេះ គឺជាស្រះបុរាណ ដែលមានបារមីខ្ពស់ ហើយប្រជាពលរដ្ឋ តែងតែមកបន់ស្រន់នៅទីនេះ គឺសាកសិទ្ធិខ្លាំងណាស់ ប៉ុន្តែមួយរយៈនេះស្រះ ដ៏សាកសិទ្ធិនេះត្រូវបានក្លាយទៅជាកន្លែងគេបោះរបស់របរដែលជាកាកសំណល់នានាចូល ទើបធ្វើបារមីចុះខ្សោយ ប៉ុន្តែក៏នៅតែជា កន្លែងជំនឿរបស់ពួកគាត់នោះដែរ ហើយទីកន្លែងបុរាណបែបនេះគួរតែត្រូវបានគេថែរក្សាមិនគួរណា លក់ដូរបែបនោះទេ ។

ពាក់ព័ន្ធការចោទប្រកាន់របស់ប្រជាពលរដ្ឋនោះ ព្រះចៅអធិការវត្តគោកបញ្ជាក់បានមានសង្ឃដីកាថា ស្រះមួយនេះគឺព្រះមិនទាន់បានលក់នៅឡើយទេ គឺគ្រាន់តែពិភាក្សាគ្នាចង់ដោះដូរតែប៉ុណ្ណោះ គឺមិនទាន់ទទួលប្រាក់កកឬអ្វីនោះទេ ។

ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យបានលើកជាមតិរិះគន់ថា ស្រះទឹកបុរាណនៅក្នុងខណ្ឌពោធិ៍សែនជ័យត្រូវបានឈ្មួញលប់ជាបណ្តើរៗហើយ ជាក់ស្តែងកាលពីពេលកន្លងទៅនេះ ស្រះទឺកនៅ ក្នុងភូមិប៉ប្រកខាងត្បូងត្រូវបានឈ្មួញចាក់ដីលុបបាត់នៅសល់តែឈ្មោះទៅហើយ ដោយសារតែគេងាយស្រួលបែបនេះទើបគេមកចង់ទិញស្រះបុរាណរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ចោមចៅជាបន្តទៀត នោះ ៕

ប្រជាពលរដ្ឋ ៥ភូមិ ក្នុងសង្កាត់ចោមចៅ ថា ការលក់ស្រះ កសាងវត្ត គ្រាន់តែជាលេស តែប៉ុណ្ណោះ

ប្រជាពលរដ្ឋ ៥ភូមិ ក្នុងសង្កាត់ចោមចៅ ថា ការលក់ស្រះ កសាងវត្ត គ្រាន់តែជាលេស តែប៉ុណ្ណោះ

ប្រជាពលរដ្ឋ ៥ភូមិ ក្នុងសង្កាត់ចោមចៅ ថា ការលក់ស្រះ កសាងវត្ត គ្រាន់តែជាលេស តែប៉ុណ្ណោះ